​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ៖ ហេតុអ្វីបានជា​រុស្ស៊ី​មាន​ជំហរ​ដកខ្លួន​ឆ្ងាយ​ ​ស្តីអំពី​ឧបទ្វីប​កូរ៉េ​

ឯក​ ​ថា​ / Khmer Times No Comments Share:
លោក ប្រធានាធិបតី Xi Jinpin ក្នុង​ពិធី​ប្រគល់មេដាយ​ជូន​​ លោក ប្រធានាធិបតីរុស្សី Vladimir Putin​។  Reuters

សូម​គោរព​ជូន​សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​វិភាគ​ ​”​ហេតុអ្វីបានជា​រុស្ស៊ី​មាន​ជំហរ​ដកខ្លួន​ឆ្ងាយ​ ​ស្តីអំពី​ឧបទ្វីប​កូរ៉េ​ ​”​ ​បាន​ចុះផ្សាយ​លើ​គេហទំព័រ​ ​Khmer​ ​Times​ ​និង​ ​East​ ​Asia​ ​Forum​ ​នៅ​ថ្ងៃទី​ ​២១​/​០២​/​២០១៩​

​ ​
១​-​ដោយសារតែ​នយោបាយ​រុស្ស៊ី​ចំពោះ​កូរ៉េខាងជើង​ខ្វះខាត​នូវ​ផ្នែក​ប្រតិបត្តិ​ការ​​និង​ធនធាន​របស់​ខ្លួន​​ជា​ការ​បង្ហាញ​ឲ្យ​ឃើញថា​ ​អាទិភាព​កំពូល​របស់​រុស្ស៊ី​នៅកន្លែង​ផ្សេង​ទៅវិញ​។​​លោក​ ​Artyom​ ​Lukin​ ​ជា​សាស្ត្រា​ចារ្យ​ ​និង​ជា​អនុប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ​Far​ ​Eastern​ ​Federal​ ​University​ ​បាន​ព្យាយាម​ឆ្លើយនឹង​សំណួរ​នេះ​ថា​ ​ហេតុអ្វីបានជា​យ៉ាង​ដូច្នេះ​ទៅវិញ​ ​ពីព្រោះ​ក្រុង​ម៉ូស្គូ​ធ្លាប់ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ត្រីភាគី​​រុស្ស៊ី​-​ចិន​-​កូរ៉េខាងជើង​ នៅ​កម្រិត​អនុរដ្ឋ​មន្ត្រី​ការបរទេស​កាលពី​ខែតុលា​ឆ្នាំ​ ​២០១៨​ ​។​

 ​២​-​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ ​ដែល​សកម្ម​ការទូត​វិលវល់​នៅ​ឧបទ្វីប​កូរ៉េ​ ​ក៏ប៉ុន្តែ​រុស្ស៊ី​បែរជា​អវត្តមាន​ចេញពី​ល្បែង​ដ៏​ធំ​នេះ​ទៅវិញ​។​ ​ប្រធានាធិបតី​ ​Putin​ ​មិនទាន់​បាន​ជួប​ប្រធានាធិបតី​កូរ៉េខាងជើង​ ​បើ​ទោះបីជា​ ​លោក​ ​Kim​ ​Jong​-​un​ ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ ​Xi​ ​Jinping​ ​នៅក្នុង​សន្និសីទកំពូល​ ​៤​ ​ដង​ ​និង​បាន​ជួប​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​៣​ ​ដង​ ​។​ ​

​ ​៣​-​រុស្ស៊ី​ក៏​អំ​នាវ​ឲ្យ​មានការ​កាត់បន្ថយ​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ ​ចំពោះ​ឥរិយាបថ​ប្រកបដោយ​សន្តិភាព​របស់​កូរ៉េខាងជើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ​ក៏ប៉ុន្តែ​ជំហរ​របស់​រុស្ស៊ី​ចំពោះ​កូរ៉េខាងជើង​ហាក់ដូចជា​មិន​មាន​ចំណាប់​អារម្មណ៍​អ្វី​ពិតប្រាកដ​ទេ​ ​ដោយសារតែ​នយោបាយ​រុស្ស៊ី​ចំពោះ​កូរ៉េខាងជើង​ខ្វះខាត​នូវ​ផ្នែក​ប្រតិបត្តិ​ការ​ ​និង​ធនធាន​របស់​ខ្លួន​។​ ​យុទ្ធសាស្ត្រ​ ​ភូមិសាស្ត្រ​នយោបាយ​សំខាន់​របស់​រុស្ស៊ី​គឺ​នៅ​មជ្ឈឹ​ម​បូព៌ា​ ​មិនមែន​អាស៊ី​បូព៌ា​ទេ​។​ ​នៅក្នុង​ស្ថានភាព​នៃ​អន្តរាគមន៍​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ីរី​លោក​ ​Putin​ ​បាន​លេច​ខ្លួន​ឡើងជា​ស្តេច​នៅ​ក្នុង​មជ្ឈឹ​ម​បូព៌ា​។​ ​តំបន់​នេះ​ ​ឥឡូវនេះ​ទទួល​ធាតុ​ចូល​នយោបាយ​ការបរទេស​ពី​រុស្ស៊ី​ច្រើនណាស់​។​ ​នេះ​ជា​លើកឡើង​នូវ​សំណួរ​ថា​តើ​ ​រុស្ស៊ី​មាន​អ្វី​ទៀត​ដែល​នៅសល់​សម្រាប់​កន្លែង​ផ្សេងទៀត​នោះ​?​ ​នេះ​មិន​មានន័យថា​ ​រុស្ស៊ី​ព្រងើយកន្តើយ​ទៅ​នឹង​ឧបទ្វីប​កូរ៉េ​នោះ​ទេ​ ​ក៏ប៉ុន្តែ​រុស្ស៊ី​មើលឃើញ​ឧបទ្វីប​នេះ​ជាអាទិភាព​ទីពីរ​នៅក្នុង​បញ្ជី​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន​។​ ​សកម្មភាព​របស់​រុស្ស៊ី​ស្តី​ពី​ឧបទ្វីប​នេះ​ ​ក៏​សរ​បញ្ជាក់​ឲ្យ​ឃើញ​តាមរយៈ​ធនធានសេដ្ឋកិច្ច​មានកំណត់​របស់​ខ្លួន​ ​ដែល​ធ្វើឲ្យ​រុស្ស៊ី​មិន​អាច​ផ្តល់​ដោយចិត្ត​សប្បុរស​ទៅកាន់​កូរ៉េខាងជើង​ដូច​ការដែល​ចិន​បាន​ផ្តល់​ប្រេងឥន្ធនៈ​ ​និង​មធ្យោបាយ​ផ្សេង​ៗ​ ​។​ ​

. .

​ ​៤​-​ជា​ការគួរ​ឲ្យ​កត់សម្គាល់​នៅពេល​ដែល​រុស្ស៊ី​បដិសេធ​របាយការណ៍​ រុស្ស៊ី​ផ្តល់​ការ​កសាង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​ ​ដើម្បី​ជា​ការដោះដូរ​ការបោះបង់​ចោល​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​ ​មន្ត្រី​រុស្ស៊ី​និយាយ​ថា​ ​ខ្លួន​មិន​អាច​ផ្តល់​ឲ្យ​កូរ៉េខាងជើង​នូវ​រង្វាន់​ដែល​ជា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​នោះ​ទេ​។​ ​កូរ៉េខាងជើង​ខ្វះ​ភាព​ទាក់ទាញ​ចំពោះ​រុស្ស៊ី​ដោយសារតែ​ខ្លួន​មិន​មាន​ឧស្សាហកម្ម​ផ្នែក​ឧស្ម័ន​ ​និង​ប្រេង​ខុសពី​ប្រទេស​នៅ​មជ្ឈឹ​ម​បូព៌ា​ដូចជា​ ​វេ​ណេហ្ស៊ូ​អេ​ឡា​។​ ​កូរ៉េខាងជើង​មិន​មាន​ប្រេង​ទេ​។​ ​មានគំនិត​កើតឡើង​ជាយូរមកហើយ​ថា​ ​ធ្វើឲ្យ​មាន​បំពង់​បង្ហូរ​ប្រេង​តភ្ជាប់​ពី​រុស្ស៊ី​មក​កូរ៉េ​ខាងត្បូង​ឆ្លងកាត់​ប្រទេស​កូរ៉េខាងជើង​ ​ក៏ប៉ុន្តែ​មេ​ឧស្សាហកម្ម​ឧស្ម័ន​របស់​រុស្ស៊ី​យល់ឃើញ​ថា​ ​ការ​តភ្ជាប់​បំពង​ឧស្ម័ន​ឆ្លងកាត់​ឧបទ្វីប​នេះ​មិនមែន​ជា​យុទ្ធសាស្ត្រ​អាទិភាព​របស់​ខ្លួន​នៅ​អាស៊ី​ទេ​ ​ដោយសារតែ​គម្រោង​នេះ​មាន​ហា​នី​ភ័យ​ខ្ពស់​ព្រោះតែ​គ្មាន​ការធានា​ផ្នែក​ផ្តល់​មូលនិធិ​។​

​ ​៥​-​ក្រុមហ៊ុន​ផ្នែក​វិស័យ​ការពារ​ជាតិ​រុស្ស៊ី​មាន​ចំណាប់​អារម្មណ៍​តិចតួច​ ​ចំពោះ​កូរ៉េខាងជើង​ដោយសារតែ​ខ្វះ​លុយ​ ​ទណ្ឌកម្ម​អន្តរជាតិ​ ​ហាម​ប្រាណ​ចំពោះ​ការនាំចេញ​សម្ភារៈសឹក​ទៅកាន់​កូរ៉េខាងជើង​។​ ​សម្រាប់​រុស្ស៊ី​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​សេដ្ឋកិច្ច​។​ ​អ្នក​មិន​អាច​រក​ប្រាក់ចំណេញ​នៅ​កូរ៉េខាងជើង​បានទេ​ ​អ្នក​មិន​អាច​ខាតបង់​លុយកាក់​បានទេ​។​ ​មន្ត្រី​កំ​ពូល​ៗ​រុស្ស៊ី​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី​ ​Putin​ ​ផង​នោះ​បាន​លើក​សរសើរ​ចិន​ចំពោះ​ការចូលរួម​វិភាគទាន​ដ៏​ច្រើន​ដល់​កូរ៉េខាងជើង​នៅក្នុង​ដំណើរការ​ការទូត​នៅ​លើ​ឧបទ្វីប​កូរ៉េ​នេះ​។​ ​អ្នកការទូត​រុស្ស៊ី​បាន​បញ្ជាក់​ថា​ ​កូរ៉េខាងជើង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជិត​ស្និត​ជាមួយ​សម​ភាគី​របស់​ពួកគេ​គឺ​ចិន​ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ស្ទើរតែ​ប្រចាំខែ​រវាង​ក្រុង​ប៉េកាំង​ ​និង​ព្យុងយ៉ាង​។​ ​

​ ​៦​-​កិច្ចសហការ​រវាង​ចិន​ ​និង​រុស្ស៊ី​នៅ​អាស៊ី​បូព៌ា​គឺ​គ្រាន់តែ​ជាផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​របស់​ពួកគេ​ ​ដែល​មានការ​លូតលាស់​រឹងមាំ​ក្រោយពី​ ​Donald​ ​Trump​ ​ចូលកាន់​តំណែង​។​ ​នៅ​ក្នុង​បរិ​ការ​នេះ​ ​រុស្ស៊ី​មិន​អាច​ធ្វើអ្វី​ចំពោះ​ឧបទ្វីប​នេះ​ ​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ខ្លួន​គឺ​ចិន​។​ ​រុស្ស៊ី​ក៏បាន​ដឹង​យ៉ាង​ល្អ​ផង​ដែរ​ថា​ ​កូរ៉េ​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ចិន​ ​ហើយ​តួនាទី​របស់​ចិន​មាន​សារៈសំខាន់​ជាង​រុស្ស៊ី​ទៅទៀត​
នៅក្នុង​ឧបទ្វីប​កូរ៉េ​។​ ​ទន្ទឹម​នឹង​នេះ​ ​ចិន​ទទួលស្គាល់​តួនាទី​នាំមុខ​របស់​រុស្ស៊ី​នៅ​មជ្ឈឹ​ម​បូព៌ា​។​

​ ​៧​-​រុស្ស៊ី​ខុសពី​ចិន​ស្តី​ពី​កិច្ចការ​ទាក់ទង​ទៅ​នឹង​បញ្ហា​កូរ៉េ​ដោយសារតែ​រុស្ស៊ី​មាន​ទស្សនៈ​វិស័យ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ផ្តោត​ច្រើនជាង​ដល់​អឺរ៉ុប​-​អាស៊ី​ខាងកើត​ ​ដែល​គ្រប​ដណ្តប់​អាស៊ី​បូព៌ា​។​ ​រុស្ស៊ី​មើលឃើញ​កិច្ចការ​ប៉ាស៊ី​ហ្វិ​ច​ជា​កង្វល់​ទីពីរ​ប្រៀបធៀប​ទៅ​នឹង​អឺរ៉ុប​ ​មជ្ឈឹ​ម​បូព៌ា​ ​ឬ​អាស៊ី​កណ្តាល​។​ ​រុស្ស៊ី​ហាក់ដូចជា​ងាក​ចេញពី​ការ​ធ្វើឲ្យ​មាន​តុល្យភាព​របស់​ចិន​នៅ​អាស៊ី​បូព៌ា​ ​ដោយសារតែ​ភាគច្រើន​នៃ​អាស៊ី​បូព៌ា​នៅ​ខាងក្រៅ​ ​ផលប្រយោជន៍​សំខាន់​របស់​រុស្ស៊ី​។​ ​រុស្ស៊ី​រក្សា​ខ្ជាប់​នៅ​អធិបតេយ្យ​របស់​ខ្លួន​ជាង​ភូមិសាស្ត្រ​នយោបាយ​។​ ​ដរាបណា​រុស្ស៊ី​នៅតែ​ជាម​ហា​អំណាច​នុយក្លេអ៊ែរ​ ​និង​យោធា​ ​ទឹកដី​នៅ​ចុងបូព៌ា​របស់​ខ្លួន​មាន​សុវត្ថិភាព​ពី​ការឈ្លានពាន​ពី​ខាងក្រៅ​។​ ​

​ ​៨​-​ការ​វាតទីនិយម​របស់​ចិន​នៅ​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ី​ហ្វិ​ចបា​ន​ធ្វើឲ្យ​រុស្ស៊ី​ទទួលផល​ប្រយោជន៍​ដោយសារតែ​រុស្ស៊ី​អាច​បង្វែរ​ចេញ​ការ​យកចិត្ត​ទុកដាក់​របស់​អាមេរិក​ ​ក៏ដូចជា​ធនធាន​ពី​ការ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​។​ ​នៅក្នុង​ស្ថានភាព​នេះ​ ​រុស្ស៊ី​រៀបចំខ្លួន​ដើម្បី​ទទួល​បានផល​ប្រយោជន៍​ពីជ​ម្លោះ​អាមេរិក​ ​និង​ចិន​នៅក្នុង​អាស៊ី​ប៉ាស៊ី​ហ្វិ​ច​៕​

. .

ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ​
បកប្រែ​ដោយ​ ​ឯក​ ​ថា

សូម​អាន​អត្ថបទដើម​ ជាភាសា​អង់គ្លេស​ ​

. .
Share and Like this post

Related Posts

Previous Article

សម្រង់​ខ្លឹមសារ​សំ​ខាន់​ៗ​ក្នុង​អត្ថបទ​វិភាគ​ ​”​ការបាត់បង់​ពន្ធ​អនុគ្រោះ​ ​EBA​ ​នឹង​ធ្វើឲ្យ​មានការ​ប្រទាញប្រទង់​រវាង​ចិន​ ​និង​បស្ចឹម​ប្រទេស​កាន់តែ​អាក្រក់​ឡើង​”

Next Article

នយោបាយ​ការបរទេស​កម្ពុជា​:​ ​ភាព​ប្រឈម​ ​និង​ក្តី​រំពឹង​ទុក​