Anchor Smooth Boat Party 2018

No Comments Share:

Today, we at Anchor are very proud to announce the very first experiential digital event on a Boat in Phnom Penh which will take place on September 28, 2018. Anchor Beer is very grateful to all the Cambodians. It’s because of your continuous great support, Anchor Beer is today the most popular beer in Cambodia.

Anchor was first brewed in 1933 according to the very high quality standard of European Pilsener Beer. Anchor has won more than 30 international awards. Since launching Anchor Beer in Cambodia in 1996 it has gained huge popularity for its very high quality, smooth and refreshing taste.

A customized Anchor Smooth mobile boat is created to travel around Phnom Penh from the 1st – 11th of September, where the locals are allowed to take pictures of them and post it on Anchor FB Page. The routes of the mobile boat will be posted daily on the Anchor FB Page. 50 best creative photos will be chosen to get the golden tickets for the event. These 50 lucky winners will be allowed to bring 1 friend each along.

. .

Once they have embarked on the customized Anchor Smooth Boat, they will get to enjoy a wonderful evening on the boat with sumptuous food and free flow of Anchor Beer whilst they enjoy a very high end impactful concert by Cambodia’s top artistes such as Khemarak Sereymun, G-Devith, Zono and Tep Boprek.

They will also get a chance to mingle and chat with these artistes on a personal basis plus they will also get to watch an amazing jet pack show from a professional team all the way from Amsterdam.

A new music video is also made to create hype for this event. All you need to do is follow Anchor FB Page closely for frequent updates and you could be the winner of this golden ticket.

https://www.facebook.com/AnchorBeerKH/

 


 

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ! ពិធីជប់លៀងលើទូកជាមួយស្រាបៀរ Anchor រសជាតិស្រទន់

. .

ប្រចាំឆ្នាំ២០១៨

ថ្ងៃនេះ ស្រាបៀរ Anchor មានមោទនភាពយ៉ាងក្រៃលែងក្នុងការនាំមកជូននូវមហាព្រឹត្តិការណ៍ឌីជីថលដ៏អស្ចារ្យលើកដំបូងដែលមិនធ្លាប់មានពីមុនមកនៅលើទូកមួយក្នុងរាជធានីភ្នំពេញដែលនឹងកើតឡើងនាថៃ្ងទី ២៨ កញ្ញា ២០១៨។ ស្រាបៀរ Anchor សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ប្រជាជនកម្ពុជាទាំងអស់។​ នេះក៏ដោយ​សារតែការគាំទ្រដ៏ឥតងាករេ និងឥតឈប់ឈរគ្រប់ពេលវេលារបស់លោកអ្នក ហើយនៅថ្ងៃនេះ ស្រាបៀរ Anchor បានក្លាយទៅជាស្រាបៀរដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា។

ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកប​ដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsener នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់មហាជន នេះក៏ដោយ​សារតែគុណភាពលំដាប់ខ្ពស់ រសជាតិស្រទន់ និងស្រស់ស្រាយរបស់ស្រាបៀរនេះដែរ។

ទូកចល័តរបស់ស្រាបៀរ​ Anchor ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងជាទីបំផុតនេះ នឹងធ្វើដំណើរជុំវិញរាជធានីភ្នំពេញ ចាប់ពីថៃ្ងទី១ ខែកញ្ញា ដល់ ថៃ្ងទី១១ ខែកញ្ញា។ ហើយទូកនេះ នឹងត្រូវបានអនុញ្ញាតឱ្យសាធារណជនថតរបស់រូបពួកគេ​និងបង្ហោះរូបនោះនៅលើទំព័រហ្វេកប៊ុករបស់ Anchor។ ចំពោះតម្រាយផ្លូវនៃការធ្វើដំណើររបស់ទូកចល័តនេះ នឹងត្រូវបានបង្ហោះជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេកប៊ុករបស់ Anchor។ រូបថតដែលមានលក្ខណៈច្នៃប្រឌិតដ៏ល្អឥតខ្ចោះចំនួន ៥០រូប នឹងត្រូវបានជ្រើសរើសដើម្បីទទួលបានសំបុត្រមាសសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ អ្នកឈ្នះរង្វាន់ទាំង ៥០ រូបនេះ នឹងត្រូវបានអនុញ្ញាតឱ្យនាំយកមិត្តភក្តិម្នាក់មកជាមួយដើម្បីចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាននេះ។

នៅពេលដែលពួកគេបានចាប់ផ្តើមធ្វើដំណើរតាមទូកដែលត្រូវបានតុបតែងច្នៃប្រឌិតឡើងយ៉ាងល្អឥត ខ្ចោះ ហើយត្រូវបានដាក់ឈ្មោះថា Anchor Smooth Boat ពួកគេនឹងរីករាយគយ​គន់សម្រស់ធម្មជាតិដ៏អស្ចារ្យតាមដងទន្លេនាវេលាល្ងាចដ៏សែនមនោរម្យ រួមនឹងការបានពិសាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor រសជាតិស្រាលស្រទន់គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានចាក់ជូនដោយឥតគិតថ្លៃពីក្រុមការងារនៃស្រាបៀរ Anchor ស្របពេលការប្រគំតន្រ្តីក៏ត្រូវបានចាប់ផ្តើមបន្លឺឡើងជាមួយនឹងបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្តដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ លោក ខេមរៈ សេរីមន្ត លោក G-Devith លោក Zono  និងកញ្ញាទេព បូព្រឹក្ស។

. .

អ្នកចូលរួមក៏នឹងមានឱកាសបានជួបជជែកលេងពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយសិល្បករទាំងនេះ រួមជានឹងការបានទស្សនាការបង្ហាញ jet pack ដ៏អស្ចារ្យពីក្រុមអ្នកជំនាញមកពីទីក្រុងAmsterdam ក្នុងពេលដែលធ្វើដំណើរតាមទូកនេះផងដែរ។

វីដេអូតន្ត្រីថ្មីមួយក៏ត្រូវបានបង្កើតឡើងដើម្បីញ៉ាំងឲ្យមហាព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យ​ កាន់តែមានអត្ថន័យ និងកាន់តែរំភើបញាប់ញ័របន្ថែមមួយកម្រិតទៀត។ អ្វីដែលលោកអ្នកត្រូវធ្វើនោះ លោកអ្នកគ្រាន់តែ follow Anchor FB Page និងតាមដានឲ្យបានជាប្រចាំរាល់ការធ្វើបច្ចុប្បន្នភាព នោះលោកអ្នកនឹងអាចក្លាយជាអ្នកឈ្នះសំបុត្រមាសនេះជាក់ជាពុំខានឡើយ៕

. .
Share and Like this post

Related Posts

Previous Article

Another Wonderful Prize from Wing Online Mastercard

Next Article

A Colourful Journey At NABA Theatre