មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​ផលិតផល​កាបូប​ក្លែងក្លាយ​ម៉ាក​ ​Charles & Keith​ ​និង​ ​Pedro​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
pedro
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងចែកចាយផលិតផលកាបូបក្លែងក្លាយ។ រូបថត ហ្វេសប៊ុក

​ភ្នំពេញ​៖​ ​មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ ​បាន​ចុះ​បង្ក្រាប​ការនាំចូល​ ​និង​ចែកចាយ​ផលិតផល​កាបូប​ក្លែងក្លាយ​ម៉ាក​ ​Charles & Keith​ ​និង​ ​Pedro​ ​នៅ​ទីតាំង​លក់​ការ​បូ​បមួ​យកន្លែង ​ក្នុង​សង្កាត់​អូឡាំពិក​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ដោយ​រឹបអូស​បាន​កាបូប​ក្លែងក្លាយ​ជាង២៥០កាបូប​។​

អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ឡុង​ ​ស្រេង​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​ ​ដែល​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃអង្គារ​ ​នៅ​ចំណុច​ផ្ទះលេខ៣៦០​ ​ផ្លូវ១៩៣​ ​ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​កាបូប​ក្លែងក្លាយ​បន្លំ​ម៉ាក​ ​Charles & Keith​ ​និង​ ​Pedro​ ​ចំនួន​ ​២៥៤កាបូប​។​ ​លោក​ថា​៖​ ​«​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើឡើង​ ​ក្រោយពី​មាន​ពាក្យ​បណ្តឹ​ងរ​បស់​ក្រុមហ៊ុន​ ​MW Metropolitan International Brands Co.Ltd​»​។​

​លោ​ក​ឡុង​ ​ស្រេង​ ​បាន​បន្ថែម​ថា​ ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​យក​ទៅ​សួរនាំ​ ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំចូល​និង​លក់​ចែកចាយ​ផលិតផល​កាបូប​ក្លែងបន្លំ​ម៉ាក​នេះ​ ​ហើយ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​។​

. .

​លោក​ថា​៖​ ​«​សមត្ថកិច្ច​យើង​បាន​ណែនាំ​គាត់​ ​និង​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ ​ព្រោះ​គាត់​ក៏បាន​នាំចូល​កាបូប​ទាំងនោះ​ពី​ប្រភព​ផ្សេង​ៗ​ទៀត​ដែរ​ ​ដូច្នេះ​យើង​បាន​ឲ្យបាន​គាត់​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​ហើយនិង​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​ប្រភព​ដើម​ដែល​បាន​ផលិត​ចែកចាយ​ផលិតផល​កាបូប​ក្លែងបន្លំ​ម៉ាក​នេះ​បន្ត​ទៀត​»​។​

​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​វង្ស​ ​ប៊ុ​នវិ​សុទ្ធ​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​បាន​។​

​កាលពី​ខែសីហា​ ​ឆ្នាំ២០១៨​ ​នាយកដ្ឋាន​នេះ​ ​ក៏បាន​ចុះ​ឆែកឆេរ​រក​ឃើញ​ផលិតផល​ក្លែងក្លាយ​ម៉ាក​ Charles & Keith​ ​និង​ ​Pedro​ ​ដែល​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ចំនួន៥ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ​រួមមាន​ ​កាបូប​ចំនួន​ ​១៥០​ ​ស្បែកជើង១៤៩គូ​ ​និង​ខ្សែ​ក្រ​វ៉ាត់​ចំនួន៩​។​ ​

​ក្រៅពីនោះ​ ​កម្លាំង​នគរបាល​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់ក្រ​សួង​មហាផ្ទៃ​ ​កាលពី​ខែធ្នូ​ ​ក៏បាន​បង្ក្រាប​ករណី​នាំចូល​ ​និង​លក់​ចែកចាយ​កាបូបយួរ​ដៃ​ម៉ាក​ ​Longchamp​ ​ដែល​រំលោភ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន​ ​SAS Jean Cassegrain​ ​ចំនួន​ ​៦៦៤កាបូប​ ​នៅ​ផ្សារ​ទួលទំពូង​ ​ក្នុង​នោះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​អាជីវករ​ជា​ម្ចាស់តូប​ចំនួន​ ​១០នាក់​ ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់​កាបូប​រំលោភ​កម្មសិទ្ធិ​បញ្ញា​នេះ​ ​មុននឹង​ឲ្យ​ពួកគេ​ត្រឡប់ទៅ​ផ្ទះ​វិញ​៕​

. .
Share and Like this post

Related Posts

Previous Article

ក្រសួងកសិកម្ម ​ឲ្យ​អាជីវករ​ ​​ធ្វើ​អាជី​កម្មសត្វ​ ត្រូវ​​​គោរព​គោលការណ៍​ស្តង់ដា​អនាម័យ​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ ​

Next Article

លោក ស ខេង ​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ