សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ៖​ ​គោលដៅ​សន្តិភាព​នៅក្នុង​ជំនួប​កំពូល​ ​អាមេរិក​-​កូរ៉េខាងជើង

ឯក​ ​ថា / Khmer Times No Comments Share:
កងកម្លាំងសន្ដិសុខ​ វៀតណាម​ កំពង់រក្សាសន្ដិសុខនៅខាងក្រៅមជ្ឈមណ្ឌល​ព័ត៌មាន​ នៃកិច្ចជំនួប្រជុំរវាង​ លោក​ ដូណាល​ ត្រាំ​ និង លោក គីម​ ជុងអ៊ុន។ Reuters

អត្ថបទ​ចុះផ្សាយ​ជា​ភាសាអង់គ្លេស​នៅក្នុង​កាសែត​ ​Khmer​ ​Times​ ​ដែល​សរសេរ​ដោយ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​២៦​/​០២​/​២០១៩​

១​-​វៀតណាម​ជា​ប្រទេស​ដែល​យល់​ពី​តំលៃ​នៃ​សន្តិភាព​ ​ផ្នែក​ទៅលើ​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​ដ៏​យូរលង់​របស់​ខ្លួន​។​ ​នៅ​ក្នុង​យុគ្គស​ម័យ​សមាហរណកម្ម​អន្តរជាតិ​ ​នយោបាយ​ការបរទេស​វៀតណាម​ គឺ​បង្កើត​មិត្ត​ផង​ទាំងឡាយ​ជាមួយ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​ ដោយ​មិន​គិត​អំពី​សាសនា​ ​និង​របបនយោបាយ​ របស់​ពួកគេ​ឡើយ​។​ ​នយោបាយ​ការបរទេស​វៀតណាម ​បាន​ក្លាយជា​ពន្លឺ​នៃ​ការចាប់អារម្មណ៍​នៅពេល​ដែល​ខ្លួន​បាន​ក្លាយជា​ប្រទេស​មួយ ​ដើរតួ​សំខាន់​នៅក្នុង​សហគមន៍​អន្តរជាតិ​ ​និង​អាស៊ាន​។​ ​

ភស្តុតាង​ដ៏​ល្អ​នៃ​ចំណុច​នេះ ​គឺ​ការ​ទុកចិត្ត​មក​លើ​ប្រទេស​នេះ​ពីសំណាក់​មិត្ត​ភ័ក្ត​អន្តរជាតិ ​ក្នុង​ការ​ជ្រើសរើស​វៀតណាម​ជា​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាមេរិក​ ​និង​កូរ៉េខាងជើង​លើក​ទី​ ​២​ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​។​ ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​វៀតណាម​ ផ្តល់​នូវ​ក្តី​សង្ឈឹម​សម្រាប់​សន្តិភាព​នៅក្នុង​តំបន់​ ​និង​ពិភពលោក​។​ ​

. .

២​-​អតីត​អនុរដ្ឋ​មន្ត្រី​ការបរទេស​ ​និង​ជា​អតីត​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​អាមេរិក​លោក​ ​Pham​ ​Quang​ ​Vinh​ ​និយាយ​ថា​ ​វៀតណាម​ត្រូវ​បាន​ជ្រើសរើស​ជា​កន្លែង​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ​ ដោយសារតែ​មានហេតុ​ផល​ដូច​ខាងក្រោម​៖​ ​វៀតណាម​ជា​ប្រទេស​ដែល​ទុកចិត្ត​បាន​។​ ​វៀតណាម​ជា​និមិត្តសញ្ញា​សន្តិភាព​កម្រិតខ្ពស់​ ​ហើយ​ពួកគេ​ទាំងនោះ​បាន​រក​ឃើញថា​ ​នៅពេល​ដែល​ពួកគេ​មកកាន់​ប្រទេស​វៀតណាម ​កង្វល់​របស់​ពួកគេ​ត្រូវ​បាន​ដោះស្រាយ​។​ ​

លោក​ ​Pham​ ​Quang​ ​Vinh​ ​និយាយ​ថា​ ​ជម្រើស​នៃ​ការ​យក​ទីតាំង​នេះ​ ​ត្រូវ​បានសម្រេច​ដោយ​ភាគី​ទាំង​សង្ខាង​ ​ក៏ប៉ុន្តែ​ការពិត​នោះ​គឺថា​ ​វៀតណាម​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កិត្យានុភាព​នៃ​ប្រទេស​នេះ​ ​ដោយសារតែ​វៀតណាម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ​ទាំង​ផ្នែកសម្ភារៈ​ផ្គត់ផ្គង់​ ​និង​លក្ខខណ្ឌ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​នេះ​។​ ​វៀតណាម​ជាទី​កន្លែង​ ​និមិត្តរូប​ផង​ដែរ​​ដោយសារតែ​ខ្លួន​បាន​ទទួលស្គាល់​នូវ​ដំណើរ​រស់​ឡើងវិញ​ ​ក្រោយពី​សង្គ្រាម​សម្រាប់​ការ​បង្រួបបង្រួម​ ការ​បើក​ចំហរ​ ​ការ​អភិវឌ្ឍ​ ​ការ​បោះជំហាន​ទៅមុខ​ ​និង​នវានុវត្តន៍​ ​(​ការ​ផ្លាស់​ប្តូរ​ថ្មី​)​ ​សម្រាប់​ប្រទេស​នេះ​។​

ការដែល​ជ្រើស​យក​វៀតណាម​ជាទី​កន្លែង​ប្រជុំ​កំពូល ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ ​វៀតណាម​ឥឡូវនេះ​ខុសពី​មុន​ខ្លាំង​ណាស់​។​ ​លោក​ ​Vinh​ ​ក៏បាន​និយាយ​បញ្ជាក់​ផង​ដែរ​ថា​ ​អស់​រយៈពេល​ជាយូរមកហើយ​ដែល​ពិភពលោក​បាន​មើលឃើញ​វៀតណាម​ថា​ ​ជា​ប្រទេស​មាន​សង្គ្រាម​។​ ​ក៏ប៉ុន្តែ​ ​ឥឡូវនេះ​វៀតណាម​ជា​ប្រជាជាតិ​មួយ​ ​និង​ជា​ប្រទេស​ដែល​ចូល​ជាស​មា​ហរ​ណ​កម្ម​។​ ​

ការ​ជ្រើស​យក​វៀតណាម​ ​មិន​ដោយសារតែ​ទីតាំង​ងាយស្រួល​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​វា​ច្រើនជាង​នេះ​ទៅទៀត​នោះ​គឺ​វៀតណាម ​មាន​តួនាទី​ដើម្បី​ចូលរួម​វិភាគទាន​សម្រាប់​សន្តិភាព​ ​ស្ថិរភាព​ពិភពលោក​ ​និង​តំបន់​។​ ​

៣​-​បញ្ហា​ឧបទ្វីប​កូរ៉េ​ជា​រឿង​ដ៏​លំបាក​ណាស់​​ដែល​បាន​អូស​បន្លាយ ​អស់​រយៈពេល​ ​៧០ឆ្នាំទៅ​ហើយ​។​ ​វា​មិន​ត្រឹមតែ​ជា​កង្វល់​សម្រាប់​អាមេរិក​ ​និង​កូរ៉េខាងជើង​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំងមូល​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​រាប់​ចាប់តាំងពី​កិច្ចប្រជុំ​លើក​ទី​ ​១​ ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ភាគី​ទាំង​សង្ខាង ​មាន​ជំនឿ​គ្រប់គ្រាន់​​ដើម្បី​បន្ត​ជ្រើស​យក​វៀតណាម​សម្រាប់​កិច្ចប្រជុំ​កំពូល​។​

. .

ការពិត​ភាគី​ទាំង​សង្ខាង​នៅតែ​មាន​ជំនឿ​នៅក្នុង​កិច្ចពិភាក្សា​ ​និង​ផ្នែកការ​ទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​សញ្ញា​ល្អ​ ​និង​ដើម្បី​ទំ​លាយ​ភាព​ទ័ល​ច្រក​។​ ​ដូច្នេះ​ ​ហើយ​វៀតណាម​គឺជា​ក្តី​សង្ឈឹម​ដ៏​ពិត​នៃ​គោលដៅ​សន្តិភាព ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​មាន​រយៈពេល​ដ៏​យូរលង់​មក​ហើយ ​នៅក្នុង​ពិភពលោក​។​ ​

៤​-​ពីអ​តី​ត​កាល ​វៀតណាម​គឺជា​ប្រទេស​មួយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​មុខមាត់​ថា ​ជា​ប្រជាជន​ដែល​មានការ​អត់ធ្មត់​ ​ហើយ​ជាថ្មី​ម្តង​ទៀត​ ​វៀតណាម​ក៏បាន​នាំមក​នូវ​កេរ្តិ៍ឈ្មោះ​មុខមាត់​នៃ​ការ​រស់​រាន​ខ្លួនឯង​ ​ជា​ប្រជាជាតិ​ដែល​មានការ​បើក​ចំហរ​ចិត្តគំនិត​ ​ហើយ​បាន​ចូលរួម​វិភាគទាន​ក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​សន្តិភាព​ ​ស្ថិរភាព​នៅក្នុង​តំបន់​ ​និង​ពិភពលោក​។​ 

ដោយសារតែ​មាន​ជំនឿ​ទុកចិត្ត​ចំពោះ​គោលជំហរ​វៀតណាម​ថា​ ​ជាទី​កន្លែង​សម្រាប់​កិច្ចប្រជុំ​ដោយមាន​ការយល់ព្រម​ព្រៀង​ពី​ភាគី​ទាំង​សង្ខាង​នោះ​ ធ្វើឲ្យ​យើង​មាន​ជំនឿ​ដើម្បី​រំពឹង​ទុក​ថា​​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​ ​២​ ​រវាង​អាមេរិក​ ​និង​កូរ៉េខាងជើង​កើតមានឡើង​នៅ​ទីក្រុង​ហាណូយ​៕​ ​

ប្រែ​សម្រួល​ដោយ​ ​ឯក​ ​ថា​/​អត្ថបទ​នេះ​ ​បាន​ចុះផ្សាយ​ជា​ភាសាអង់គ្លេស​នៅក្នុង​កាសែត​ ​Khmer​ ​Times​ ​ដែល​សរសេរ​ដោយ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​២៦​/​០២​/​២០១៩​

Share and Like this post

Related Posts

Previous Article

​អង្គការ​ជប៉ុន KOVC ​បង្កើត​គម្រោង​សាកល្បង​ធនាគារ​គោ​ នៅខេត្តបាត់ដំបង

Next Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​៖ ​ទំនាក់ទំនង កម្ពុជា-កូរ៉េខាងជើង នៅតែ​ជា​ការ​ព្រួយបារម្ភ​​