អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ជំរុញ​ឱ្យ​ ​ក្រុម​គាំទ្រ​លោក​ ​កឹម​ ​សុខា​ ​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​

​បែន​ ​សុខ​ហ៊ាន​ / Khmer Times No Comments Share:
Kem-Sokha
​លោក​ ​កឹម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​រូបថត​ ​ហ្វេ​សប៊ុ​ក​

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ជំរុញ​ឱ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គាំទ្រ​លោក​ ​កឹម​ ​សុខា​ ​ធ្វើ​សំណើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ធ្វើការ​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​។​

​លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ ​បាន​ថ្លែង​ថា​ ​សូម្បីតែ​កូនស្រី​របស់​លោក​ ​កឹម​ ​សុខា​ ​គឺ​កញ្ញា​ ​កឹម​ ​មនោ​វិទ្យា​ ​ក៏​គួរតែ​ធ្វើការ​ស្នើសុំ​ដែរ​។​

​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​១១៨​ ​រូប​ត្រូវ​បាន​ហាម​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​ ​៥ឆ្នាំ​ ​កាលពី​ឆ្នាំ​ ​២០១៧​ ​បន្ទាប់ពី​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​កាត់សេចក្ដី​រំលាយ​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក​ ​កឹម​ ​សុខា​ ​ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​។​

​អ្វី​ដែល​នៅ​សេសសល់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ ​ដែល​ទាក់ទង​នឹង​ការ​ខ្វែងគំនិត​គ្នា​ថា​តើ​ ​អ្នកណា​ដែល​គួរ​ដឹកនាំ​ ​ខណៈ​ដែល​លោក​ ​កឹម​ ​សុខា​ ​ដែល​ជា​អតីតប្រធាន​គណបក្ស​ត្រូវ​បាន​ដោះលែង​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​ ​ការ​តែងតាំង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​លោក​ ​សម​ ​រង្សី​ ​ជា​ប្រធាន​ស្តីទី​កាលពីដើម​ឆ្នាំ​បាន​បង្កើត​ឲ្យ​មាន​ការ​បែកបាក់​។​

​រហូត​មក​ដល់​ពេលនេះ​ ​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន​បី​រូប​ត្រូវ​បាន​ទទួល​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​ពី​លោក​ ​ហ៊ុន​ ​សែន​ ​និង​ព្រះរាជ​ក្រឹត្យ​លើកលែងទោស​ទោស​ដោយ​ ​ព្រះករុណា​ ​សម្តេច​ព្រះ​ ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​រួមមាន​លោក​ ​ស៊ឹម​ ​សុវណ្ណនី​ ​លោក​គង់​ ​គាំ​ ​និង​ ​លោក​ ​គង់​ ​បូរ៉ា​។​

​លោក​ ​សុខ​ ​ឥសាន​ ​បាន​ឲ្យដឹង​ថា​៖​ ​«​នេះ​គឺជា​ជម្រើស​របស់​ពួកគេ​ ​ថា​តើ​ពួកគេ​ចង់​ទទួល​យក​ឬក៏​អត់​។​ ​លោក​ ​សម​ ​រង្សី​ ​បាន​អះអាង​ថា​រូបលោក​និង​លោក​ ​កឹម​ ​សុខា​ ​មានការ​រួបរួម​គ្នា​ ​ប៉ុន្តែ​លោក​សម​ ​រង្សី​ ​កំពុងតែ​ព្យាយាម​ធ្វើ​ឱ្យ​មានការ​បែកបាក់​ចំពោះ​ ​លោក​ ​កឹម​ ​សុខា​ ​ដូច​អ្វី​ដែ​ឡ​លោក​ធ្លាប់​បាន​ធ្វើ​កាលពី​អតីតកាល​ដែរ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ឥឡូវនេះ​ ​គឺជា​ឱកាស​មាស​សម្រាប់​សមាជិក​ក្រុម​អ្នក​គាំទ្រ​លោក​ ​កឹម​ ​សុខា​ជាពិសេស​កូនស្រី​របស់​លោក​ ​កឹម​ ​សុខា​ ​ដែល​មិន​គួរ​ពន្យារ​ឱកាស​នេះ​តទៅ​ទៀត​ទេ​។​ ​ប្រសិនបើ​នៅតែ​មានការ​ស្ទាក់ស្ទើរ​ ​ពួក​គេ​អាច​បាត់បង់​អត្ថ​ប្រយោជន៍​នេះ​»​។​

​កាលពីដើម​សប្តាហ៍​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​អតីត​សមាជិក​គណបក្ស​ប្រឆាំង​មាន​ពេលវេលា​រហូត​ដល់​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​ប្រសិនបើ​ចង់​រង់ចាំ​យូរ​ ​សូម​ធ្វើការ​រង់ចាំ​រហូតដល់​ខែវិច្ឆិកា​ ​ឆ្នាំ២០២២​ ​ជា​ពេល​ដែល​ផុតកំណត់​នៃ​សាលដីកា​របស់​តុលាការ​កំពូល​»​។​

​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​កំពុងតែ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​»​(​EBA​)​ ​ពី​កម្ពុជា​។​

​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​ម៉ៅ​ ​មុន្នីវណ្ណ​ ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​លោក​នឹង​ត្រឡប់ទៅ​កាន់​នយោបាយ​វិញ​លុះត្រាតែ​លោ​ក​កឹ​ម​សុខា​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​។​

​លោក​ ​ម៉ៅ​ ​មុ​ន្នី​វណ្ណ​ ​បាន​មាន​ប្រសាសន៍​ថា​៖​ ​«​យើង​យល់ថា​ ​អ្វី​ដែល​សំខាន់​គឺ​ដំណោះស្រាយ​នយោបាយ​។​ ​សកម្មភាព​នយោបាយ​មិនមែន​ជាអាទិភាព​របស់​យើង​នោះ​ទេ​ ​ពីព្រោះ​យើង​មិន​មាន​អ្នកដឹកនាំ​។​ ​នៅពេល​ដែល​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​ដោះលែង​ ​យើង​នឹង​ត្រលប់​ទៅ​កាន់​នយោបាយ​វិញ​»​៕​

Share and Like this post
Previous Article

​លោកនាយ​ករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​៖​ ​ជន​រំលោភ​ ​សេពសន្ថវៈ​ ​លើ​សាច់​ញ្ញា​តិ​ខ្លួនឯង​ត្រូវ​ដាក់​ពន្ធនាគារ​អស់មួយជីវិត​

Next Article

ក្រសួងកសិកម្ម ​ឲ្យ​អាជីវករ​ ​​ធ្វើ​អាជី​កម្មសត្វ​ ត្រូវ​​​គោរព​គោលការណ៍​ស្តង់ដា​អនាម័យ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ ​