សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​វិភាគ​ ​”​ការបាត់បង់​ពន្ធ​អនុគ្រោះ​ ​EBA​ ​នឹង​ធ្វើឲ្យ​មានការ​ប្រទាញប្រទង់​រវាង​ចិន​ ​និង​បស្ចឹម​ប្រទេស​កាន់តែ​អាក្រក់​ឡើង​”

ឯក​ ​ថា / Khmer Times No Comments Share:
កម្មករ និង កម្មការិនី​ កំពុងបំពេញកិច្ចការ​ក្នុងរោងចក្រ។ ម៉ៃ វិរៈ

សូម​គោរព​ជូន​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​វិភាគ​ ​”​ការបាត់បង់​ពន្ធ​អនុគ្រោះ​ ​EBA​ ​នឹង​ធ្វើឲ្យ​មានការ​ប្រទាញប្រទង់​រវាង​ចិន​ ​និង​បស្ចឹម​ប្រទេស​កាន់តែ​អាក្រក់​ឡើង​”​ បាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត​​The​ ​Phnom​ ​Penh​ ​Post​ ​នៅ​ថ្ងៃទី​ ​២១​/​០២​/​២០១៩​៖​

១​-​មាន​អ្នកនយោបាយ​នៅក្នុង​ស្រុក​ដូចជា​ ​គង់​ ​គាំ​ ​យល់ឃើញ​ថា​ ​បើ​មានការ​ផ្អាក​ ​EBA​ ​ប្រៀបបានទៅ​នឹង​ការ​ខឹង​គោ​វាយ​រទេះ​ ​ហើយ​វា​អាច​ថែមទាំង​រុញច្រាន​ឲ្យ​ស្ថានការណ៍​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិលត្រឡប់​ថយក្រោយ​ទៀតផង​ ​។​ ​គង់​ ​គាំ​ ​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​«​ការ​ដក​ ​GSP​ ​របស់​អាមេរិក​ ​និង​ ​EBA​ ​របស់​សហភាព​អឺរ៉ុប​គឺជា​ ​រឿង​នយោបាយ​ជ្រុល​ពេក​ហើយ​។​ ​វា​នឹង​មិន​រាំង​ខ្ទប់​អំណាច​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ក៏ប៉ុន្តែ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ត្រង់​ទៅដល់​កម្មករ​កសិករ​ ​និង​ធ្វើឲ្យ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រទាញប្រទង់​សេដ្ឋកិច្ច​រវាង​ចិន​ ​និង​បស្ចឹម​ប្រទេស​ថែមទៀត​។​ ​

លោក​ ​ហ៊ុន​ ​សែន​ ​និង​ប្រជាជន​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ភាព​ឯកោ​កាលពី​អតីត​ការ​ឥឡូវនេះ​មាន​សមត្ថភាព​ ​និង​លទ្ធភាព​ដើម្បី​ជំនះ​ទៅលើ​ការ​លំបាក​ចំពោះមុខ​ ​ហើយ​សម្រេចជោគជ័យ​ដូច​បណ្តា​ប្រទេស​ដោយ​មិន​មាន​ពន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​»​។​ ​គាត់​ក៏បាន​រិះគន់​អាមេរិក​បន្ថែម​ ​និង​សម្ព័ន្ធ​ខ្លួន​ចំពោះ​ភាព​បរាជ័យ​របស់​ពួកគេ​នៅ​អាហ្វហ្គានីស្ថាន​ ​និង​ស៊ីរី​ដែល​អាមេរិក​បាន​ពង្រីក​ទាំង​កម្លាំងយោធា​ ​និង​ការ​ដាក់​ទណ្ឌ​កម្ម​ផ្សេង​ៗ​។​ ​គង់​ ​គាំ​ ​ក៏បាន​និយាយ​ថា​ ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ដែល​មានការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​នៅ​ភូមា​ ​ឬ​ជា​ប្រទេស​កុម្មុយនីស្ត​មាន​បក្ស​តែមួយ​ដូចជា​ ​ឡាវ​នៅតែ​ទទួល​បាន​ពន្ធ​អនុគ្រោះ​ ​EBA​ ​។​ ​

២​-​George​ ​Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​បញ្ហា​សិទ្ធ​នយោបាយ​ ​និង​ការ​ធ្លាក់ចុះ​លំហ​សម្រាប់​បក្ស​ប្រឆាំង​ ​សង្គម​ស៊ីវិល​ ​បញ្ហា​សិទ្ធ​ការងារ​ ​ការ​រឹ​ត​ត្បឹ​ត​សេរីភាព​នៃ​ការ​ជួបជុំ​ ​សិទ្ធ​ចរចា​ ​ការ​ព្រួយបារម្ភ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​ ​ជាពិសេស​ទាក់ទង​ទៅ​នឹង​ផ្នែក​ស្ករស​ជា​កង្វល់​របស់​សហភាព​អឺរ៉ុប​ដោយសារតែ​ចំណុច​ខាងលើ​នេះ​មាន​ចែង​នៅក្នុង​ក​តិ​ការអន្តរជាតិ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​យល់ព្រម​នៅ​ក្នុង​បរិ​ការ​ ​EBA​​។​

​ក៏ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​លោក​ ​ឡៅ​ ​ម៉ុង​ហៃ​ ​និយាយ​ថា​ ​ការ​ដក​ ​EBA​ ​គឺជា​ការ​ដាក់ទណ្ឌកម្ម​ចំពោះ​កម្មករ​ ​និង​កសិករ​ស្លូតត្រង់​ ​ក៏ដូចជា​អ្នកនាំ​ចេញ​ទំនិញ​ដែល​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​។​ ​គាត់​បាន​និយាយ​ថា​ ​ស្ថានភាព​នេះ​កំពុង​ឈាន​ដល់​ចំណុចកំពូល​សម្រាប់​ភាគី​ទាំង​សហភាព​អឺរ៉ុប​ ​និង​កម្ពុជា​ដើម្បី​ធ្វើការ​ពិចារណា​។​ ​ក៏ប៉ុន្តែ​សហភាព​អឺរ៉ុប​គឺជា​អ្នកមាន​មតិ​ចុងក្រោយ​បង្អស់​ក្នុង​ស្ថានភាព​នេះ​មិនមែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទេ​។​ ​

៣​-​ប៉ុន្តែ​លោក​ ​មាស​ ​នី​ ​អ្នកវិភាគ​បញ្ហា​សង្គម​យល់ឃើញ​ថា​ ​បាល់​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេច​ថា​តើ​ត្រូវ​ធ្វើអ្វី​ទៀត​ដើម្បី​រក្សា​ ​EBA​ ​នេះ​។​ ​គាត់​និយាយ​បន្ថែម​ថា​ ​ទី១​ ​កម្ពុជា​ធ្វើដំណើរ​ឆ្ពោះទៅ​មុខ​ដោយ​មិន​ខ្វល់​អំពី​ ​EBA​ ​។​ ​ទី២​ ​យើង​មានការ​ព្រួយបារម្ភ​អំពី​ការ​លើកឡើង​ចុងក្រោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ​ ​ដែល​ធ្វើឲ្យ​ស្ថាន​ការ​នយោបាយ​ ​និង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​អន្តរជាតិ​កាន់តែ​មាន​ភាព​រង្គោះរង្គើ​ខ្លាំង​ថែមទៀត​ ​បើសិនជា​មេដឹកនាំ​រូប​នេះ​ ​ចាត់វិធានការ​ដូច​អ្វី​ដែល​គាត់​បាន​លើកឡើង​ ​នៅក្នុង​ការ​បែកធ្លាយ​ឯកសារ​សំលេង​នោះ​។​ ​

៤​-​ ​គិន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​យល់ថា​ ​ការ​ដក​ ​ឬ​ព្យួរ​ ​EBA​ ​នេះ​ ​វា​មិន​អាច​ធ្វើ​ស្ថានភាព​សិទ្ធ​មនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ​ ​ឬ​និ​តិ​រដ្ឋ​ប្រសើរ​ឡើង​ទេ​។​ ​ផ្ទុយទៅវិញ​វា​នឹង​មាន​លទ្ធផល​ផល​អវិជ្ជមាន​បន្ថែម​ទៀត​។​ ​គាត់​និយាយ​ថា​ ​យើង​និយាយ​តាំងពី​ដើម​ ​EBA​ ​ជា​របៀបវារៈ​នយោបាយ​ជាជាង​ការ​ជួយ​ដោយ​សុទ្ធចិត្ត​សម្រាប់​វិបុលភាព​នៃ​ប្រជាជន​នៅក្នុង​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ ​(​LDC​)​ ​។​

៥​-​លោក​ ​Kohe​ ​Hasan​ ​ជា​ដៃ​គូរ​នៅ​ក្រុមហ៊ុន​ច្បាប់អន្តរជាតិ​ឈ្មោះ​ ​Reed​ ​Smith​ ​ដែល​មាន​ជំនាញ​នៅក្នុង​ទីផ្សារ​ដែល​ងើបឡើង​រាប់បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ​នោះ​ ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​កម្ពុជា​គឺជា​ប្រទេស​ដែល​មានរឿង​ជោគជ័យ​ជាច្រើន​នៅក្នុង​ទិដ្ឋភាព​ ​EBA​ ​នេះ​ ​ជាពិសេស​ទាក់ទង​ទៅ​នឹង​វិស័យ​កាត់ដេរ​។​ ​គាត់​បាន​និយាយ​ថា​ ​តាមរយៈ​កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ពេញលេញ​ដោយសារតែ​បាន​ប្រកាន់​ភ្ជាប់​ទៅ​នឹង​ការអនុវត្ត​តាម​កម្រិត​ស្តង់ដារ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ​(​ILO​)​ ​។​ ​គាត់​និយាយ​ថា​ ​ជា​ការគួរ​ឲ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​ដោយសារតែ​ ​ការ​ដក​ពន្ធ​អនុគ្រោះ​ ​EBA​ ​អាច​ធ្វើឲ្យ​រោងចក្រ​មួយចំនួន​ធំ​រង​ហា​នី​ភ័យ​៕​

ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​
បកប្រែ​ដោយ​ ​ឯក​ ​ថា​

Share and Like this post

Related Posts

Previous Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​ ​”​តៃវ៉ាន់​និយាយ​ថា​ ​គ្មាន​កិច្ច​ព្រមព្រៀង​ដ៏​រាប​ណា​ចិន​ប្រើប្រាស់​កម្លាំង​”

Next Article

​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ៖ ហេតុអ្វីបានជា​រុស្ស៊ី​មាន​ជំហរ​ដកខ្លួន​ឆ្ងាយ​ ​ស្តីអំពី​ឧបទ្វីប​កូរ៉េ​