សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​នៅ​កម្ពុជា​​បារម្ភ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ​GSP

ម៉ៃ គុណមករា / Khmer Times No Comments Share:
ALLEN DODGSON TAN Amcham Chiarman
លោក Allen Dodgson Tan ប្រធាន សភា​ពាណិជ្ជកម្ម​សហ​រដ្ឋអាមេរិក​នៅ​កម្ពុជា។ ជរ សុគន្ធា

​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​(​AmCham​)​ ​នៅ​កម្ពុជា​ ​កាលពី​ថ្ងៃពុធ​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​ដាក់ស្នើ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ ​ដែល​បាន​លើកឡើង​កាលពី​ខែមករា​ដោយ​សមាជិកព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដោយ​និយាយ​ថា​ ​វា​មិន​អាច​ទទួល​យក​បាន​និង​មិន​មាន ផល​ប្រយោជន៍​។​

​កាលពី​ខែមករា​កន្លងទៅ​ ​សមាជិកព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ពីរ​រូប​ ​គឺ​លោក​ ​Ted​ ​Cruz​ ​និង​ ​លោក​ ​Chris​ ​Coons​ ​បាន​ដាក់ចេញ​នូវ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩​ ​(​Cambodia​ ​Trade​ ​Act​ ​of​ ​2019​)​ ​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ពិនិត្យ​ឡើងវិញ​លើ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដែល​កម្ពុជា​ទទួល​បាន​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ​GSP​ ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សមាជិកព្រឹទ្ធសភា​ ​លោក​ ​Ted​ ​Cruz​ ​។​

​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ ​បានឱ្យ​ដឹង​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃពុធ​ថា​ ​ផល​ ​ប៉ះពាល់​ចម្បង​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ​GSP​ ​នឹង​កើតឡើង​ ​លើ​កម្មករ​រោងចក្រ​និង​គ្រួសារ​របស់​ពួកគេ​ខណៈ​ដែល​ជីវភាព​របស់​ពួកគេ​ពឹងផ្អែក​ទៅលើ​ពាណិជ្ជកម្ម​ដែល​គាំទ្រ​ដោយ​ការ​អនុគ្រោះ​ ​ដោយ​លិខិត​មួយ​នេះ​បាន​កត់​សម្គាល់​ថា​ ​អាជីវកម្ម​អាមេរិក​ក៏​នឹង​ទទួលរង​ពី​ការ​ខ្វះ​ស្ថេរ​ភាព​នៅក្នុង​ ​សេដ្ឋកិច្ច​កម្ពុជា​និង​ការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។​

​យោង​តាម​លិខិត​ដែល​បាន​ចុះហត្ថលេខា​ដោយ​ ​ប្រធាន​ ​និង​ ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​៖​ ​«​សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​ ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ដាក់បញ្ចូល​ ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩​ ​ដោយ​សមាជិកព្រឹទ្ធសភា​ ​លោក​ ​Ted​ ​Cruz​ ​លោក​ ​Chris​ ​Coons​ ​សមាជិកសភា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ​លោក​ ​Alan​ ​Lowenthal​ ​និង​លោក​ ​Steve​ ​Chabot​ ​។​ ​

ខណៈ​ដែល​យើង​យល់ថា​ ​បំណង​របស់​តំណាង​រាស្ដ្រ​របស់​យើង​ដើម្បី​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សកម្មភាព​នយោបាយ​ក្នុង​ស្រុក​ ​ជា​ករណី​ដែល​មិន​អាច​ទទួល​យក​បាន​ ​ហើយ​យើង​ជឿជាក់​ថា​ ​វិធី​សាស្រ្ត​នេះ​គឺ​មិន​មានផល​ប្រយោជន៍​នោះ​ទេ​»​។​ ​

​លិខិត​ដដែល​បាន​ឲ្យដឹង​ទៀត​ថា​ ​«​យើង​ជឿជាក់​ថា​ ​ការប្រើ​ប្រាស់​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ​GSP​ ​ជា​មធ្យោបាយ​មួយ​សម្រាប់​ផ្ញើ​សារ​នយោបាយ​ដែល​មិន​ទាក់ទង​នឹង​ស្មារតី​នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ១៩៧៤​ ​នឹង​កាត់បន្ថយ​ទំនាក់​ទំនង​យ៉ាង​ស្និត​ស្នាល​និង​ការ​រីក​ចំរើន​ដែល​ប្រព័ន្ធ​នេះ​បាន​បង្កើត​ឡើង​ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា​»​៕​

អត្ថបទជាភាសាអង់គ្លេស Introduction of Trade Act is unacceptable: AmCham Cambodia

Share and Like this post

Related Posts

Previous Article

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំដែន

Next Article

​លោកនាយ​ករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​៖​ ​ជន​រំលោភ​ ​សេពសន្ថវៈ​ ​លើ​សាច់​ញ្ញា​តិ​ខ្លួនឯង​ត្រូវ​ដាក់​ពន្ធនាគារ​អស់មួយជីវិត​