រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ​ស្នើរ​ដ្ឋ​សភា​ ​បង្កើន​ថវិកា​ ​ខណៈ​ប្រឈម​នឹង​ការ​ឡើង​កម្តៅ​ខ្លាំង​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
កម្ពុជាកំពុងប្រឈមនឹងគ្រោះ​រាំងស្ងួត។ រូបថត ទេព សូនី

ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ស្នើ​ដល់​រដ្ឋសភា​ ​ជួយ​អន្តរាគមន៍​ ​និង​ជំរុញ​ឲ្យ​មានការ​បង្កើន​ថវិកា​សម្រាប់​ការងារ​ស្រាវជ្រាវ​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​បន្ថែម​ទៀត​ ​ខណៈ​ដែល​អាកាសធាតុ​នៅ​ឆ្នាំនេះ​មានការ​ប្រឈម​ខ្លាំង​នឹង​ការ​កើនឡើង​នូវ​កម្តៅ​ខ្លាំង​។​

ការ​ស្នើ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ផែនការ​ ​វិនិយោគ​ ​កសិកម្ម​ ​អភិវឌ្ឍន៍​ជនបទ​ ​បរិស្ថាន​ ​និង​ធនធានទឹក​នៃ​រដ្ឋសភា​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ជា​ប្រធាន​គណៈកម្មការ​ ​និង​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ ​លឹម​ ​គា​ន​ហោ​ ​នៅ​វិមានរដ្ឋ​សភា​ ​កាលពី​ថ្ងៃអង្គារ​ ​ពាក់ព័ន្ធ​នឹង​លទ្ធផល​ការងារ​ ​បញ្ហា​ប្រឈម​ ​និង​ទិសដៅ​ការងារ​ដែល​ក្រសួង​ត្រូវ​អនុវត្ត​បន្ត​សម្រាប់​នីតិកាល​ទី៦នេះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​គេ​ហរ​ទំព័រ​រដ្ឋសភា​។​

​ក្នុង​ជំនួប​នោះ​ ​លោក​លឹម​ ​គា​ន​ហោ​ ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​រហូតដល់​បច្ចុប្បន្ន​ ​ក៏ដូចជា​ទិសដៅ​ដែល​ត្រូវ​អនុវត្ត​បន្ត​ ​ក្រសួង​មាន​ផែនការ​សកម្មភាព​ ​និង​វិធានការ​ដោះស្រាយ​ច្បាស់លាស់​លើ​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​ ​ដូចជា​ ​ការអនុវត្ត​យុទ្ធសាស្ត្រ​អាងទឹក​ ​ការគ្រប់គ្រង​អាងទន្លេ​ ​និង​ធាន​ធាន​ទឹក​ចម្រុះ​ ​ការព្យាករណ៍​អ​កាស​ធាតុ​ ​ការគ្រប់គ្រង​គ្រោះ​ទឹកជំនន់​និង​គ្រោះ​រាំងស្ងួត​ ​ការ​សាង​មូលដ្ឋាន​បច្ចេកទេស​ ​ការជំរុញ​លើ​ការសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​និង​ភាពជា​ដៃ​គូរ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ជាដើម​។​ ​

​លោក​បន្ត​ថា​៖​ ​«​ទន្ទឹម​នឹង​លទ្ធផល​ដែល​ក្រសួង​សម្រេច​បាន​នេះ​ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ត​បន្ទាន់​ផង​ដែរ​ ​ដែល​ករណីនេះ​សំណូមពរ​ដល់​រដ្ឋសភា​ជួយ​អន្តរាគមន៍​គាំទ្រ​ ​និង​ជំរុញ​ការ​បង្កើន​ថវិកា​សម្រាប់​ការងារ​ស្រាវជ្រាវ​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត»។

​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​លោក​ចាន់​ ​យុត្ថា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ថវិកា​ដែល​ក្រសួង​បាន​ប្រើ​ប្រាស់់​ក្នុង​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​នេះ​ ​មាន​ពីរ​ផ្នែក​ ​គឺ​មួយ​ផ្នែក​ជា​ថវិការដ្ឋ​ ​និង​មួយផ្នែកទៀត​បាន​មក​ពី​ដៃ​គូរ​អភិវឌ្ឍន៍​ជាច្រើន​ដែល​ជួយ​ដល់​រាជរដ្ឋាភិបាល​។​

​លោក​បន្ត​ថា​ ​កញ្ចប់​ថវិកាជាតិ​ដែល​រាជរដ្ឋាភិបាល​ ​បាន​ទម្លាក់​មក​ក្រសួង​ក្នុង​ឆ្នាំ២០១៩នេះ​ ​សម្រាប់​វិនិយោគ​ទៅលើ​ការសាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ ​និង​ការថែទាំ​ ​រួម​និង​ផ្នែក​ឧតុនិយម​ផង​នោះ​ ​មាន​ចំនួន​ប្រមាណ​ ​៥០លាន​ដុល្លារ​អាមេរិក​ ​ដោយ​មិន​គិត​លើ​ថវិកា​ចរន្ត​ដែល​ប្រើប្រាស់​សម្រាប់​ផ្នែក​រដ្ឋបាល​ ​និង​ការ​បើកប្រាក់​បៀ​វត្ត​ដល់​មន្ត្រី​រាជការ​ទេ​ ​ហើយ​ចំនួន​នេះ​ក៏​នឹង​មាន​កំណើន​ក្នុងរង្វង់​ ​៨ទៅ១០ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​ ​អាស្រ័យ​ទៅលើ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ ​

​លោក​ថា​៖​ ​«​ក្រសួង​ចង់​ឲ្យ​មានការ​បង្កើន​ថ​វិការ​លើ​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​នេះ​ ​ប៉ុន្តែ​ចំនួន​ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​ទៅលើ​លទ្ធភាព​នៃ​ចំនួន​ថវិកាជាតិ​»​។​

​លោ​ក​យុត្ថា​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​តាមរយៈ​ការសិក្សា​រួមគ្នា​របស់ក្រ​សួង​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ADB​ ​ក្នុង​ការរៀបចំ​ ​Master​ ​Plan​ ​សម្រាប់​ការអនុវត្ត​ពីឆ្នាំ២០១៩ដល់​ឆ្នាំ២០៣៣​ ​នោះ​បង្ហាញថា​ ​ក្រសួង​ត្រូវការ​ថវិកា​ប្រមាណ​ ​2.6Billioon​ ​dollars​ ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​ ​ដោយ​បូករួម​បញ្ចូល​ទាំង​ការ​ធ្វើ​ប្រព័ន្ធ​ស្រោច​ស្រ​ព្វ​ ​និង​ការ​ធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ស្រោចស្រព​។​

​ប្រធាន​គណៈកម្មការ​ទី៣នៃ​រដ្ឋសភា​ ​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ពុំ​អាច​សុំ​ការ​ឆ្លើយតប​លើ​ករណីនេះ​បានទេ​ ​កាលពី​ថ្ងៃម្សិលមិញ​។​

​ប៉ុន្តែ​ក្នុង​ជំនួប​នោះ​ ​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ដែល​ជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អ​ភិ​វឌ្ឍន​ល​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​ជាតិ​។​ ​លោក​បន្ត​ថា​៖​ ​«​យើង​មាន​ក្តី​សង្ឃឹម​ ​និង​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​តាមរយៈ​ទិសដៅ​ជា​យុទ្ធ​សាស្រ្ត​ ​និង​ផែនការ​សកម្មភាព​ជាអាទិភាព​ ​ដែល​ក្រសួង​បាន​ដាក់ចេញ​សម្រាប់​នីតិកាល​ទី៦នៃ​រដ្ឋសភា​នេះ​ ​នឹង​ធ្វើឲ្យ​វិស័យ​ធនធានទឹក​ ​ដើរតួ​នាទី​កាន់តែ​សំខាន់​ថែមទៀត​ ​ក្នុង​ដំណើរការ​ទ្រទ្រង់​ការ​អភិវឌ្ឍន​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​»​៕​

Share and Like this post

Related Posts

Previous Article

ការផ្លាស់ប្ដូរជីវិតដ៏លំបាកពីក្មេងរើសសំរាមស្ទឹងមានជ័យតាមរយៈការអប់រំ

Next Article

បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ ​បន្ទាប់ពី​មិនបាន​រក​សេវា​ព្យាបាល​