cellcard cellcard

ហត្ថាកសិករ លីមីតធីតទទួលបានចំណាត់ថ្នាក់កម្រិត “BBB+” ពីភ្នាក់ងារ TRIS Rating

Share:

ភ្នំពេញ​ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” ពីភ្នាក់ងារ TRIS Rating ។ ចំណាត់ថ្នាក់នេះសបញ្ជាក់ឲ្យឃើញថា ហត្ថាកសិករ មានដំណើរ ការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថេរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សាកម្ពុជា។ សូចនាករ សំខាន់ៗ ជាច្រើនត្រូវបាន យកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យ ដ៏ល្អ និង​ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោកប្រធានអគ្គនាយករបស់ហត្ថាកសិករ បានមានប្រសាសន៍ថា លទ្ធផលចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាព​ និងបាន គូស បញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនរបស់យើងថា ហត្ថាកសិករកំពុងដើរតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ការងារខ្ពស់។ ខ្ញុំ ជឿជាក់ថាចំណាត់ថ្នាក់នេះ នឹងជួយឲ្យហត្ថាកសិករកៀងគរប្រភពមូលធនមានជម្រើសផ្សេងៗគ្នាដើម្បីរួមចំណែកជំរុញកំណើន

អាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរបន្តទៅមុខទៀត។

អំពី ហត្ថាកសិករ លីមីតធីត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា​ (ធនាគារកណ្តាល)។ ដោយមានប្រតិបត្តិការនៅលើទីផ្សាជាង២០ឆ្នាំកន្លងមក ហត្ថាកសិករគឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេ មួយក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបទៅឲ្យអាជីវកម្មខ្នាតតូច និងខ្នាតតូចបំផុត ជាពិសេស សេវាកម្មកម្ចី និងប្រាក់បញ្ញើសន្សំ តាម​រយៈសាខាប្រតិបត្តិការជាង ១៧០សាខា នៅទូទាំងប្រទេស។ នៅត្រឹមខែមេសាឆ្នាំ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថា​កសិករមានចំនួន ៣៩៩ លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនប្រាក់បញ្ញើសន្សំចំនួន ២២៦,៤២៥នាក់ ខណៈដែលមាន សម្ពាធឥណទានចំនួន ៦៣៨ លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានចំនួន ១៣០,៩៧៤នាក់។

នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ ធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីហត្ថាកសិករ សូមចូលទៅកាន់គេហទំព័រ៖ www.hkl.com.kh​

Previous Article

ABC Exceptional Night with Ms. Pich Sophea

Next Article

ABC Exceptional Night with Mr. Sovath Monyvan & Mr. Sovath Monyneak