នៅពេល​ដែល​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រើប្រាស់​ជា ​ឧបករណ៏​នយោបាយ

ឯក​ ​ថា / Khmer Times No Comments Share:
សកម្មភាព​ធ្វើការតវ៉ា នាពេល​កន្លងមក​របស់​​មហាជន និងអង្គការ​សង្គមស៊ីវិលមួុយចំនួន។ KT/Chor Sokunthea

សូម​គោរព​ជូន​នូវ​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​បញ្ចេញ​ទស្សនៈ​ ​”​នៅពេល​ដែល​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧប​ក​រណ៏​នយោបាយ​”​ ​ដែល​បាន​ចុះផ្សាយ​លើ​គេហទំព័រ​ ​Khmer​ ​Time​ ​នៅ​ថ្ងៃទី​ ​២១​/​០១​/​២០១៩​៖​

១​-​នៅក្នុង​ករណី​ជាច្រើន​អ្នកការពារ​សិទ្ធិមនុស្ស​ផ្ដោត​តែ​ទៅលើ​សិទ្ធិ​នយោបាយ​ ​ហើយ​ភ្លេច​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​ ​និង​សាជីវកម្ម​ទៅលើ​សិទ្ធិ​សង្គម​ ​និង​សេដ្ឋកិច្ច​ ​។​ ​តើ​ទណ្ឌ​កម្ម​ពី​បស្ចឹម​ប្រទេស​ ​ដែល​បំផ្លាញ​សិទ្ធិ​សង្គម​ ​និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ដែលគេ​មាន​គោលដៅ​ទៅលើ​នោះ​យ៉ាងម៉េច​ដែរ​?​។​

២​-​បស្ចឹ​មលោ​ក​មើល​ឃើញ​មហិ​ច្ឆិ​តា​សេដ្ឋកិច្ច​ ​និង​នយោបាយ​របស់​ប្រទេស​មួយចំនួន​ដែល​ទៅ​ហួសពី​ការគ្រប់គ្រង​របស់​ខ្លួន​នោះ​ថា​ជា​ការ​គំរាមកំហែង​ទៅវិញ​។​ ​ខ្លួន​ប្រើប្រាស់​ប្រជាធិបតេយ្យ​ ​និង​សិទ្ធ​មនុស្ស​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ទាំងនោះ​។​ ​ក៏ប៉ុន្តែ​វា​គឺជា​យុទ្ធសាស្ត្រ​ស្តង់ដារ​ការអនុវត្ត​ន៏​ច្បាប់​មិន​ស្មើភាព​គ្នា​ដែល​ហៅថា​ ​(​Double​ ​Standard​)​។​

៣​-​បស្ចឹ​មលោ​ក​សប្បាយ​ទៅ​នឹង​ការប្រើ​ប្រាស់​ឧប​ក​រណ៏​សិទ្ធ​មនុស្ស​ ​និង​ប្រជាធិបតេយ្យ​ ​ដើម្បី​ធ្វើជា​យុទ្ធនាការ​បង្ខូចឈ្មោះ​ដល់​រដ្ឋាភិបាល​ទាំងឡាយ​ណា​ដែល​មិន​បំរើ​ផល​ប្រយោជន៏​របស់​ពួកគេ​ ​។​ ​ឧទាហរណ៏​ដូច​ជាមូ​និធិ​អំណោយទាន​របស់​អាមេរិក​ ​(​NED​)​ ​ជា​ស្ថាប័ន​បង្កើត​ដោយ​រដ្ឋបាល​ ​Ronald​ ​Reagan​ ​និង​ទទួ​លមូ​និធិ​ពី​សភា​អាមេរិក​។​ ​មូ​និធិ​ ​(​NED​)​ ​នេះ​បាន​ជួយ​អង្គការ​នយោបាយ​ ​និង​សមាគម​ន៏​រាប់​សិប​ដែល​មាន​គោលដៅ​ ​ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ ​នយោបាយ​ពហុបក្ស​ ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​និង​ការ​ប្រមូលផ្ដុំ​។​ ​ស្ថាប័ន​នេះ​ត្រូវ​បាន​បាន​លោក​ ​Reagan​ ​ខ្លួន​គាត់​អោយ​ធ្វើការ​ជា​ចំហ​ដូច​អ្វី​ដែល​ ​CIA​ ​ធ្លាប់ធ្វើ​ការ​ដោយ​លួចលាក់​អញ្ចឹង​ដែរ​។​

. .

៤​-​យោងទៅតាម​សមាជិកសភា​លោក​ ​Ron​ ​Paul​ ​និយាយ​ថា​ ​វិទ្យា​ស្ថាន​ស្ថាន​មូ​និធិ​ ​(​NED​)​ ​នេះ​មានការ​ងារ​តិចតួច​ណាស់​ទាក់ទង​ទៅ​នឹង​ប្រជាធិបតេយ្យ​។​ ​វា​ជា​អង្គការ​មួយ​ដែល​ប្រើប្រាស់​លុយ​ពន្ធ​របស់​អាមេរិក​ ​ដើម្បី​ផ្ដួលរំលំ​ប្រជាធិបតេយ្យ​តាមរយៈ​ការ​ជួយ​គណបក្ស​ ​រឺ​ចលនា​នៅ​ក្រៅប្រទេស​ដែល​ខ្លួន​ពេញចិត្ត​។​
៤​-​អ្នក​ដែល​ទទួ​លមូ​និធិ​អង្គការ​ ​(​NED​)​ ​នេះ​មាន​ប្រទេស​មួយ​ចំ​នូន​នៅ​អឺរ៉ុប​ខាងកើត​ ​និង​មួយចំនួន​នៅ​តាម​បណ្ដា​ទ្វីប​ផ្សេង​ៗ​ទៀត​។​ ​វិទ្យុ​អា​សេ​សេរី​ ​និង​សម្លេង​សហរដ្ឋអាមេរិក​ក៏បាន​ទទួល​ជំនួយ​ពី​អង្គការ​ ​(​NED​)​ ​នេះ​ផង​ដែរ​។​ ​

៥​-​មូលនិធិ​ ​(​NED​)​ ​ក៏​ជា​ឧប​ក​រណ៏​សំរាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដូចជា​អង្ក​ការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​HRW​ ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ជា​អង្គការ​មួយ​ដែល​មាន​វិធីសាស្ត្រ​ស្រាវជ្រាវ​ខ្សោយ​ ​ហើយ​ពឹងផ្អែក​ ​ទៅលើ​សាក្សី​ដែល​ជា​រឿង​មិន​អាច​ត្រូវ​បាន​ផ្ទៀងផ្ទាត់​បាន​ ​ហើយ​ជា​អ្នកជា​ផ្ដល់​សក្ខីកម្ម​សំរាប់​ផល​ប្រយោជន៏​នយោបាយ​ ​រឺ​ដោយសារតែ​ពួកគេ​ខ្លាច​មានការ​សងសឹក​ពី​អ្នកគ្រប់គ្រង​របស់​ពួកគេ​។​ ​នៅ​ខែសីហា​ ​២០០៩​ ​មាន​អ្នក​សិក្សា​ស្រាវជ្រាវ​ ​និង​អ្នកនិពន្ធ​ ​៩៣​ ​រូប​មក​ពី​អាមេរិក​ ​កាណាដា​ ​អង់គ្លេស​ ​កូ​ឡំ​ប៊ី​ ​អូស្ត្រាលី​ ​មិច​ស៊ី​កូ​ ​និង​ប្រទេស​ផ្សេងទៀត​បាន​ចេញផ្សាយ​លិខិត​រិះគន់​ជា​ចំហ​ទៅលើ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មិន​មាន​របាយ​កា​រណ៏​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​ ​ការ​សំ​លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ​និង​ការ​ចាប់ឃុំឃាំង​មនុស្ស​ក្រោយពី​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​ ​Honduras​ ​កាលពី​ខែ​ ​មិថុនា​។​

៦​-​ចាប់តាំងពី​ឆ្នាំ​ ​១៩៩៧​ ​មករ​បាយ​កា​រណ៏​ ​HRW​ ​ស្ដីពី​ប្រទេស​កម្ពុជា​សរសរ​ដោយ​លោក​ ​Brad​ ​Adams​ ​មាន​ភាព​លំអៀង​ ​និង​អតុល្យភាព​ដោយ​និយាយ​ថា​ ​ការ​ប៉ះទង្គិច​ដ៏​ប្រល័យ​នៅ​ថ្ងៃ​ ​៥​-​៦​ ​កក្កដា​ ​១៩៩៧​ ​រវាង​កងកម្លាំង​របស់​នាយក​រដ្ឋមន្ត្រី​ទី​ ​១​ ​ព្រះអង្គ​ម្ចាស់​ ​នរោត្ដម​ ​រា​ណ​ឬ​ទ្ធ​ ​និង​កម្លាំង​នាយក​រដ្ឋមន្ត្រី​ទី​ ​២​ ​លោក​ ​ហ៊ុន​ ​សែន​ ​។​ ​ដោយ​មិនបាន​ធ្វើការ​ស៊ើបអង្កេត​ ​និង​សួរ​សំណួរ​ទៅលើ​ភាគី​ទាំងពីរ​នេះ​ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ដំបូង​នោះ​លោក​ ​Brad​ ​Adams​ ​បាន​ធ្វើការ​ចេញពី​រង្គសាល​មួយ​នៅ​ស​ណ្ធា​គារ​ ​Cambodiana​ ​កន្លែង​ដែល​គាត់​ជ្រក​លាក់ខ្លួន​ជាមួយ​ជនបរទេស​ដទៃទៀត​ហើយ​គាត់​សរសេរ​របាយ​កា​រណ៏​ថា​ជារ​ដ្ឋ​ប្រហារ​រៀបចំឡើង​ដោយ​លោក​ ​ហ៊ុន​ ​សែន​។​ ​ក៏ប៉ុន្តែ​មាន​តំ​រុយ​ជាច្រើន​ដែល​ផ្ដល់​ដោយ​គណបក្សប្រជាជន​ ​និង​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ ​សកម្មភាព​យោធា​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រាំង​ខ្ទប់​រដ្ឋប្រហារ​ធ្វើឡើង​ដោយ​សម្តេច​ក្រុមព្រះ​ ​ដែល​ចរចា​ជាមួយ​ខ្មែរក្រហម​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ចំរុះ​ ​ហ៊្វុន​ស៊ីន​ប៉ិច​ ​និង​គណបក្សប្រជាជន​។​

៧​-​គ្មាន​មន្ទិលសង្ស័យ​ទាល់តែសោះ​ថា​ ​អង្គការ​ ​HRW​ ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នយោបាយ​ការបរទេស​អាមេរិក​។​ ​ដោយសារតែ​លទ្ធផល​នេះ​ហើយ​ ​ការ​ការពារ​សិទ្ធិមនុស្ស​មានការ​យល់​ច្រឡំ​ ​ដោយសារតែ​មាន​ទំ​នោ​គាំទ្រ​ទៅលើ​ផល​ប្រយោជន៏​នយោបាយ​អាមេរិក​។​ ​

ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​ 

បកប្រែ​ដោយ​លោក​ ​ឯក​ ​ថា​ ​

សូម​អាន​អត្ថបទដើម​ ជាភាសា​អង់គ្លេស

. .
. .
Share and Like this post

Related Posts

Previous Article

លិខិត​មិត្ត​អ្នកអាន​៖​ ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

Next Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​ ​”​តៃវ៉ាន់​និយាយ​ថា​ ​គ្មាន​កិច្ច​ព្រមព្រៀង​ដ៏​រាប​ណា​ចិន​ប្រើប្រាស់​កម្លាំង​”