អត្ថបទ​វិភាគ: វិបត្តិន​យោបាយ​នៅ​ Venezuela ​ប៉ះពាល់ដ​ល់ Nepal

No Comments Share:
អតីត​នាយករដ្ឋមន្ត្រីនេប៉ាល់​ Pushpa Kamal Dahal បាន​ចោទប្រកាន់​អាមេរិក​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ Venezuela. Reuters

សូម​គោរព​ជូន​សម្រង់​ខ្លឹមសារ​សំខាន់ៗ​ក្នុង​អត្ថបទ​វិភាគ ”វិបត្តិន​យោបាយ​នៅ​ Venezuela ​ប៉ះពាល់ដ​ល់ Nepalបាន​ចុះផ្សាយ​លើ​គេហ​ទំព័រ​ Asia Times នៅថ្ងៃ​ទី​០៨/០២/២០១៩

ដំណើរការ​វិវត្តនយោបាយ​ថ្មីៗ​នេះ​ នៅVenezuela បាន​បង្ក​ឲ្យ​មាន​ផលវិបាក​នៅ​នេប៉ាល់… ដោយ​សារ​តែ ​ការប្រយុទ្ធ​នយោបាយរវាងរដ្ឋាភិបាល ​Venezuela និង​បក្សប្រឆាំង​បាន​រីករាល​ដាល​កាន់តែធំ​ឡើង។ មហាអំណាច​ធំៗ​បែកបាក់​ដោយ​សារ​តែអ្នកខ្លះ​ គាំទ្រ​របប​ដឹកនាំ​ដោយ​ Nicolas Maduro ហើយ​មហាអំណាច​ខ្លះ​ទៀត​គាំទ្រ​លោក Jaun Guaido ដែល​តាំង​ខ្លួន​ឯង​ថា​ជាប្រធានាធិបតី។

បក្សប្រឆាំង​ទទួលស្គាល់​ដោយ​ប្រទេស​មួយចំនួន​ ដឹកនាំ​ដោយ​អាមេរិក ខណៈ​ដែល​គូរ​ប្រកួត​របស់​អាមេរិក​មាន រុស្ស៊ី ចិន និងអឺរ៉ង់ បាន​ប្រកាស​គាំទ្រ​លោក Maduro។ ពាក្យសំដី​គាំទ្រ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ​បាន​ចេញផ្សាយ​ដោយ​ប្រធាន​គណបក្ស​កុម្មុនីស្ត​នេប៉ាល់ និង​អតីត​នាយករដ្ឋមន្ត្រី Pushpa Kamal Dahal ចំពោះ​លោក Maduro

. .

អតីត​នាយករដ្ឋមន្ត្រី Pushpa Kamal Dahal រូប​នេះ​ក៏បាន​ចោទប្រកាន់​អាមេរិក​ពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ Venezuela តាម​រយៈ​ការអនុវត្ត​រដ្ឋប្រហារ​ចក្រពត្តិ​ប្រឆាំង​លោក Maduro ស្ថានភាព​នោះ​បាន​ធ្វើឲ្យ​មេដឹកនាំជាតិ​ និង​អន្តរជាតិ​ភ្ញាក់​ផ្អើល។

អាមេរិក​បង្ហាញ​ការ​មិន​សប្បាយចិត្ត​តាម​រយៈ​ការ​ទូត​ដោយ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​នេប៉ាល់​ ឲ្យ​ស្រាយ​បំភ្លឺ​ចំពោះ​ជំហរ​របស់ខ្លួន​នៅ​ក្នុង​បញ្ហា​នេះ ដោយ​សារ​តែ​នេប៉ាល់​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ពេល​អវត្តមាន​របស់​មេបក្ស​ជានាយក​រដ្ឋមន្ត្រី​លោក KP Sharma Oli បាន​អញ្ជើញ​ទៅ​ប្រជុំ​នៅ Davos វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

ប៉ុន្មានថ្ងៃ​ក្រោយ​ពីលោក Oli បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ ក្រសួង​ការបរទេស​នេប៉ាល់​បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​ដោយ​និយាយ​សង្កត់​ថា តម្រូវការឲ្យដោះស្រាយ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ ហើយ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិបត្តិ​នយោបាយ​តាម​រយៈ​មធ្យោ​បាយ​ដោយ​សន្តិភាព។

មាន​ទស្សនៈ​ខ្វែង​យោបល់​គ្នា​នៅប្រទេស​នេប៉ាល់​ចំពោះ​ការដែល​បក្សកាន់​អំណាច់ និងរដ្ឋាភិបាល​នៃប្រទេស​នេះ​ ចេញ​សេចក្តី​ថ្លែងការណ៍​ទៅ​លើបញ្ហាប្រទេស Venezuela មនុស្ស​ជាច្រើន​មាន​ទឡ្ហីករណ៍​ថា គ្មាន​ហេតុផល​ណា​ទាល់​តែ​សោះ​ទាំង​បក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​នេប៉ាល់​ដើម្បី​និយាយ​ស្តី​ពីបញ្ហា​របស់​ប្រទេស Venezuela ដែល​មិន​ទាក់ទង​អ្វី​ទាំង​អស់​នៅ​នឹង​នេប៉ាល់។

នេប៉ាល់​គួរ​តែ​បន្តរក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឈន៍​របស់​ខ្លួន​។ ប្រទេសទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ និង​មិន​គួរ​ឲ្យ​មាន​ផល​បះពាល់​ដោយ​សារ​តែ​ឧបត្តិហេតុ​មួយ​នេះ​កើត​ឡើង។ នៅ​ទី​បញ្ចប់​ទុក​ឲ្យ​ប្រជាជន​នេប៉ាល់​ជា​សម្រេច​ជោគ​វាសនា​របស់​ពួកគេ។

. .

សម្រាប់​ការយល់​ឃើញ​ផ្នែក​ទំនាក់ទំនងអន្តរជាតិវិញ វិបត្តិនៅអាមេរិកខាងត្បូងនេះ អាច​ជា​ឧទាហរណ៍​ដ៏​ល្អបំផុត​សម្រាប់​ការពិព៌ណនា​នៅ​ក្នុង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​ផ្នែក​ប្រេង​តាមរយៈ​ការ​ឆ្លុះ​បញ្ចាំង​ទិដ្ឋភាពនយោបាយផ្ទៃក្នុង Venezuela

មាន​មន្ទិល​សង្ស័យ​តិចតួច​ថា អាមេរិក​មាន​ផល​ប្រយោជន៍​ដ៏​សម្បើម​ចំពោះ​ធនធាន​រ៉ែ​ប្រេង​របស់ Venezuela។ ដូច្នេះ​ ការ​ដែល​អាមេរិក​ព្យាយាម​ដក​លោក Maduro ចេញ​ដោយ​ប្រើ​កម្លាំង​ប្រហែល​មិនមែន​ជាជម្រើស​ដ៏ល្អ​នោះ​ទេ ដោយ​សារ​តែ​ចិន និង​រុស្ស៊ី​គាំទ្រ​លោក Maduro

ស្ថានភាព​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​ Venezuela ក្លាយ​ទៅ​ជា​ប្រទេស​គុយបា​មួយ​ទៀត​ ចំពោះ​ទំនាក់ទំនង​ អាមេរិករុស្ស៊ី ដែល​ត្រូវ​ជៀសវាង​ដើម្បី​ផល​ប្រយោជន៍​ភាគីពាក់ព័ន្ធ​ទាំងអស់៕

ដោយ​ការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ

បកប្រែដោយ ឯក ថា

Share and Like this post

Related Posts

Previous Article

វាដល់​ពេល​សម្រាប់​កសាង​ភាពធន​ទៅនឹង​សេដ្ឋកិច្ច

Next Article

គ្រូបង្រៀន ​និង​សាលារៀន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​អ្នក​ដឹកនាំ​ប្រកប​ដោយ​ទំនួល