តើអ្វីៗ​អំពី​ចិន​សុទ្ធ​តែ​អាក្រក់​ឬ?

No Comments Share:
រូបគំរូ តំបន់​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​ កំពង់ផែ​ក្រុង​ព្រះសីហនុ (SPSEZ)។

សូម​គោរព​ជូន​នូវ​សម្រង់​ខ្លឹមសារ​សំខាន់ៗ​ក្នុង​អត្ថបទ​ការបញ្ចេញ​ទស្សនៈ​ ”តើអ្វីៗ​អំពី​ចិន​សុទ្ធ​តែ​អាក្រក់​ឬ?”​ បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​ Khmer Timesនៅ​ថ្ងៃ​ទី ៣០/០១/២០១៩

គេថា​ វរជន​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច​សុទ្ធតែ​ទទួល​បាន​ការ​អប់រំពី​ចិន​ នោះ​គឺខុស​ហើយ។ គ្មាន​រដ្ឋមន្ត្រី​កម្ពុជា​ណាម្នាក់​នាពេល​បច្ចុប្បន្ន​ បាន​ទទួល​ការ​អប់រំ​ពីប្រទេស​ចិន​នោះ​ទេ។ តាម​ការពិត​ភាគច្រើន​នៃ​ពួក​គេ​ទាំង​នោះ​ បាន​ទទួល​ការអប់រំ​ពី​បស្ចិម​ប្រទេស។ កូន​ចៅ​របស់​ពួកគេ​ភាគ​ច្រើន​ឬ​ទាំង​ស្រុង​តែម្តង​បាន​ទទួល​ការអប់រំ​ពីបស្ចិម​ប្រទេស។

ចំនួន​នៃ​ក្រុម​អតីត​និស្សិត​ទាំង​នោះ​បង្ហាញ​ការ​ពិត។ សមាគមន៍​អតីត​និស្សិត​កម្ពុជា​ ដែល​បាន​ទទួល​អាហារូបករណ៍​ពី Full Bright និង​តាម​បណ្តារដ្ឋ​ដែល​ទទួល​និស្សិត​នោះ មាន​សមាជិក​ជាង ១ ពាន់​នាក់។ សមាគមន៍​អតីត​និស្សិត​កម្ពុជា ដែល​បាន​សិក្សា​នៅ​អូស្ត្រាលី​មាន​ជាង ៧០០ នាក់ ហើយ​អតីត​និស្សិត​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​ទទួល​អាហារូបករណ៍​ជប៉ុន ​មាន​ជាង ១០០០ នាក់។ ឥឡូវ​នេះ មាន​និស្សិត​កម្ពុជា​ប្រហែល ១ ពាន់​នាក់​សិក្សា​នៅ​ប្រទេសចិន​ មិនមាន​ន័យ​ថា ពួក​គេ​ត្រួតត្រា​ទិដ្ឋភាព​អប់រំ​កម្ពុជា​ទាំង​ស្រុង​នោះ​ទេ។

. .

យោង​ទៅ​តាម​ទិន្នន័យ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «លំហូរ​ក្រុម​និស្សិត​សាកល​» ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ UNESCO កាល​ពី​ឆ្នាំ ២០១៣ និយាយ​ថា ប្រទេស ថៃ គឺ​ជា​គោលដៅ​ចម្បង​ ដោយ​សារ​តែ​មាន​និស្សិត​កម្ពុជា ១០៣១ នាក់ បន្ទាប់​មក​ទៀត​មាន​និស្សិត​កម្ពុជា​រៀន​នៅ អូស្ត្រាលី ចំនួន ៩០៨ នាក់។ ៥៦០ នាក់​រៀន​នៅ​អាមេរិក ៤៣២ នាក់ រៀននៅ​វៀតណាម ៤៣១ នាក់ រៀន​នៅ​បារាំង និង​និស្សិត​កំពុង​រៀន​នៅ​ជប៉ុន ​មាន ៣៩៧ រូប។ ប្រទេស ចិន មិនមាន​នៅ​ក្នុងបញ្ជី​នោះ​ទេ។

គេថា កម្ពុជា​ទទួល​បាន​ប្រយោជន៍​ពី​ការ​ធ្វើពាណិជ្ជកម្ម​ជា​មួយ​ចិន

នោះ​ជាការ​យល់​ខុស។ កម្ពុជា​មិន​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើពាណិជ្ជកម្ម​ជាមួយចិនឡើយ។ កម្ពុជា​តែងតែ​មាន​ឱនភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ចិន។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង ចិន​មាន ៥,៨ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ ហើយ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ចិន​មិន​បាន​ដល់ ១ ពាន់ប៊ីលានដុល្លារ​ផង​ បាន​ធ្វើ​ឱ្យ​មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ជាង ៨០ ភាគរយ​ឯណោះ បើ​ប្រៀបធៀប​ជាមួយ​ចិន។

នៅ​ឆ្នាំ​២០១៨ ពេល​ចិន​បាន​ព្រម​ព្រៀង​ដើម្បី​បង្កើន​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន ៣០០ ពាន់តោន។ កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៤ ថា ចិន​នឹង​ទិញ​អង្ករ​ពី​ថៃ​ក្នុង​ ១ ឆ្នាំ ១ លាន តោន សម្រាប់​រយៈ​ពេល​ ៥ ឆ្នាំ។

វៀតណាម​ដែល​ជា​គូ​ប្រជែង​យុទ្ធ​សាស្ត្រ​របស់​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ឈាន​មុខ​មួយ​នៅ​អាស៊ីអាគ្នេយ៍។ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិននិង​វៀតណាម ​មាន ៩៣,៦៩ ប៊ីលានដុល្លារ​អាមេរិកនៅ​ឆ្នាំ ២០១៧។

. .

មាន​សុភាសិត​ខ្មែរ​មួយឃ្លា​និយាយ​ថា «អ្នក​ខឹង​គោ ប៉ុន្តែ​បែរ​ជា​ទៅ​វាយ​រទេះ​ទៅ​វិញ»។ នៅ​ក្នុង​ស្ថានភាព​នេះ​ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ មិន​ពេញចិត្ត​នឹង​ឥទ្ធិពល​ចិន​នៅ​កម្ពុជាហើយ​សម្មត់​ថា​ កម្ពុជា​រំពឹង​ខ្លាំង​ណាស់​ទៅ​លើ​ចិន​ ពួកគេ​បែរ​ទៅ​ជា​សម្រេច​សម្លាប់​ការងារ​កម្ពុជា​ ដោយ​ដាក់​វិធានការ​ក្នុង​គោលដៅ​ដើម្បី​កាត់បន្ថយ​ពាណិជ្ជកម្ម​រវាង​ អឺរ៉ុប និងកម្ពុជា។

គេថា ផែ​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ និង​ធ្វើ​ឱ្យ​ទៅ​ជាយោធូបនីយកម្ម​ដោយ​ចិន។ នោះ​គឺ​ខុស។ អ្នក​ជំនាញ​ការបរទេស​មួយ​ចំនួនថែម​ទាំង​និយាយ​ច្របូកច្របល់​រវាង​ខេត្តឆ្នេរសមុទ្រ​ពីរ​នៅ កម្ពុជា ដែល​មាន​ឈ្មោះ​ថា ខេត្តព្រះសីហនុ និងខេត្តកោះកុង។

បើសិនជា​រឿង​បែប​ទេវកថា​នេះ និយាយ​សំដៅ​ទៅ​រក​ផែ​ក្រុងព្រះសីហនុ ដែល​ជា​ផែ​សមុទ្​រ ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា វា​គឺជា​រឿងខុស​ស្រឡះ​តែម្តង ដោយ​សារ​តែ​ការ​និយាយ​បែប​បច្ចេកទេស​គឺថា​ កំពុងផែ​ស្វ័យយ័ត​ក្រុងព្រះសីហនុ​ស្ទើរ​តែ​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​ទាំងស្រុង។ គម្រោង​ស្តារ​ឡើងវិញ​ជា​បន្ទាន់​ សម្រាប់​ផែ​ក្រុងព្រះសីហនុ បាន​ចាប់ផ្តើម​ឡើង​នៅឆ្នាំ ១៩៩៩ ដែល​ជា​ប្រាក់​កម្ចី​លើក​ដំបូង​ពី​ជប៉ុន​សម្រាប់​កម្ពុជា។ អង្គការ​ JICA បាន​ផ្តល់​ការគាំទ្រ​ជា​បន្តបន្ទាប់​ សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សមត្ថភាព​ប្រតិបត្តិការ​ជាក់ស្តែង​នៅ​កំពុងផែ​នេះ តាមរយៈ​ប្រាក់កម្ចី ជំនួយ​ឥត​សំណង និង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស។

១០វិនិយោគិន​ជប៉ុន​ក៏បាន​កាន់កាប់​ភាគរយ​ ភាគច្រើន​បំផុត​នៃ​ភាគហ៊ុន​នេះ​នៅ​ក្នុង​ការ​លក់​តម្លៃ ភាគ​ហ៊ុន​នៃផែ​។ វិនិយោគិន​ជប៉ុន​ពីរ​បាន​ទិញ​ភាគហ៊ុន​ជាង ៦០ ភាគរយ​នៅ​ក្នុង​ការលក់​ទិញ តម្លៃ​ភាគហ៊ុន​លើក​ដំបូង​ នៅក្នុង​ចំណោម​ក្រុមហ៊ុន​នោះ មាន​មួយ​មក​ពីរ​អង្គការ JICA

១១វិនិយោគិន​ជាតិ​ឥឡូវ​នេះ​គ្រប់គ្រង​ ៣៥,៥៧ ភាគរយ​នៃ​ភាគហ៊ុន​ដែល​លក់​ចេញ​ ក្រោយ​ពី​តម្លៃភាគហ៊ុន​ទិញលក់​លើក​ដំបូង (IPO)។ ខណៈ​ដែល​វិនិយោគិន​បរទេស​កាន់កាប់ ៦៤,៤៣ ភាគរយ ហើយ​នៅ​ក្នុង​នោះ អង្គការ JICA មាន​ភាគហ៊ុន​ច្រើន​ជាង​គេបំផុត។ ចំពោះ​ផែ​សមុទ្រ​មួយ​ទៀត នៅ​ខេត្តកោះកុង​វិញ​ វាត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុនចិន​ឈ្មោះ UDC ជា​ផ្នែក​មួយ​នៃគម្រោង រម្មណីយដ្ឋាន​ឆ្នេរសមុទ្រ​តារាសាគរ មាន​ទឹកប្រាក់ ៣,៨ ប៊ីលាន​ដុល្លារ។

. .

១២កាសែត Asia Times និង South China Morning Post បានចុះ​ផ្សាយ​អត្ថបទព្រម​ទាំង​ឲ្យ​តម្រុយថា​ ជាផែ​យោធូបនីយកម្ម។ ដូច​ពាក្យ​ដែល​គេ​និយាយ​ថា៖ “និយាយ​កុហក​គេដដែល ១០០០ដង វា​នឹង​ក្លាយ​ជាការ​ពិត”។ តើវា​ជាការពិត​ជាក់ស្តែង​ឬ?​ ទី១​ ត្រូវ​និយាយឲ្យ​ពិត​ជាក់ស្តែង​សិនថា​ បើសិនវា​ជា​ផែយោធាវាត្រូវ​តែ​ស្ថិត​នៅ​ក្រោម​យុត្ថាធិការ​ក្រសួង​ការពារជាតិ។ នេះ​មាន​ន័យថា ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជាផែយោធា កម្ពុជា​ត្រូវ​ការ​ផ្ទេរ​ឲ្យ​ទៅ​ជាការ​វិនិយោគ​ឯកជន ដែល​ស្ថានភាព​នោះ មិនមែន​ជា​ទង្វើ​ឆ្លាតវៃសម្រាប់​ប្រទេសដែល​គាំទ្រ​វិនិយោគ​នោះទេ។ ទី២ បើសិន​វាជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ជាទូទៅ​ទទួល​យក​នាវា​យោធា​ចូលចត ដែល​មិនមាន​ទីតាំង​អចិន្ត្រៃយ៍ ដោយ​ផ្អែក​ទៅ​លើ​ការលើកកម្ពស់​មិត្តភាព​ ឬ​ផ្តល់​សេវាកម្ម​ធុរកិច្ច​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ។

ឧទាហរណ៍ ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដឹកទំនិញ Western Pacific (COMLOG​​​ WESTPAC) និង​ទីតាំង​តំបន់​នាវា​ជើងទឹក​សឹង្ហបុរីនៅ​ប្រទេស សឹង្ហបុរី។ យោង​ទៅតាម​អត្ថបទ​ចុះផ្សាយ​ស្តីពី Naval Today នៅ​ថ្ងៃទី ៩ សីហា ២០១២ បាន​ឲ្យដឹង​ថា ខណៈ​ដែល​គ្មាន​មូលដ្ឋាន​យោធា​អាមេរិកនៅ​សឹង្ហបុរី ក៏ប៉ុន្តែ​វត្តមាន​នាវាជើងទឹក​របស់​អាមេរិកនៅ​ទីនេះ បាន​កើត​មានឡើង​ជា​ច្រើនទសវត្ស​មក​ហើយ។ នាវា​ជើងទឹក​អាមេរិកបាន​ជួល​ទីតាំង​នេះ​ពីរដ្ឋាភិបាលសឹង្ហបុរី។ សព្វថ្ងៃ​នេះកង​នាវា​ជើងទឹកអាមេរិកនៅ​សឹង្ហបុរីរាប់​បញ្ចូល​ទាំង​ក្រុមការងារ សមាជិកសកម្ម បុគ្គលិក​ស៊ីវិល និង​សមាជិក​ក្រុមគ្រួសារ ត្រូវ​បាន​បែងចែក​ចេញ​ជា ១៥ក្រុម ។

COMLOG WESTPAC” ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ផែ​សឹង្ហបុរី (PSA) នៅ​ចំណត​ Sembawang កាល​ពីខែ​កក្កដា ឆ្នាំ១៩៩២។ សម្រាប់​ក្រុមហ៊ុន NRCS បង្កើត​ឡើង​នៅ​ឆ្នាំ២០០៧ ដើម្បី​ជួយ​ដល់​កិច្ចការ រដ្ឋបាលសម្រាប់​កង​នាវា កងទ័ព​ជើងគោក​ ទ័ពអាកាស ចំនួន ៩ ប្រចាំ​នៅ សឹង្ហបុរី ។ ក្រុមហ៊ុន​នេះ ក៏ចាត់ចែង​រៀបចំ​ផងដែរ​ទៅ​លើ​សមាជិក​ក្រុម​គ្រួសារ ១៦៥ និង​លំនៅដ្ឋាន​អ្នក​នៅលីវ ព្រម​ទាំង​កន្លែង​រដ្ឋបាលនិង​ឃ្លាំង​ផ្ទុក​សម្ភារៈជាច្រើន​កន្លែង​ទៀត។

« បន្ថែម​ពីលើ​នោះ​ ក្រុមហ៊ុន COMLOG WESTPAC គឺជា​ភ្នាក់ងារ​ សហប្រតិបត្តិការ​សន្តិសុខ​ទី៧ សម្រាប់​អាស៊ីអគ្នេយ៍ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​យោធានិងយោធា និង​អនុវត្តន៍​កិច្ចការ​សម្របសម្រួល​នានា ដូចជា កិច្ច​សហប្រតិបត្តិការ​ត្រៀមខ្លួន និង​ហ្វឹកហាត់។

បើសិន​ជា​កាសែត Asia Times និង South China Morning Post រំពឹង​ទុក​ថា កម្ពុជាមានផែនការដើម្បី​ផ្តល់​ការគាំទ្រ​ទៅ​ឲ្យចិនដូច​ដែល​អ្វី សឹង្ហបុរី បាន​ធ្វើ​ចំពោះអាមេរិក​នោះនៅ​ក្នុង​លក្ខខណ្ឌ​សម្រាប់ ការ​កសាងសមត្ថភាព ជាកម្លាំង​ពលកម្មនិងផ្នែកភស្តុភារ​នោះពួក​គេ គឺ​យល់ខុស​ហើយ។ កម្ពុជា​មិន​អាច​ប្រៀបធៀប​ទៅ​នឹងសឹង្ហបុរីបានទេ​ ហើយ​នៅ​ឃ្លាត​ឆ្ងាយ​ខ្លាំង​ណាស់។ ចាប់​តាំង​ពីសម័យអាណានិគម​មក កម្ពុជា មិន​ដែល​មាន​កំពង់​ផែ​សមុទ្រ​ធំទេ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺគ្រាន់​តែ​ជាផ្នែក​មួយ​នៃ​នយោបាយ​ការបរទេស​របស់ខ្លួន ហើយកម្ពុជាមិនចង់​ធ្វើ​ជាម្ចាស់​ផ្ទះ​សម្រាប់​មូលដ្ឋាន​យោធាបរទេស បើទោះបី​ជាការ​យល់​ឃើញ​របស់​បរទេស​ថាមិន​ត្រឹមត្រូវ​ក៏​ដោយ។

ការ​និយាយ​ថា កម្ពុជាផ្តល់​សិទ្ធិ​ពិសេស​ដល់​វិនិយោគិន​ចិននោះ​ជារឿងខុស​ហើយ។ វិនិយោគ​នៅ​ប្រទេស​កម្ពុជា មិន​ត្រូវ​បាន​គេដាក់​ស្លាក​ឈ្មោះ​ថា ជា​វិនិយោគ​ប្រជាជាតិ​ណាមួយ​នោះ​ទេ។ ករណី​ប្រៀបធៀប​រវាង​តំបន់​សេដ្ឋកិច្ចពិសេស ដែល​មាន​ឈ្មោះ​ប្រហាក់​ប្រហែលគ្នា គឺ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) និង​តំបន់​សេដ្ឋកិច្ច​ពិសេសកំពង់ផែ​ក្រុង​ព្រះសីហនុ (SPSEZ)

SSEZ ជា​គំរោង​អភិវឌ្ឍន៍​រួម​ដោយ​សហគ្រាស​ចិន និង​កម្ពុជា បង្កើតឡើងនៅ​ឆ្នាំ២០០៨។ SSEZ មាន​សហគ្រាសចិនជាង ១០០ ដែល​ធ្វើ​ឲ្យ​គំរោង នេះ​ធំជាងគេ​បំផុត​ និង​មាន​សកម្មភាព​សកម្ម​ជាង​គេ​បំផុត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះនៅកម្ពុជា។ និយោជិត​ជាង ១៦០០នាក់ ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការនៅ​ក្នុង​តំបន់​ឧស្សាហកម្ម​នេះ។ ចំណែកឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (SSEZ) វិញ កំពុង​តែព្យាយាម ដើម្បី​ទាក់ទាញ​សហគ្រាស ៣០០ ហើយ ចំនួន​កម្មករ​ធ្វើការ​កើន​ឡើង ពី ៧ ម៉ឺន ទៅ ៨ ម៉ឺន​នាក់ ក្នុង​រយៈពេល ៥ ឆ្នាំ ។

ផ្ទុយ​ទៅវិញ តំបន់​សេដ្ឋកិច្ច​ពិសេសកំពង់ផែ​ក្រុងព្រះសីហនុ (SPSEZ) វិញដែលត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​អាជ្ញាធរ​កំពង់ផែ​ស្វ័យត​ក្រុង​ព្រះសីហនុ ទើប​តែទទួលបាន​ក្រុមហ៊ុន​ចំនួន ៣ ចាប់តាំង​ពីការ​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ឆ្នាំ ២០១២។ ប្រាក់កម្ចី ៣៣ លានដុល្លារ សម្រាប់​ការកសាង​កំពង់ផែ​នេះ​ បាន​មក​ពី រដ្ឋាភិបាល​ជប៉ុន។ រដ្ឋាភិបាល​កម្ពុជា​ ពឹងផ្អែក​ទៅលើ​អ្នក​ជំនាញ​ការជប៉ុន ចំពោះ​ការ​ដាក់ចេញ​នូវ​កម្រិត​ស្តង់ដារ​បរិស្ថាន និង​ក្រមសីលធម៌​កម្រិត​ខ្ពស់សម្រាប់​វិនិយោគិន។ តាម​តថភាពជា​ក់ស្តែង​នោះ​ មាន​ការ​ចាប់អារម្មណ៍​តិចតួច​ពី​វិនិយោគិន​ជប៉ុន។

បើទោះបីជា​កម្ពុជាជំពាក់​លុយ​ជប៉ុន​ច្រើន​ក៏ប៉ុន្តែខ្លួន​មិន​អាច​បង្ខំ​ជប៉ុន​ ឬ​វិនិយោគិន​បរទេស​ផ្សេង​ទៀត​ មក​វិនិយោគបើសិនជា​ពួកគេ​មិន​ចាប់អារម្មណ៍​នោះ។ ហើយ​កម្ពុជា​មិន​ជំពាក់​លុយចិនមួយកាក់​មួយសេន​ណាទេ ចំពោះ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​កំពង់ផែ​ក្រុង​ព្រះសីហនុ (SPSEZ)

សរសេរ​ដោយ ដួង បុស្បា ជា​អ្នក​វិភាគ កម្ពុជា ប្រចាំ​នៅ​ក្រុង​ភ្នំពេញ ។

ដោយ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ

បកប្រែ​ដោយ ឯក ថា

. .
Share and Like this post

Related Posts

Previous Article

ភាពត្រេកត្រអាល​ខ្លាំង​ប្រតិកម្ម​ទៅនឹងរូប​ភាព មូល​ដ្ឋានកងទ័​ពជើងទឹក

Next Article

វាដល់​ពេល​សម្រាប់​កសាង​ភាពធន​ទៅនឹង​សេដ្ឋកិច្ច