​លោកនាយ​ករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​៖​ ​ជន​រំលោភ​ ​សេពសន្ថវៈ​ ​លើ​សាច់​ញ្ញា​តិ​ខ្លួនឯង​ត្រូវ​ដាក់​ពន្ធនាគារ​អស់មួយជីវិត​

បេន​ ​សុខ​ហ៊ាន​ / Khmer Times No Comments Share:
លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​នៅក្នុង​ពិធី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​ជាង៣ពាន់​នាក់​។​ ​រូបថត​ ​ហ្វេ​ស​ ​ប៊ុ​ក​

ភ្នំពេញ​ ​៖​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​សារ​ជាថ្មី​ថា​ ​មិន​ចាំបាច់​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​កាត់ទោស​ប្រហារជីវិត​ទៅលើ​អ្នក​រំលោភ​ ​សេពសន្ថវៈ​ ​លើ​សាច់​ញ្ញា​តិ​របស់​ខ្លួនឯង​នោះ​ទេ​ ​ប៉ុន្តែ​តម្រូវឲ្យ​កាត់ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​។​

ថ្លែង​នៅក្នុង​ពិធី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​(​RULES​)​ ​ជាង៣ពាន់​នាក់​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ​ក្នុង​ឱកាសលោក​បាន​ចុះ​សួរសុខទុក្ខ​ក្មេង​រងគ្រោះ​ពី​ ​ការរំលោភ​បំពាន​ផ្លូវភេទ​ ​កាលពី​ថ្ងៃទី១០​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​អង្គការ​អា​ហ្វេ​ស៊ីប​ ​(​AFESIP​)​ ​លោក​បាន​ត្រិះរិះ​ពិចារណា​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​កាត់ទោស​ប្រហារជីវិត​អ្នកចាប់​រំលោភ​ ​លើ​សាច់​ញ្ញា​តិ​ខ្លួនឯង​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ​នៅពេល​នេះ​ ​ប្រទេសជាតិ​យើង​បាន​ឆ្លង​មកដល់​បរិបទ​ថ្មី​ហើយ​ ​គឺ​យើង​មិន​ដើរថយក្រោយ​ទេ​។​ ​ដូច្នេះ​ ​លោក​សូម​សម្រេច​មិន​ចាំបាច់​ស្នើ​ ​អោយ​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ទេ​។​ ​លោក​បាន​ថ្លែង​ថា​ ​៖​«​បើ​ប្រហារជីវិត​នាំឲ្យមាន​ភ័ន្តច្រឡំ​គឺ​ពិតជា​ខុស​ ​។​ ​បើ​ធ្លោះ​ធ្លោយ​ណាមួយ​ ​អ្នក​ដែល​ស្លាប់​មិនមែន​ករណី​រំលោភ​កើតឡើង​នាំឲ្យ​វិប្បដិសារី​។​ ​ដូច្នេះ​មិន​ចាំបាច់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​មានទោស​ ​ប្រហារជីវិត​ទេ​»​។​

. .

លោក​បាន​ថ្លែង​ថា​ ​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ន៍​ច្បាប់​អោយ​បាន​តឹង​រឹង​និង​ហ្មឺង​ម៉ាត់​បំផុត​ចំពោះ​អំពើ​តិ​រិច្​ឆា​ននេះ​ ​ដោយ​ផ្តន្ទា​រ​ទោស​យ៉ាង​ធ្ងន់​បំផុត​ ​ដើម្បី​កាត់បន្ថយ​ ​នឹង​ឈាន​ទៅដល់​ការ​លុបបំបាត់​ចោល​ទាំងស្រុង​នៅ​នូវ​អំពើ​តាម​បែប​តិ​រិច្​ឆា​ននេះ​ពីសង្គម​ជាតិ​យើង​។​ ​លោក​បាន​ថ្លែង​ថា​ ​៖​«​ត្រូវ​មានការ​អនុវត្តន៍​ច្បាប់​ឲ្យបាន​ម៉ឹង​ម៉ាត់​ ​ជាពិសេស​ការ​ដាក់ទោស​មួយ​ជីវិត​ ​ចំពោះ​ជន​រំលោភ​សេពសន្ថវៈ​»​។​

បើ​យោង​តាម​ ​របាយការណ៍​របស់​អង្គការ​លី​កាដូ​ ​(​Licadho​)​ ​បានឱ្យ​ដឹង​ថា​ ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ ​និង​ការប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​ ​៧៦២ករណី​ ​បាន​កើតឡើង​ក្នុង​ចន្លោះ​ឆ្នាំ២០១២​ ​ដល់​ឆ្នាំ២០១៤​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​បណ្ដា​ខេត្ត​ចំនួន១២ទៀត​ ​ដែល​អង្គការ​លី​កាដូ​មាន​ទីស្នាក់ការ​។​ ​មួយភាគបី​នៃ​ករណី​ទាំងនោះ​ត្រូវ​បិទ​សំណុំរឿង​មុន​ពេល​បើកសវនាការ​ ​ហើយ​ករណី​រំលោភ​សេពសន្ថវៈ​ជាង​ពាក់កណ្តាល​ត្រូវ​បាន​ដោះស្រាយ​ដោយ​ជនល្មើស​បង់ប្រាក់​សំណង​ឱ្យ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​ក្តី​ ​ឬ​ដោយ​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ជនរងគ្រោះ​ ​និង​ជនសង្ស័យ​។​

យោង​តាមច្បាប់​កម្ពុជា​ ​ការរំលោភ​សេពសន្ថវៈ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ជនល្មើស​ត្រូវ​ប្រឈម​នឹង​បណ្ដឹងអាជ្ញា​ដែល​មិន​អាច​រលត់​ដោយ​ការសម្រុះសម្រួល​ ​ឬ​សង​ជា​សំណង​រដ្ឋប្បវេណី​បានទេ​៕​

. .
Share and Like this post

Related Posts

Previous Article

សភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ​នៅ​កម្ពុជា​​បារម្ភ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​ ​GSP

Next Article

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ជំរុញ​ឱ្យ​ ​ក្រុម​គាំទ្រ​លោក​ ​កឹម​ ​សុខា​ ​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​

Leave a Reply

Your email address will not be published. Required fields are marked *