លោក​ ​ប្រាក់​ ​សុ​ខុន​ ​រិះគន់​សហភាព​អឺរ៉ុប ប្រើ​ស្តង់ដា​ពីរ​ ​ក្នុង​ការ​វាយ​តំលៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

​បែន​ ​សុខ​ហ៊ាន​ / Khmer Times No Comments Share:
លោក ប្រាក់ សុខុន  ថ្លែង​ទៅ​កាន់​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គកុងស៊ុល​របស់​កម្ពុជា​នៅ​ការិយាល័យ​ក្រសួង​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត ជរ សុគន្ធា

ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោក​ ​ប្រាក់​ ​សុខុន បាន​រិះគន់សហភាព​អឺរ៉ុប​ចំពោះ​ស្តង់​ដា​ពីរ​របស់​ខ្លួន​ជាមួយ​កម្ពុជា​អំពី​ការ​វាយ​តំលៃ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង​ ​និង​បាន​ចាត់ទុក​ដំណើរការ​ ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍​»​(​EBA​)​ ​ពី​កម្ពុជា​ ​ថាត្រូវ​បាន​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​។​

ថ្លែង​ទៅកាន់​ឯកអគ្គ​រាជទូត​ ​តំណាង​អចិន្ត្រៃយ៍​ ​និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​នៅ​ការិយាល័យ​ក្រសួង​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​សន្និបាត​ ​បូកសរុប​លទ្ធផល​ការងារ​ ​ប្រចាំឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​អនុវត្តន៍​ ​ការងារ​ឆ្នាំ២០១៩​ ​នា​ថ្ងៃនេះ​ ​លោក​ ​ប្រាក់​ ​សុ​ខុន​ ​បាន​លើកឡើង​ពី​ការចរចា​នយោបាយ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ​លោកស្រី​ ​Cecilia​ ​Malmström​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​ ​រដ្ឋមន្ត្រី​ការបរទេស​ ​អាស៊ាន​-​សហភាព​អឺរ៉ុប​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទី​ក្រុង​ព្រុច​ស៊ែ​ល​ ​ប្រទេស​បែលហ្ស៊ិក​កាលពី​ខែមករា​។​

«​ខ្ញុំ​ចង់និយាយ​ថា​ស្តង់​ដា​ពីរ​ ​ពួកគេ​ប្រើប្រាស់​បញ្ហា​នេះ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា​ ​យើង​អាច​និយាយ​បាន​ថា​ពួក​ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​»​។​ ​

. .

លោក​បាន​ថ្លែង​ដោយ​សំដៅលើ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ដើម្បី​ចាប់ផ្តើម​តាមដាន​កម្ពុជា​កាលពី​ខែកុម្ភៈ​។​

«​ក្នុង​អំឡុង​កិច្ចចរចា​ជាមួយ​លោកស្រី​ ​Cecilia​ ​Malmström​ ​កាលពី​ថ្ងៃទី​ ​២១​ ​ខែមករា​ ​នៅ​ទី​ក្រុង​ព្រុច​ស៊ែ​ល​ ​យើង​បាន​ធ្វើការ​ពិ​ភា​ក្សារ​អំពី​កម្មករ​និយោជិត​ជាង៨០ម៉ឺន​នាក់​និង​មនុស្ស​ដែល​មាន​ចំនួន​ពីរ​លាន​នាក់​ផ្សេងទៀត​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​សម្រាប់​វិស័យ​នេះ​។​ ​លោកស្រី​ ​Cecilia​ ​Malmström​ ​បាន​លើកឡើង​អំពី​ពហុ​និយម​ ​ដែល​លោកស្រី​បាន​ចោទប្រកាន់​ថា​ដោយសារតែ​យើង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដូច្នេះ​មានន័យថា​ពហុ​និយម​លែង​មានត​ទៅទៀត​ហើយ​នៅ​កម្ពុជា​»​។​

«​ប្រសិនបើ​យើង​និយាយ​អំពី​ពហុ​និយម​ ​ប្រទេស​ឡាវ​ក៏​មាន​ ​EBA​ ​ដូច​យើង​ដែរ​ ​តើ​ប្រទេស​ឡាវ​ជា​ប្រទេស​ពហុ​និយម​ដែរ​ឬទេ​?​ ​»​ ​លោក​បាន​ថ្លែង​ដោយធ្វើ​ការ​កត់សម្គាល់​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​សហភាព​អឺរ៉ុប​និង​វៀតណាម​ដោយ​មិន​ធ្វើការ​លើកឡើង​ពី​ពហុ​និយម​ ​ខណៈ​ដែល​វៀតណាម​គឺជា​ប្រទេស​គ្រប់គ្រង​ដោយ​បក្ស​តែមួយ​។​

លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​ពួកគេ​បិទ​ភ្នែក​ដើម្បី​មើល​ពី​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ ​ពួកគេ​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​ល្អឥតខ្ចោះ​។​ ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​គំរាមកំហែង​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​ដោយ​សហភាព​អឺរ៉ុប​ ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ ​ពួកគេ​នៅ​មិនទាន់​បាន​ចាត់វិធានការ​ណាមួយ​ឡើយ​។​»​

លោក​បាន​ចោទ​ជា​សំណួរ​ថា​៖​ ​«​ហេតុអ្វីបានជា​ពួកគេ​ស្ងាត់​ជាមួយនឹង​ប្រទេស​ឡាវ​និង​ភូមា​?​ ​»​

. .

លោក​ ​ប្រាក់​ ​សុ​ខុន​ ​ក៏បាន​ថ្លែងប្រាប់​ទៅ​មន្រ្តី​ការទូត​របស់​លោក​ផង​ដែរ​ដើម្បី​ការពារ​ឯករាជ្យ​និង​អធិបតេយ្យ​ភាព​។​

លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​យើង​នឹង​មិន​ផ្លាស់​ប្តូរ​អធិបតេយ្យ​ភាព​របស់​យើង​ទៅ​នឹង​ជំនួយ​ដែល​យើង​ស្ថិតនៅ​ក្នុង​ស្ថាន​កា​រណ៏​ដែល​លំបាក​នោះ​ទេ​ ​សូមកុំ​ឱនក្បាល​របស់​យើង​ទៅកាន់​ជនបរទេស​ ​បើ​យើង​ធ្វើ​ដូច្នេះ​ ​ពួកគេ​នឹង​ធ្វើ​រឿង​នេះ​មកកាន់​យើង​គ្រប់ពេលវេលា​»​៕​

Share and Like this post

Related Posts

Previous Article

លោក ស ខេង ​​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ

Next Article

ស្ត្រី​រងគ្រោះ ​ពីការបង្ខាំងជំរិត​ទារប្រាក់​ថ្លៃព្យាបាល ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​៥ពាន់​ដុល្លារ