វាដល់​ពេល​សម្រាប់​កសាង​ភាពធន​ទៅនឹង​សេដ្ឋកិច្ច

No Comments Share:
រោងចក្រ​កាត់ដេរ​នៅកម្ពុជ​បាន​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង​ ៧០០.០០០ នាក់។​ ម៉ៃ​ វិរៈ

សូម​គោរព​ជូន​សម្រង់​ខ្លឹមសារ​សំខាន់ៗ​ក្នុង​អត្ថបទ​វិភាគ​ ”ដំណាក់​កាល​ក្រោយ EBA (Post-EBA)៖ វាដល់​ពេល​សម្រាប់​កសាង​ភាពធន​ទៅនឹង​សេដ្ឋកិច្ចបាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​ Khmer Times នៅ​ថ្ងៃ​ទី​ ១៧/០២/២០១៩៖

នៅក្នុង​បរិការ​នៃគំនាប​សេដ្ឋកិច្ច​ពីសហភាពអឺរ៉ុប ហើយ​អាច​កើត​មាន​ឡើង​ផងដែរ ពី​អាមេរិក អ្នក​វិភាគ​ព័ត៌មាន​ក៏ដូច​ជាអ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​ធ្វើសេចក្តី​សន្និដ្ឋាន​យ៉ាង​លឿន​ថា សេដ្ឋកិច្ច​កម្ពុជា​សំដៅ​ទៅ​ដួលរលំ។ ការក្រឡេក​ទៅ​មើល​សុខភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ ជាទូទៅ​បង្ហាញ​ឲ្យឃើញថា កម្ពុជា​ក៏នៅ​តែ​អាច​បោះជំហាន​ទៅ​មុខ​បាន បើទោះបី​ជា គ្មាន​ពន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ក៏ដោយ។

កម្ពុជា​ទទួល​បាន​ពន្ធអនុគ្រោះ​ពាណិជ្ជកម្ម EBA នៅឆ្នាំ ២០០១ ។ កម្ពុជា​មាន​រយៈ ១៨ ខែ​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​បើសិនជា​ សហភាព​អឺរ៉ុប​ដក EBA ចេញ​ពីកម្ពុជា ។ ចាប់​តាំង​ពីកម្ពុជា បាន​ប្រកាន់​យក​នយោបាយ​ទីផ្សារសេរី​ និង​បើក​ចំហ​នៅដើម​ឆ្នាំ ១៩៩០ មក ប្រទេស​នេះ​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជាង ៧ ភាគរយ និង​បាន​កាត់​បន្ថយ​ភាពក្រីក្រ​ជាង ១០ ភាគរយ។

ជុំវិញ​មជ្ឈដ្ឋាន​អ្នក​បង្កើត​គោលនយោបាយ​មាន​ជំនឿ​មុតមាំ​ថា កំណែទម្រង់​ ការបើក​ចំហ​ទីផ្សារ​គឺជាកក្តា​ចាំ​បាច់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងកាត់​បន្ថយ​ភាពក្រីក្រ។ ការ​ដែល​កម្ពុជា​ទទួល​បាន​ EBA ក្នុង​ឋានៈ​ជាប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC)គ្រាន់​តែ​សម្រាប់​នាំ​ចេញផ​លិតផល​របស់​ខ្លួន ជាពិសេស​សំលៀកបំពាក់​កាត់ដេរ និង​វាយនភ័ណ្ឌ​ទៅកាន់​ទីផ្សារ​នៅអឺរ៉ុប​ និង​អាមេរិក​ប៉ុណ្ណោះ។ ​ក៏ប៉ុន្តែ​ដោយ​សារ​តែកម្ពុជា​ នឹង​ចាកផុត​ពី​ឋានៈ​ជាប្រទេស​អភិវឌ្ឍន៍​តិចតួច​នេះ​នៅក្នុង ប៉ុន្មានឆ្នាំ ខាងមុខនេះ មិនយូរ​មិន​ឆាប់​ពន្ធ​អនុគ្រោះ EBA នេះ​រំពឹងទុក​ថា​នឹងត្រូវ​បាន​គេ​ដកដែរ។

ការ​គំរាម​ដក EBA ពី​កម្ពុជា​មិនមែន​ជារឿង​ភ័យ​រន្ធត់​អ្វី​នោះ​ទេ វា​គ្រាន់តែ​ជា​សំពាធ​សម្រាប់​កម្ពុជា​ដើម្បី​ពន្លឿន​កំណែទម្រង់​របស់​ខ្លួន​ ដើម្បី​បង្កើន​ផលិតភាព​ និង​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​តែប៉ុណ្ណោះ។ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ​បាន​ កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​ឲ្យ​កាន់តែខ្លាំង។ ថ្មីៗ​នេះ​ដើម្បី​កាត់បន្ថយ​ហានីភ័យ​ពី​ការ​ដក​ EBA រដ្ឋាភិបាល​កម្ពុជា​ក៏ចាត់​វិធានការ​ជាក់ស្តែង​ដូចជា កាត់បន្ថយ​អំពើ​ពុករលួយ​ ជាផ្នែក​មួយ​នៃ​ការ​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ ។ កំណែ​ទម្រង់​ផ្នែក​គយ​ជាកំណែទម្រង់​អាទិភាព​នៅ​ក្នុង​កំណែទម្រង់​រដ្ឋាភិបាល​ផងដែរ។

ការ​កាត់បន្ថយ​សោហ៊ុយ​ពាណិជ្ជកម្ម​ក៏ជា​ការ​យកចិត្តទុកដាក់​បន្ទាន់ និង​តម្រូវ​ឲ្យ​មាន​អន្តរាគមន៍​ពីរដ្ឋ​ ដូច​សេដ្ឋវិទូរ គង់ រដ្ឋា បាន​សរសេរ​ថា «កម្ពុជា​មិន​គួរ​រំពឹង​ច្រើន​ពេក​ទៅ​លើ​ជំនួយពី​ក្រៅ​ប្រទេស​ ឬសម្បទាន​នោះ​ទេ។ ក៏ប៉ុន្តែ​ខ្លួន​ត្រូវ​តែ​មានភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត​ ជា​មួយ​អ្នកផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ ហើយ​ជាឱកាស​មាស​សម្រាប់​កំណែ​ទម្រង់​បទដ្ឋាន​ច្បាប់ និង​រចនា​សម្ព័ន្ធ​ជា​អន្តរជាតិ​បន្ថែម​ទៀត»

កម្ពុជា​ក៏អាច​ធ្វើ​ពិពិដ្ឋកម្ម​ទៅ​លើ​ធនធាន​របស់​ខ្លួន​សម្រាប់​កំណើន​ និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​ខ្លួន​បានដែរ​ តាម​រយៈ​ការ​អនុវត្ត​នូវ​ផែនទី​ចង្អុល​ផ្លូវ​របស់​ខ្លួន​នៃ​នយោបាយ​ឧស្សាហកម្ម​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ចតុកោណ​ ២០១៨២០២៣ ។ ការ​ធ្វើ​របៀប​នេះ អាច​ជួយ​កម្ពុជា​ពីភាព​ងាយរងគ្រោះ​ចំពោះ​សម្ពាធ​ពី​ខាងក្រៅ​ដោយសារ​តែ​សព្វ​ថ្ងៃ​នេះ​កម្ពុជា​សង្ឃឹម​ទីផ្សារ​នៅ​ខាងក្រៅ​ផ្តោត​ខ្លាំង​ទៅ​លើ​អាមេរិក និង​សហភាព​អឺរ៉ុប។

ជាពេលវេលា​ដែល​កម្ពុជា​ត្រូវតែ​ការពារ​ខ្លួន​ពី​ហានីភ័យ និង​ភាព​ងាយ​រងគ្រោះ​ទាំងឡាយ​ដែល​កើត​ចេញ​ពី​វិធានការ​សេដ្ឋកិច្ច​ដោយ​បង្ខំ​ពីអាមេរិក និង​សហភាព​អឺរ៉ុប​របៀប​ឯកតោភាគី។ ដោយ​សារ​តែ​ស្ថានភាព​នេះ​ហើយ​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​ត្រូវ​តែ​ជាចំណុច​សំខាន់​សម្រាប់​នយោបាយ​ការបរទេស​កម្ពុជា​ តាម​រយៈ​ឯករាជ្យ​ភាព​ សេដ្ឋកិច្ច​ និង​នយោបាយ។

សេដ្ឋកិច្ច​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​ពី​សេដ្ឋកិច្ច​ពឹងផ្អែក​ទៅ​លើ​កម្លាំង​ការងារ​ទៅ​ជាសេដ្ឋកិច្ច​មួយ​ដែល​មាន​ចំណេះដឹង​ជាមូលដ្ឋាន។ ផ្នែក​សេវាកម្ម​ឥឡូវ​នេះ​បាន​ចូលរួម​ចំណែក​ប្រហែល​ជា​ ៥០ ភាគរយ​នៃ​ផលលិតផល​ក្នុង​ស្រុក​របស់​ខ្លួន តាម​រយៈ​ការ​បង្ហាញ​ឲ្យ​ដឹង​នូវ​កំណើន​ប្រចាំ​ឆ្នាំ ៧ ភាគរយ​ពី​ផ្នែក​សេវាកម្ម

ចន្លោះ​ពីឆ្នាំ ២០១៤២០១៨ ។ ក្នុង​ស្ថានភាព​នេះ កម្ពុជា​មាន​មូលដ្ឋាន​គ្រឹះ​ល្អ ហើយ​ត្រូវ​តែ​កសាង​បន្ថែម​ទៀត​ពីលើ​នេះ។ គំនាប​សេដ្ឋកិច្ច​មក​ពីសហភាព​អឺរ៉ុប​គួរត្រូវ​បាន​គេ​មើលថា​ ជា​កាស​សម្រាប់​កម្ពុជា​ពន្លឿន​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ផ្អែក​ទៅ​លើ​ចំណេះដឹង​ ក៏ដូចជា​ឧស្សាហកម្ម តាម​រយៈ​ការងារ​បែប​ជំនាញ។

ភាពខ្លាំង និង​សក្តានុពល​របស់​កម្ពុជា​ទៅ​លើ​កម្លាំង​ពលកម្ម​សហគ្រាស​វ័យក្មេង។ កំណែ​ទម្រង់​អប់រំ និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​បាន​នឹង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ ហើយ​កម្ពុជា​នឹង​មាន​សមត្ថភាព​ដើម្បី​បង្កើត​ឲ្យមាន​កម្លាំង​កម្មករ​ជំនាញ​សម្រាប់​មនុស្ស​ជំនាន់ថ្មី​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ។

ទន្ទឹម​នឹងនេះ​ដែរ សមាហរណកម្ម​តំបន់​នៅ​តែ​ជា​សរសរ​ស្តម្ភដ៏​សំខាន់មួយ​នៃ​នយោបាយ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា ។ សេដ្ឋកិច្ច​កម្ពុជា​មាន​ទំនាក់ទំនង​កាន់​តែ​ច្រើនឡើង​ជា​មួយ​អាស៊ី និង​អាស៊ាន ដែល​ជាតំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏ខ្លាំង​ជាង​គេបំផុត​នៅ​ក្នុង​ពិភពលោក។ អនាគត​កម្ពុជា​នឹង​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី។

ថ្មីៗ​នេះ​ អាស៊ាន​ជាប់​ចំណាត់ថ្នាក់​ទី៦ ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក ​ហើយ​នៅ​ឆ្នាំ ២០៣០ អាស៊ាន​ត្រូវ​បាន​រំពឹង​ទុកថា នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ទី ៤ បន្ទាប់​ពីចិន អាមេរិក​ និង​សហភាព​អឺរ៉ុប។ នៅ​ក្នុង​បរិការ​នេះ​គំនាប​សេដ្ឋកិច្ច​មក​ពី​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនុកចិត្ត​វិនិយោគិន​ទេ​ដោយ​សារ​តែ​កម្ពុជា​នឹង​អាច​សម្រប​ខ្លួន​ឯង​ទៅ​នឹង​ការប្រែប្រួល​នេះ​បាន។ វិនិយោគិន​បរទេស​គួរ

មាន​ទំនុកចិត្ត​ទៅ​លើ​សក្តានុពល ​និង​សេដ្ឋកិច្ច​កម្ពុជា​នាពេល​អនាគត។ រោងចក្រ​ធុនស្រាល​ បច្ចេកវិទ្យា និង​ឧស្សាហកម្ម​សេវាកម្ម​គឺ​ជា​ផ្នែក​ដ៏សំខាន់​ដែល​វិនិយោគិន​បរទេស​គួរ​តែសំលឹង​មក​មើល​កម្ពុជា​ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ដែល​នឹង​វិនិយោគ​ធនធាន​បន្ថែម​ ទាំង​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធរឹង​ និង​ទន់​ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរការ​ទំនើបកម្ម និង​ឧស្សាហកម្ម​កម្ពុជា។

ដើម្បី​កសាង​សេដ្ឋកិច្ច​មួយ​ដែល​មាន​ភាពធន់​កម្ពុជា​ត្រូវការ​ធ្វើ​ពិពិដ្ឋកម្ម​នូវ​ប្រភព​កំណើន​របស់​ខ្លួន និង​ដៃគូរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្លួន ក៏ដូច​ជា​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ទប់ទល់​ទៅ​នឹង​ភាព​មិន​ប្រាកដ​ប្រជា និង​ហានីភ័យ​នាពេល​អនាគត។ ការពង្រឹង​អភិបាលកិច្ច​ល្អ ​ការអនុវត្ត​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​ផ្តល់​ឲ្យ​មាន​លទ្ធផល​កំណែទម្រង់ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​ការ​វិនិយោគ​ផ្នែក​ធនធាន​មនុស្ស និង​ការ​អភិវឌ្ឍ​ជំនាញ​បន្ថែម។ កម្រិត​សង្គម​ និង​នយោបាយ​វិញ​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឲ្យ​រស់​ឡើងវិញ​ នូវ​ទស្សនវិជ្ជា​ដែល​ពឹង​ផ្អែក​ទៅ​លើ​ខ្លួនឯង​ និង​គំនិត​ស្នេហា​ជាតិ៕

ដោយ​ការ​គោរព​ដ៏ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ

បកប្រែ​ដោយ ឯក ថា

អាន​អត្ថបទជា​​ ភាសារ អង់គ្លេស https://bit.ly/2XhLq9W

Share and Like this post

Related Posts

Previous Article

តើអ្វីៗ​អំពី​ចិន​សុទ្ធ​តែ​អាក្រក់​ឬ?

Next Article

អត្ថបទ​វិភាគ: វិបត្តិន​យោបាយ​នៅ​ Venezuela ​ប៉ះពាល់ដ​ល់ Nepal