មានការអំពាវនាវ​សុំ​ឱ្យ​ជួយ​នាំ​បុរសជនជាតិអាហ្រ្វិកខាងត្បូង ដែលចាញ់បោកគេទៅធ្វើការងារនៅ​ប្រទេស​ថៃត្រឡប់ទៅផ្ទះវិញ ​ ដែលបច្ចុប្បន្ន​បុរសនេះកំពុង​ស្ថិត​នៅ​កម្ពុជា

Khmer Times Share:
Xolani Sidwell Fongo បានទទួលអ៊ីមែលមួយដែលសន្យាផ្តល់ការងារនៅក្នុងប្រទេសថៃ បន្ទាប់ពីបានមកដល់ប្រទេសនេះ ទើបគាត់ដឹងថាការងារនេះជាការងារបោកប្រាស់។ រូបថត៖ Facebook

 

 

បុរសអាយុ២៩ ឆ្នាំរូបនេះបានចាកចេញពីប្រទេសអាហ្រ្វិកខាងត្បូងទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែជាក់ស្តែងការងារនេះជាការងារបោកប្រាស់។បច្ចុប្បន្ន ក្រុមគ្រួសាររបស់គាត់កំពុងអង្វរសុំជំនួយដើម្បីនាំគាត់ត្រឡប់មកវិញខណៈដែលគាត់កំពុងជាប់នៅក្នុងប្រទេសកម្ពុជា។

ក្រុមគ្រួសាររបស់ Xolani Sidwell Fongo បាននិយាយថា ពួកគេបារម្ភចំពោះជីវិតរបស់គាត់ ហើយបានស្វះស្វែងសុំជំនួយពីគ្រប់បណ្តាញការទូតដើម្បីនាំគាត់ត្រឡប់មកវិញ។

“បន្ទាប់ពីអង្គការ IOL បានចុះផ្សាយរឿងរបស់គាត់ ប្រព័ន្ធផ្សព្វផ្សាយបានយកបញ្ហានេះផ្សព្វផ្សាយបន្ត ហើយយើងជឿថាឥឡូវនេះគាត់បានក្លាយជាគោលដៅ និងមិនមានសុវត្ថិភាពទៀតទេ។ យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​យក​គាត់​មក​វិញ»។

Fongo បានចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែវិច្ឆិកា ឆ្នាំ២០២២បន្ទាប់ពីបានទទួលអ៊ីមែលពីបុរសម្នាក់ដែលមានឈ្មោះថា John Thomas ដោយបានអះអាងថាខ្លួនជាអ្នកជ្រើសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុន Huilong Technology ដែលជាក្រុមហ៊ុនទីផ្សាររបស់ចិនមានមូលដ្ឋាននៅក្នុងប្រទេសថៃ។

គាត់​ត្រូវ​បាន​គេផ្តល់​ការងារ​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឯកទេស​ពិនិត្យ​អតិថិជន​នៅ​ប្រទេស​ថៃ។

គាត់ត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ ហើយនៅពេលដែលគាត់ទៅដល់ទីនោះ គាត់បាននិយាយថាគាត់ត្រូវបានគេបង្ខំឱ្យធ្វើការខុសច្បាប់ដែលផ្តោតលើបុរសមានទ្រព្យសម្បត្តិរស់នៅសហរដ្ឋអាមេរិក។

គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ទទួល​បាន​ការងារ​មួយ​ទៀត​នៅ​កម្ពុជា ដែលការងារនេះជាការងារបោកប្រាស់។

Neo Tsoai សមាជិកសហគមន៍ដែលទទួលបន្ទុករៃអង្គាសប្រាក់សម្រាប់នាំយកFongo ត្រលប់មកវិញបាននិយាយថាគាត់បានឃើញការអង្វររបស់Fongoនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយបានសម្រេចចិត្តជួយ។

“Xolani គឺជាមនុស្សចេះដាក់ខ្លួន ស្មោះត្រង់ និងឧស្សាហ៍ព្យាយាម។ នោះហើយជាមូលហេតុដែលយើងត្រូវជួយគាត់ យើងត្រូវយល់ថាការធ្វើជាជនអន្តោប្រវេសន៍នៅបរទេសគឺពិបាកមួយកម្រិតទៅហើយ ឥឡូវនេះគាត់ជាជនខុសច្បាប់ទៀត ដូច្នេះវាកាន់តែមិនងាយស្រួល។

Tsoai បានបន្ថែមថា រហូតមកដល់ពេលនេះ ពួកគេបានរៃអង្គាសប្រាក់បានជាង R ១៥ ០០០ ហើយយើងនៅតែត្រូវការប្រាក់បន្ថែមទៀត ដើម្បីចំណាយលើការស្នាក់នៅលើសថ្ងៃរបស់ Fongo ។

គាត់បាននិយាយថា ការស្នាក់នៅលើសថ្ងៃត្រូវគិតប្រាក់ចំនួន ១០​ដុល្លារ ក្នុងមួយថ្ងៃ ហើយ Fongo បានស្នាក់នៅលើសចំនួន៧១ថ្ងៃ ដែលយើងត្រូវការប្រាក់រហូតដល់ R១៤ ០០០។

គាត់បានបន្តថា “យើងអំពាវនាវដល់ប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ឱ្យចូលរួមវិភាគទានជួយនាំFongo មកវិញ” ។ IOL.co.za

Related Posts

Previous Article

មានករណីស្រ្តីជនជាតិ​អាហ្វ្រិក​មួយ​​ទៀតកំពុង​ស្ថិត​នៅ​កម្ពុជា បន្ទាប់​ពី​ចាញ់បោកការងារក្លែងក្លាយ

Next Article

កម្ពុជា និងជប៉ុន នឹងចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក