ភាពត្រេកត្រអាល​ខ្លាំង​ប្រតិកម្ម​ទៅនឹងរូប​ភាព មូល​ដ្ឋានកងទ័​ពជើងទឹក

No Comments Share:
UDG’s master plan
លោក​ Wang Chao អនុប្រធាន ក្រុមហ៊ុន​ Union Development Group បង្ហាញគម្រោងប្លង់មេ នៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ ម៉ៃ វិរៈ

សូម​គោរព​ជូន​នូវ​សម្រង់​ខ្លឹមសារ​សំខាន់ៗ​ ក្នុង​អត្ថបទ​វិចារណកថា ”​ភាពត្រេកត្រអាល​ខ្លាំង​ប្រតិកម្ម​ទៅនឹងរូប​ភាព មូល​ដ្ឋានកងទ័​ពជើងទឹក ​” បានចុះ​ផ្សាយ​នៅក្នុង​ Khmer Times នៅថ្ងៃទី០៥/០២/២០១៩៖

រដ្ឋាភិបាល​កម្ពុជា​បាន​ស្រាយ​បំភ្លឺ​ជាច្រើន​ដង​មក​ហើយ​ទាំង​ពាក្យ​សំដី និង​ការសរសេរ​ថា​ មូលដ្ឋាន​យោធា​បរទេស​មិន​ត្រូវ​បាន​អនុញ្ញាតិ​នៅ​កម្ពុជា​ឡើយ។ ក៏ប៉ុន្តែការ​​និយាយ​នេះ​ហាក់​ដូចជា​ចាក់​ទឹក​លើ​ក្បាល​ទា​អ៊ីចឹង នៅ​ពេល​ដែល​ពន្យល់​អំពី​ករណី​នេះ​ទៅ​កាន់​អាមេរិក​ ព្រោះ​ពាក្យ​ដែល​សំខាន់​នៅ​ទីនេះ​គឺផ្អែក​ទៅលើ​មូលដ្ឋាន។

អាមេរិក​មាន​ផ្កាយ​រណប​ទំនើបៗ​ជាច្រើន​ អាច​ចាប់​យក​សញ្ញា​ណាមួយ​នៃ​ការសាងសង់​មូលដ្ឋាន​ជើងទឹក។ ការ​គ្រាន់​តែ​បង្ហាញ​រូបភាព​កំពង់ផែ​ពាណិជ្ជកម្ម​មិន​សក្ដិសម​ទេនេះ​គឺ​ជាការ​សន្និដ្ឋាន​ដោយ​គ្មាន​មូលដ្ឋាន​ទាំង​ស្រុង​ធ្វើឡើង​​ដោយ​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក។ ហេតុអ្វី​បាន​ជា​អាមេរិក​មិនជឿ​កម្ពុជា? ហើយ​ចេះ​តែរក្សា​ផ្សព្វផ្សាយ​រីករាលដាល​ព័ត៌មាន​ចចាមអារ៉ាម​ដូច្នេះ? ដោយ​សារ​តែ​មាន​បំណង ៤ នៃ​ឥរិយាបទ​អាមេរិក ៖

. .

 ទី ១ ដោយ​សារ​អាមេរិក​ចាត់វិធានការ​ ដើម្បី​អោយ​មាន​តុល្យភាព​ទៅ​នឹង​ឥទ្ធិពល​ចិន​ដែល​កាន់តែ​ខ្លាំង​ឡើង​នៅ​កម្ពុជា។ អាមេរិក​ផ្ដល់​ការគាំទ្រ​ដល់​ចលនា​បក្សប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ដើម្បី​ធ្វើអោយ​អស្ថិរភាព​និង​ធ្វើ​មិនអោយ​ស្របច្បាប់​រដ្ឋាភិបាល​បច្ចុប្បន្ន។ អាមេរិក​យល់ថា​ កម្ពុជា​បាន​បាត់បង់​ឯករាជ្យភាព​ និង​នយោបាយ​ការបរទេស​អព្យាក្រិត្យ​របស់​ខ្លួន ហើយ​បាន​ក្លាយ​ទៅជា​រដ្ឋអតិថិជន​របស់​ចិន។

 ទី ២ អាមេរិក​មាន​បំណង​ដើម្បី​ធ្វើអោយ​ខូច​មុខមាត់ និង​តួនាទី​របស់កម្ពុជា​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន។ តាមរយៈ​ការចោទប្រកាន់​ និង​បង្ខូច​កម្ពុជា​ថា​ជារដ្ឋ​អតិថិជន​របស់ចិន​ អាមេរិក​ក៏​អាច​ធ្វើអោយ​កម្ពុជា​ធ្លាក់​ក្នុង​កំរិត​បន្ទាប់បន្សំ​មិនសូវ​សំខាន់​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន។ ឧទាហរណ៏​ សូម្បី​តែ​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​នៅ​អាស៊ីអាគ្នេយ៏​នេះ​ក៏បាន​ចោទ​កម្ពុជា​ថា មាន​បំណង​ងាក​ទៅរក​ចិន​ផងដែរ​នៅ​ក្នុងបរិការ​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង។

 ទី ៣ អាមេរិក​ធ្វើ​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ការ​មិនទុកចិត្ត​ជាយុទ្ធសាស្ត្រ​រវាង​កម្ពុជា​ និង​ប្រទេស​ជិតខាង​ពីរ​ទៀត​គឺវៀតណាម​ និង​ថៃ​ដែល​មាន​បញ្ហា​ព្រំដែន​លេចធ្លោរ​មួយ​ចំនួន​ជាមួយ​​កម្ពុជា។ ជាពិសេស​វៀតណាម​បាន​លើក​កង្វល់​អំពី​ពាក្យ​ចចាមអារ៉ាម​នេះ ហើយ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​បំភ្លឺ​យ៉ាង​ច្បាស់​ដោយ​ត្រង់​តែម្ដង​នូវ​ជំហរ​កម្ពុជា​ចំពោះ​ថ្នាក់ដឹកនាំ​វៀតណាម​ជា​ច្រើន​លើក​ច្រើន​គ្រា។

   ទី ៤ អាមេរិក​មាន​បំណង​ ដើម្បី​ធ្វើ​អោយ​កម្ពុជា​អស្ថិរភាព​តាមរយៈ​ការញុះញុង​អោយ​មាន​គំនិត​ជាតិ​ប្រឆាំង​ចិន​រួមផ្សំ​នឹងចលនា​បក្សប្រឆាំង​ដឹកនាំ​ដោយ​ សម រង្ស៊ី និង​បន​របស់គាត់។ នេះ​គឺ​ជា​ទង្វើ​ដ៏គ្រោះថ្នាក់​នៅ​ពេល​ដែល​មាន​ការប៉ុនប៉ង​មួយ​ ដើម្បី​បញ្ឆេះ​គំនិត​ជាតិ​ប្រឆាំង​ចិន​នៅ​កម្ពុជា​​ប្រហាក់ប្រហែល​គ្នា​ទៅនឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​វៀតណាម​ឆ្នាំ ២០១៤ ដែលនឹង​ធ្វើអោយ​មាន​​ទំនាក់ទំនង​រវាង​ប្រជាជន​ និងប្រជាជន​នៃ​ប្រទេស​ទាំងពីរ​មាន​បញ្ហា​ ហើយ​ជាលទ្ធផល​នឹង​នាំ​អោយ​មាន​បាតុកម្ម​ប្រឆាំង​ចិន​ទូទាំង​ប្រទេស​តែម្ដង។

ការពិត​នោះ​វានៅ​តែដដែល​។ គម្រោង​សាងសង់​ផែ​មិនទាន់​បង្ហើយ​នៅ​ឡើយ​ ហើយ​ផែនការ​សាងសង់​នោះ​ដើម្បី​ធ្វើ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​សំរាប់​ទទួល​នាវា​ដឹក​កង់ទីន័រ​ ដែល​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយទៀត​អាច​ស៊ីសង្វាក់​គ្នា​ទៅនឹង​គំនិត​ផ្ដួផ្ដើមផ្លូវ​ និងខ្សែក្រវ៉ាត់​របស់ចិន។

. .

គ្មានអ្វី​ខុស​ទាល់តែ​សោះ​សំរាប់​រដ្ឋ​អធិបតេយ្យ​មួយ​ ដើម្បី​អភិវឌ្ឍន៏​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំដូច្នេះ​ ដែល​សក្ដិសម​ទៅ​នឹង​សេដ្ឋកិច្ចជាតិ។ កំពង់ផែ​នេះ​ក៏អាច​ជួយ​ជំរុញ​ដល់​សមត្ថភាព​ជើងទឹក​របស់​កម្ពុជា ​ដែល​ខ្សោយ​ផងដែរ​ ហើយ​ក៏ជួយ​ដល់​វិស័យថាមពល​នៅក្នុង​សមុទ្រ​ ដែលមាន​ភាគហ៊ុន​មក​ពីអាស៊ី និង​ក្រុមហ៊ុន​បស្ចិម​ប្រទេស។

កម្ពុជា​ស្ថិត​នៅក្នុង​ចំណុច​ដែល​ត្រូវ​គិត​ខ្លាំង។ ​បើសិនជា​ប្រជាជន​កម្ពុជា​ និង​អ្នកនយោបាយ​មិន​រួបរួមគ្នា​ក្រោម​ទង់​រដ្ឋធម្មនុញ្ញ​ និ​ងរាជានិយម​នោះ​ទេ​ កម្ពុជា​នឹងប្រឈម​វិបត្តិ​ និង​អស្ថិរភាព។ កម្ពុជា​ត្រូវតែ​រំពឹង​ទៅលើ​ខ្លួនឯង​ដើម្បី​ការពារ​អធិបតេយ្យភាព​ និងឯករាជ្យភាព ខណៈ​ដែល​ខ្លួន​ពង្រឹង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​អោយ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ដៃគូ​នៅ​អាស៊ី​ និងអាស៊ាន។

ការ​ប្រឈម​តទល់​ជាមួយ​អាមេរិក​ប្រៀប​បាន​ទៅ​នឹង​ទង្គិច​ពងមាន់​ទៅនឹង​ជញ្ជាំង​ (កុំយក​ពងមាន់​ទៅជល់​នឹងថ្ម​) អ៊ីចឹង។ ទោះជា​យ៉ាងណា​ក៏ដោយ​កម្ពុជា​ត្រូវតែ​ចាំ​ថា គ្មានអ្វី​មានតំលៃ​ជាង​សន្តិភាព​ ឯករាជ្យភាព អធិបតេយ្យភាព និង​ការតាំង​ចិត្ត​ដោយ​ខ្លួនឯង​នោះទេ។ កម្ពុជា​ត្រូវតែ​ក្រោកឈរ​ឡើង​ទាំងអស់គ្នា​ប្រឆាំង​ទៅនឹង​អន្តរាគមន៏​បរទេស និង​ធ្វើអោយ​មូលដ្ឋាន​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេសនេះ​រឹងមាំ​ និង​ធន់​បាន៕

ដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ

បកប្រែ​ដោយ​លោក ឯក ថា

Share and Like this post

Related Posts

Previous Article

នយោបាយ​ការបរទេស​កម្ពុជា​:​ ​ភាព​ប្រឈម​ ​និង​ក្តី​រំពឹង​ទុក​

Next Article

តើអ្វីៗ​អំពី​ចិន​សុទ្ធ​តែ​អាក្រក់​ឬ?