សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​៖ ​ទំនាក់ទំនង កម្ពុជា-កូរ៉េខាងជើង នៅតែ​ជា​ការ​ព្រួយបារម្ភ​​

ឯក​ ​ថា / Khmer Times No Comments Share:
អតីតមេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ីល​ (រូប​កណ្ដាល) ជួបជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តមសីហនុ​ និង សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ នរោត្តម មុនីនាថ សីហនុ នៅទីក្រុង​​ ព្យុងយ៉ាង​ ក្នុងខែ​ កក្ដដា​ ទី ៣១ ឆ្នាំ ២០០៤។ Reuters

​”​ទំនាក់ទំនង កម្ពុជាកូរ៉េខាងជើង នៅតែ​ជា​ការ​ព្រួយបារម្ភ​​”​​ អត្ថបទ​នេះ បាន​ចុះផ្សាយ​លើ​គេហទំព័រ Khmer Times នៅ​ថ្ងៃទី ២២​/០២​/២០១៩​

១​-​បើសិនជា​ទណ្ឌកម្ម​អន្តរជាតិ​ ទៅលើ​កូរ៉េខាងជើង​មិន​ត្រូវ​បាន​ដកចេញ​នោះ​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នេះ​នៅតែ​មាន​ទំហំ​តិចតួច​ណាស់​ ​ហើយ​មាន​ប៉ះពាល់​ទៅដល់​ទំនាក់ទំនង​ទ្វេភាគី​ទៀតផង​។​ ​

កម្ពុជា​គឺ​ក្នុងចំណោម​ប្រទេស​ ​៥​ ​ដែល​មាន​ស្ថានទូត​កូរ៉េខាងជើង​ ​ដោយសារតែ​ចំណង​ការទូត​របស់​ សម្តេច​ព្រះ​នរោត្តម​ ​សីហនុ​ ​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​កូរ៉េ​លោក​ ​គីម​ ​អ៊ី​ល​ស៊ុង​ ​តាំងពី​ឆ្នាំ​ ​១៩៦១​ ​នៅពេល​ដែល​មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​ជាលើកដំបូង​នៅក្នុង​កិច្ចប្រជុំ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ក្រុង​ប៊ែ​លក្រា​ត​នៅ​ឆ្នាំ​ ​១៩៦១​។​

. .

​ក្រោយមក​ទៀត​ទំនាក់ទំនង​រវាង​ ​កម្ពុជា​-​កូរ៉េខាងជើង​ ​បាន​បន្ត​រីក​ស្គុះស្គាយ​តាំងពី​ឆ្នាំ​ ​១៩៦៥​ ​រហូតដល់​ដើមឆ្នាំ​ ​១៩៩០​ ​ថែមទាំង​បាន​ចុះហត្ថលេខា​ដើម្បី​បង្កើត​គណៈកម្មការ​រួម​រវាង​ ​កម្ពុជា​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ថែមទៀត​ផង​។​

២​-​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ ​បើ​ទោះបីជា​មាន​ទំនាក់ទំនង​ខ្លះ​នៃ​ការប្រើ​ប្រាស់​ទង់ជាតិ​កម្ពុជា​ដោត​នៅ​លើ​នាវា​កូរ៉េខាងជើង​ក៏ដោយ​ ​សម្រាប់​ជា​ការ​ដឹកជញ្ជូន​ក៏ដោយ​នៅ​ឆ្នាំ១៩៩៤​ ​ក៏ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តិចតួច​ណាស់​។​ ​ជាពិសេស​នៅពេល​ដែល​មានការ​ដាក់​សម្ពាធ​ពី​អង្គការសហប្រជាជាតិ​មក​លើ​កូរ៉េខាងជើង​ធ្វើឲ្យ​កម្ពុជា​ដកសិទ្ធិ​កូរ៉េខាងជើង​ពី​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​នៅ​លើ​នាវា​របស់​ខ្លួន​។​

​កម្ពុជា​ថែមទាំង​បិទ​ក្រុមហ៊ុន​សម្រាប់​ការ​ចុះឈ្មោះ​នាវា​អន្តរជាតិ​នៅពេល​នោះ​ដឹកនាំ​ដោយ​លោក​ ​ខែក​ ​វណ្ណ​ឌី​ ​ជា​ស្វាមី​របស់​ព្រះ​រាម​បុ​ប្ជា​ទេវី​ ​ជា​បុត្រី​ច្បង​របស់​សម្ពេ​ចន​រោ​ត្ត​ម​ ​សីហនុ​។​ ​នៅ​ឆ្នាំ​ ​២០១៦​ ​ក្រោយពី​ការ​បិទ​ក្រុមហ៊ុន​កម្ពុជា​សម្រាប់​ការ​ចុះឈ្មោះ​នាវា​អន្តរជាតិ​នោះ​ ​ដោយសារតែ​មាន​របាយការណ៍​ជាច្រើន​និយាយ​អំពី​ការ​រត់ពន្ធ​ខុសច្បាប់​ ​និង​ការប្រើ​ប្រាស់​ទង់ជាតិ​កម្ពុជា​ នៅពេល​នោះ​កម្ពុជា​ត្រូវតែ​អនុវត្ត​សេចក្តី​សម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ទៅលើ​កូរ៉េខាងជើង​។​ ​

នៅ​ឆ្នាំ​ ​២០១៦​ ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​ត្រឹម២លាន​ដុល្លារ​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​កូរ៉េខាងជើង​មាន​ ​១,៨៨​ ​លាន​ដុល្លារ​។​ ​កូរ៉េខាងជើង​មាន​ភោជ​នី​ដ្ឋាន​ចំនួន​ ​៦​ ​រាប់បញ្ចូល​ទាំងពីរ​នៅ​សៀមរាប​ ​និង​ ​៤​ ​ទៀត​នៅ​ភ្នំពេញ​។​ ​កូរ៉េខាងជើង​មាន​សារមន្ទីរ​ ​Panorama​ ​នៅ​សៀមរាប​ជា​វិនិយោគ​រួម​ជាមួយ​កម្ពុជា​មាន​ទឹកប្រាក់​ ​២៤​ ​លាន​ដុល្លារ​។​

៣​-​នៅ​ក្នុង​បរិ​ការ​នេះ​ ​បើសិនជា​អង្គរ​សហប្រជាជាតិ​នៅតែ​បន្ត​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​នឹង​មិន​មាន​ភាព​ប្រសើរ​ទេ​។​ ​ទិដ្ឋភាព​ពាណិជ្ជកម្ម​ទ្វេភាគី​កាន់តែ​ធ្លាក់ចុះ​ដោយសារតែ​មិន​មាន​ទំនាក់ទំនង​នយោបាយ​ ​និង​ការ​ផ្លាស់​ប្តូរ​កម្រិតខ្ពស់​ ​ហើយ​ជាពិសេស​ទៅទៀត​នោះ​ទំនាក់ទំនង​នេះ​កាន់តែ​ធ្លាក់ចុះ​ ​នៅ​ឆ្នាំ២០០៤​ ​នៅពេល​ដែល​សម្ពេ​ចន​រោ​ត្ត​ម​ ​សីហនុ​ ​ដាក់រាជ្យ​ដោយសារតែ​ព្រះ​សុខភាព​របស់​ព្រះអង្គ​ចុះ​ខ្សោយ​។​ ​កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​ ​កម្ពុជា​បាន​ឲ្យ​អាទិភាព​កាន់តែ​ច្រើន​សម្រាប់​កូរ៉េ​ខាងត្បូង​ ដោយសារតែ​ផលប្រយោជន៍​សេដ្ឋកិច្ច​។​ ​មេដឹកនាំ​សម័យ​បច្ចុប្បន្ន​ទាំង​នៅ​ភ្នំពេញ​ ​និង​ព្យុងយ៉ាង​ហាក់ដូចជា​មិន​ត្រូវការ​គ្នា​ទៅវិញទៅមក​ច្រើន​ទេ​ ​ក៏ដូចជា​មានការ​យល់ឃើញ​ផលប្រយោជន៍​រួមគ្នា​តិចតួច​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ ​។​ ​

. .

៤​-​ការកាត់បន្ថយ​ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ជំនួប​កំពូល​ជាលើកដំបូង​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​នៅ​ខែមេសា​ឆ្នាំ​ ​២០១៨​ ​និង​មាន​ជំនួប​កំ​ពូល​ផ្សេង​ៗ​ទៀត​ដែល​លោក​ ​គី​ម​ បាន​ជួប​ជាមួយ​មេដឹកនាំ​មហាអំណាច​មាន​ ​ចិន​ ​និង​អាមេរិក​ដើម្បី​ផ្តល់​ឲ្យ​មាន​ស្ថានភាព​ល្អ​សម្រាប់​ប្រទេស​នៅក្នុង​តំបន់​ ចូលរួម​ទំនាក់ទំនង​ទាំង​កូរ៉េ​ខាងត្បូង​និង​ខាងជើង​។​ ​សម្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រសាសន៍​តាម​វេ​ទិ​ការ​ជាច្រើន​ដង​ថា​ ​សន្តិភាព​ ​និង​ស្ថិរភាព​ នៅ​ឧបទ្វីប​កូរ៉េ​មាន​សារៈសំខាន់​សម្រាប់​សន្តិភាព​ ​និង​ស្ថិរភាព​នៅក្នុង​តំបន់​ក៏ដូចជា​ទៅ​ហួសពី​អាស៊ី​ខាងកើត​ទៅទៀត​។​ ​

៥​-​នយោបាយ​ការបរទេស​របស់​កម្ពុជា​ចំពោះ​កូរ៉េខាងជើង​គឺ​ធ្ងន់ធ្ងរ​ ដោយសារតែ​រង​ឥទ្ធិពល​ការ​គិតគូរ​បែប​យុទ្ធសាស្ត្រ​របស់​ចិន​ ​ក៏ដូចជា​ ​ការយល់ព្រម​ដោយ​មិន​បញ្ចេញ​ប្រតិកម្ម​។​ ​លោក​ ​Jack​ ​Board​ ​នៃ​ព័ត៌មាន​ ​Channel​ ​News​ ​Asia​ ​បាន​សង្កេតឃើញ​ថា​ ​ទំនាក់ទំនង​កូរ៉េខាងជើង​ ​និង​កម្ពុជា​ ​ដែល​ធ្លាប់តែ​ជា​មិត្តភាព​ដ៏​កក់ក្តៅ​ទៅវិញទៅមក​នោះ​ ​ឥឡូវនេះ​មាន​ភាព​មិន​ប្រាកដប្រជា​ឆ្ងាយណាស់ ​ដោយសារតែ​​ភាព​តានតឹង​របស់​ពិភពលោក​ ​និង​ការដែល​កម្ពុជា​សម្រប​ខ្លួន​តាម​តួអង្គ​មហាអំណាច​សំ​ខាន់​ៗ​នៅក្នុង​តំបន់​នេះ​។​ ​ឧទាហរណ៍​ ​ក្រោយពី​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង​នឹង​ការសាកល្បង​សព្វាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ ​នៅពេល​នោះ​កម្ពុជា​ក៏​ប្រកាន់​គោល​ជំ​ហតឹ​ងរឹង​ចំពោះ​កូរ៉េខាងជើង​ផង​ដែរ​។​ ​

ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ការសាកល្បង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ​ដោយ​និយាយ​ថា​ ​ការសាកល្បង​វុធ​នុយក្លេអ៊ែរ​លើក​ទី​ ​៦​ ​របស់​កូរ៉េខាងជើង​ ​ជា​ការរំលោភ​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ​ហើយ​នេះ​ជា​ការ​គំរាម​ទៅដល់​ស្ថិរភាព​ ​និង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ ​ក៏ដូចជា​តំបន់​ទាំងមូល​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​ស្ថានភាព​នៅក្នុង​តំបន់​នេះ​កាន់តែ​ធ្លាក់​ដុនដាប​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​លើកឡើង​នូវ​កង្វល់​ ​ហើយក៏​មានប្រសាសន៍​ថា​ ​«​ខ្ញុំ​សង្ឈឹម​ថា​ ​ពិភពលោក​ទាំងមូល​នឹង​ស្ងប់ស្ងៀម​តាមរយៈ​កិច្ចពិភាក្សា​ស្ថាបនា​ ​ហើយ​ប្រទេស​តូច​ដូចជា​ ​កម្ពុជា​យើង​នេះ​មិនមែន​ជាគោល​ដៅ​នៃ​ការវាយប្រហារ​សព្វាវុធ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​ ​ឬ​ភេរវ​រកម្​មណា​មួយ​ឡើយ​។​ ​ខ្ញុំ​សង្ឈឹម​ថា​ ​អ៊ីចឹង​ទៅចុះ​»​។​

៦​-​កម្ពុជា​ក៏ដូចជា​កូរ៉េខាងជើង​ជាសមាជិក​នៃ​វេ​ទិ​ការ​តំបន់​អាស៊ាន​(​ARF​)​ ​។​ ​នៅ​ឆ្នាំ​ ​២០១២​ ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ​លោក ហោ ណាំហុង​ ​ពេលនោះ​ជា​ប្រធាន​អាស៊ាន​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនៈ​កិច្ច​កូរ៉េខាងជើង​ ដោយមាន​គោលបំណង​ដើម្បី​កសាង​ទំនុកចិត្ត​ទៅវិញទៅមក​រវាង​កូរ៉េខាងជើង​ ​និង​អាស៊ាន​ ​។​ ​

ដោយសារតែ​មាន​សម្ពាធ​ ​និង​ទណ្ឌកម្ម​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​កូរ៉េខាងជើង​ នៅ​ឆ្នាំ​ ​២០១៧​ ​ក្រុង​ព្យុងយ៉ាង​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ក៏បាន​ស្នើ​កម្ពុជា​ ​ដែល​ជាស​មា​ជិ​ក​អាស៊ាន​ដើម្បី​ជួយ​រក​ដំណោះស្រាយ​ផ្នែកការ​ទូត​ចំពោះ​ឧបទ្វីប​កូរ៉េ​។​ ​

. .

នៅក្នុង​បទ​សម្ពា​សន៍​ជាមួយ​កាសែត​ ​Khmer​ ​Times​ ​ឯកអគ្គ​រដ្ឋទូត​កូរ៉េខាងជើង​បាន​មានប្រសាសន៍​ថា​ ​«​ខ្ញុំ​មានទំនុក​ចិត្ត​ថា​ ​កម្ពុជា​ដែល​ជា​មិត្ត​ ​ប្រាកដជា​យល់​អំពី​ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ​ហើយនឹង​សម្តែង​សាមគ្គីភាព​របស់​ខ្លួន​តាមរយៈ​អាស៊ាន​ចំពោះ​បុ​ព្ធ​ហេតុ​របស់​យើង​ ​ដើម្បី​ស្វែងរក​ឲ្យ​មាន​ដំណោះស្រាយ​ការទូត​មួយ​ក្នុង​ការធានា​ឲ្យ​មាន​ស្ថិរភាព​ ​និង​សន្តិភាព​នៅក្នុង​ប្រទេស​របស់​យើង​។​ ​

ដូច្នេះ​ការ​សំឡឹង​មើលទៅ​ថ្ងៃមុខ​ ​បើសិនជា​ទណ្ឌកម្ម​អន្តរជាតិ​ទៅលើ​កូរ៉េខាងជើង ​មិន​ត្រូវ​បាន​ដក​នោះ​ ​ការ​ឆ្លើយតប​នា​ពេល​អនាគត​របស់​កម្ពុជា​ចំពោះ​កូរ៉េខាងជើង ​នឹង​អាស្រ័យ​ទៅលើ​ឥទ្ធិពល​ពី​គោលជំហរ​របស់​ចិន​ ​អង្គការសហប្រជាជាតិ​ ​អាស៊ាន​ ​និង​កូរ៉េ​ខាងត្បូង​ ​ដោយសារតែ​គោលបំណង​សំខាន់​នៃ​នយោបាយ​ការបរទេស​កម្ពុជា​គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច​។​ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ដំណោះស្រាយ​ដោយសន្តិវិធី​ ​និង​ការរំសាយ​ចោល​សព្វាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​៕​ ​

ប្រែ​សម្រួល​ដោយ​ ​ឯក​ ​ថា​

សូម​អាន​អត្ថបទដើម​ ជាភាសា​អង់គ្លេស​ 

. .
Share and Like this post
Previous Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ៖​ ​គោលដៅ​សន្តិភាព​នៅក្នុង​ជំនួប​កំពូល​ ​អាមេរិក​-​កូរ៉េខាងជើង

Next Article

លិខិត​មិត្ត​អ្នកអាន​៖​ ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

Leave a Reply

Your email address will not be published. Required fields are marked *