អបអរសារទរគម្រប់ខួបមួយឆ្នាំ របស់ បុរីទេសចរណ៍ ខេត្តសៀមរាប

No Comments Share:

(សៀមរាប)៖ បុរីទេសចរណ៍ ជាគម្រោងអភិវឌ្ឍន៍ចម្រុះ លើវិស័យលំនៅដ្ឋានបែបស្នាក់នៅ និងលំនៅដ្ឋានអាជីវកម្ម មានសួនច្បារ មានផ្សារ និងសាលារៀន ដែលធំជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេក្នុងខេត្តសៀមរាប ដែលអភិវឌ្ឍន៍ផ្ទាល់ពីសម្ព័ន្ធ     សហគ្រាសកាណាឌីយ៉ា លើផ្ទៃដីសរុបប្រមាណ 65 ហិកតា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ 6 (ជាប់ផ្សារម៉ាក្រូ Makro ខេត្តសៀមរាប) ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដើម្បីអបអរសារទរគម្រប់ខួបមួយឆ្នាំនៃការបើកលក់ជាផ្លូវការរបស់បុរី ទេសចរណ៍ ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រយ៉ាងខ្លាំងមកកាន់គម្រោង ក្រុមហ៊ុនក៏បានរៀបចំនូវការផ្ដល់ជូនពិសេសសម្រាប់ឱកាសនេះផងដែរ នោះគឺទូរស័ព្ទ IPHONE XS Max ចំនួនមួយគ្រឿង និងការបញ្ចុះតម្លៃរហូតដល់ 3% ដោយអតិថិជនគ្រាន់តែធ្វើការជ្រើសរើសផ្ទះដែលលោកអ្នកពេញចិត្ត និងកក់ប្រាក់ចាប់ពីថ្ងៃទី15    ខែធ្នូ ឆ្នាំ2018 រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។ សម្រាប់ជម្រើសក្នុងការបង់ប្រាក់អតិថិជនអាចជ្រើសរើសជាការបង់ប្រាក់ផ្ទាល់ជាមួយបុរី ឬទទួលឥណទានពីធនាគារកាណាឌីយ៉ា ក.អ រហូតដល់ 90% និងបង់រំលោះដោយគ្មានការប្រាក់សម្រាប់ឆ្នាំទី1 ។

គួរបញ្ជាក់ផងដែរថា គម្រោងបុរីទេសចរណ៍បានចាប់ផ្ដើមការបើកលក់ជាផ្លូវការសម្រាប់ផ្ទះល្វែងវគ្គទី1 ក្នុងថ្ងៃទី20 ខែធ្នូ ឆ្នាំ2017ដោយតម្រូវការមានកើនឡើង ព្រមទាំងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនផងនោះទើបធ្វើអោយគម្រោងតំណើរការបានយ៉ាងល្អ និងបានបើកលក់ជាផ្លូវការនូវផ្ទះល្វែងវគ្គទី5 ក្នុងខែវិច្ឆិកា ឆ្នាំ2018 ថ្មីៗនេះ។ សម្រាប់ផ្ទះល្វែងដែលអាចប្រកបអាជីវកម្មបានវគ្គទី5 នេះរួមមាន3 ប្រភេទផ្ទះដែលមានទំហំ 4ម x 14ម,  4.2ម x 14ម, 4.2ម x 12ម ដែលមានកំពស់ពីរជាន់ E0, E1 និងមានតំបូល   តេរ៉ាស ដែលសាកសម្យបំផុតសម្រាប់គ្រួសារ និងការជួបជុំនានាៗ ដោយមានតម្លៃចាប់ពី $63,000 ដុល្លារតែប៉ុណ្ណោះ។

. .

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់នៃបុរីទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិ   គោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីផ្សារលើ(ឆ្ពោះទៅរាជធានីភ្នំពេញ) និងជាប់ជាមួយផ្សារ ម៉ាក្រូបោះដុំថៃ ខេត្តសៀមរាប ឬធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077​ 266 209។

Share and Like this post

Related Posts

Previous Article

Tiger Beer See Off Winner Couples to Japan

Next Article

Benchmark raised for Australian Business Resident Visa Application