​អង្គការ​ ​ចំនួន១២​ ​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
ស្ត្រី​កម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើការ​តវ៉ា​ដើម្បី​លក្ខខណ្ឌ​ការងារ​។​ ជរ​ ​សុ​គន្ធា​

​ភ្នំពេញ​៖​ ​អង្គការ​ ​សមាគម​ ​និង​សហព័ន្ធ​សហជីព​ចំនួន១២​ ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ជាអាទិភាព​របស់​ស្ត្រី​ ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី​ ​និង​កាត់បន្ថយ​វិសមភាព​យេនឌ័រ​និង​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​ទិវា​សិទ្ធិ​នារី​អន្តរជាតិ៨មិនា​ខិត​ជិត​មកដល់​។​

អង្គការ​ ​សមាគម​ ​និង​សហព័ន្ធ​សហជីព​ចំនួន១២នោះ​ ​រួមមាន​ ​សហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ​និង​សេវា​ ​កម្ម​ ​កម្ពុជា​ ​(​CFSWF​)​,​ ​សហព័ន្ធសហជីពកម្ពុជា​ ​(​CATU​)​,​ ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​(​IDEA​)​,​ ​បណ្តាញ​យុវជន​កម្ពុជា​ ​(​CYN​)​,​ ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(​CCF​)​,​ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​(​CICA​)​,​ ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន​ ​(​YRDP​)​,​ ​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ ​(​CENTRAL​)​,​ ​សមាគម​ធាងត្នោត​(​STT​)​,​ ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ ​(​Licadho​)​,​ ​អង្គការ​អា​ក​សិន​អេ​ត​កម្ពុជា​(​AAC​)​ ​និង​អង្គការ​ក្លាហាន​(​Klahaan​)​។​

​យោង​តាម​ញត្តិ​រួម​របស់​អង្គការ​ ​សមាគម​ ​និង​សហព័ន្ធ​សហជីព​ទាំងនោះ​ ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​លើកឡើង​ថា​ ​តម្រូវការ​ជាអាទិភាព​ដែល​ស្ត្រី​ក្នុង​វិស័យ​ការងារ​ ​សេវា​កម្សាន្ត​ ​ស្ត្រី​ដែល​ជាសកម្ម​ជន​សិទ្ធិមនុស្ស​ ​កម្មការិនី​ ​និង​ស្ត្រីជា​កសិករ​ជាដើម​ ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ដំណោះស្រាយ​នោះ​ ​រួមមាន​ ​ការ​ស្នើ​បង្កើត​មត្តេយ្យ​សហគមន៍​និង​ទារកដ្ឋាន​នៅ​តាម​កន្លែង​ការងារ​ ​ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ​និង​ពង្រឹង​យន្តការ​ការពារ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ ​និង​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កម្មករ​ស្ត្រី​ដែល​ធ្វើការងារ​តាម​ផ្ទះ​។​

. .

​ញ្ញ​តិ​បាន​បញ្ជាក់​ថា​៖​ ​«​នៅពេល​ដែល​ស្ត្រី​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ឬកម្ម​ករ​ស្ត្រី​ធ្វើការ​តាម​ផ្ទះ​រង​អំពើ​ហិង្សា​ពី​ម្ចាស់ផ្ទះ​ ​ជនរងគ្រោះ​គ្មាន​លទ្ធភាព​នៅ​ឲ្យ​ឆ្ងាយ​ពី​ជន​បង្ក​ឡើយ​ ​ហើយ​ពួកគេ​ក៏​មិន​មាន​ជម្រក​សុវត្ថិភាព​ដើម្បី​ការពារ​ជនរងគ្រោះ​ដែល​ជាហេតុ​ធ្វើឲ្យ​ជន​បង្ក​នៅតែ​មានឱកាស​រំខាន​ ​បន្ត​ប្រើ​ហិង្សា​ ​និង​គំរាមកំហែង​ដល់​ជនរងគ្រោះ​ដដែល​»​។​

​ក្រៅពីនោះ​ ​ញត្តិ​របស់​អង្គការ​ ​សមាគម​ ​និង​សហព័ន្ធ​សហជីព​ទាំងនោះ​ ​ក៏បាន​ស្នើ​ឲ្យ​បញ្ឈប់​ការបៀតបៀន​និង​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​នៅកន្លែង​ការងារ​ដោយ​គ្មាន​ការលើកលែង​,​ ​បញ្ឈប់​ការប្រើ​ប្រាស់​ហិង្សា​លើ​ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស​,​ ​កំណែទម្រង់​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​ ​និង​ដេរ​ស្បែកជើង​ ​និង​ពង្រឹង​យន្តការ​ការពារ​សិទ្ធិពល​ករ​ចំណាកស្រុក​ពី​ការ​កេងប្រវ័ញ្ច​ការងារ​ ​ការ​ជួញដូរ​មនុស្ស​ ​និង​ទាសភាព​សម័យ​ទំនើប​ផង​ដែរ​។​

​ញត្តិ​ដដែល​នោះ​បាន​បន្ត​ថា​៖​ ​«​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ឆ្លើយតប​ចំពោះ​តម្រូវការ​ចាំបាច់​ ​និង​បន្ទាន់​របស់​ស្ត្រី​ ​ដើម្បី​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់​ ​និង​សម្រេច​បាន​នូវ​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ ​ក្នុង​ការកាត់បន្ថយ​វិសមភាព​យេនឌ័រ​និង​ភាព​ក្រីក្រ​នៅ​កម្ពុជា​»​។​

​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​កញ្ញា​ ​កែវ​ ​ចាន់​រ៉ា​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ញ​តិ​រួម​នេះ​ ​ពួកគាត់​នឹង​ដាក់​ទៅ​ក្រសួងកិច្ចការនារី​ ​ក្រសួងការងារ​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​យុត្តិធម៌​ ​ក្រសួង​ការបរទេស​ ​គណៈកម្មការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​និង​វិស័យ​ឯកជន​ ​នៅ​ចុង​សប្តាហ៍​នេះ​។​

​កញ្ញា​ថា​៖​ ​«​ក្រុមការងារ​របស់​យើង​ធ្វើការ​រួមគ្នា​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​មាន​ភាពស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​ ​ព្រោះ​យើង​ដឹង​ហើយ​ថា​ ​ការងារ​អភិវឌ្ឍ​ដែល​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ​និង​និរន្ត​ភាព​ ​គឺ​ត្រូវការ​វត្តមាន​របស់​ស្ត្រី​ចូលរួម​ ​អីចឹង​ហើយ​នៅ​ថ្ងៃទី៨មីនា​នេះ​ ​យើង​នឹង​មានការ​ជួបជុំគ្នា​នៅ​ស្តាត​អូឡាំពិក​ ​ហើយ​យើង​នឹង​ហែ​ក្បួន​ទៅកាន់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ដើម្បី​ដាក់​ញត្តិ​រួម​នេះ​ទៅ​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​»​។​

. .

​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​នេះ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លោក​ហេង​ ​សួរ​ ​បាន​មានប្រសាសន៍​ថា​ ​រាជរដ្ឋាភិបាល​ ​ជាពិសេស​ក្រសួងការងារ​ ​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ក្នុង​វិស័យ​ការងារ​ ​រួម​ទាំង​លក្ខខណ្ឌ​ការងារ​ ​និង​ការ​ការពារ​ដល់​ស្ត្រី​ ​និង​កម្មករ​កម្មការិនី​។​ ​

លោក​ថា​៖​ ​«​ក្រសួង​តែងតែ​យកចិត្ត​ទុកដាក់​ ​និង​ជំរុញ​ដល់​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ ​ឲ្យ​យកចិត្ត​ទុកដាក់​លើ​លក្ខខណ្ឌ​ការងារ​សម្រាប់​ស្ត្រី​ ​ហើយ​ក្រសួង​ក៏បាន​ចេញប្រកាស​ស្តី​ពី​លក្ខខណ្ឌ​ការងារ​សម្រាប់​សេវា​កម្សាន្ត​ ​និង​គ្រោង​ចុះ​ធ្វើ​អ​ធី​ការកិច្ច​លើ​ផ្នែក​នេះ​ផង​ដែរ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ដោយឡែក​ករណី​បៀតបៀន​ផ្លូវភេទ​ ​គឺជា​ករណី​ព្រហ្មទណ្ឌ​ដែល​អាជ្ញាធរ​តែងតែ​ត្រៀម​ការពារ​និង​សហការ​ជាមួយ​ជនរងគ្រោះ​ ​ដើម្បី​ដោះស្រាយ​ជូន​ពួកគេ​ទៅតាម​ផ្លូវច្បាប់​ផង​ដែរ​»​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធាន​រដ្ឋសភា​ ​លោក​ហេង​ ​សំ​រិន​ ​បាន​គូសបញ្ជាក់​ក្នុង​ជំនួប​មួយ​ជាមួយ​គណៈប្រតិភូ​ស្ត្រី​នៃ​ក្រសួងកិច្ចការនារី​ ​នៅ​វិមានរដ្ឋ​សភា​ ​ថា​ ​រដ្ឋសភា​ ​បាន​ខិតខំ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ ​និង​សមភាព​យេនឌ័រ​ផង​ដែរ​ ​តាមរយៈ​ការបង្កើត​ច្បាប់​ ​និង​បទដ្ឋាន​គតិ​យុត្ត​នានា​ ​ដើម្បី​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ ​និង​ក្មេងស្រី​ក្នុង​គ្រប់​វិស័យ​។​ ​លោក​បន្ត​ថា​៖​ ​«​ថ្ងៃ៨មិនា​គឺជា​ទិវា​ដែល​ផ្តល់​កិ​តិ្ត​យស​ចំពោះ​ស្នាដៃ​ស្ត្រី​ ​និង​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់គ្នា​ ​ជាពិសេស​បុ​រសៗ​ ​ត្រូវតែ​បន្ត​ជំរុញ​និង​លើកតម្កើង​នូវ​តម្លៃ​ ​ឋានៈ​ ​តួនាទី​ ​និង​សិទ្ធិ​របស់​ស្ត្រី​កម្ពុជា​យើង​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ ​និង​ថ្លៃថ្លា​ថែមទៀត​»​៕​

. .
Share and Like this post

Related Posts

Previous Article

ស្ត្រី​រងគ្រោះ ​ពីការបង្ខាំងជំរិត​ទារប្រាក់​ថ្លៃព្យាបាល ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន​៥ពាន់​ដុល្លារ

Next Article

ដំណោះស្រាយ​ចំពោះ​ជំងឺឆ្កែឆ្កួត​៖​ ​វិធី​តែមួយ​គឺ​រួមគ្នា​