cellcard cellcard

បុគ្គលិកក្រុមហ៊ុន CBL ចុះជួយកែលម្អសោភ័ណ្ឌភាពវិទ្យាល័យព្រែកឯក

Share:

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី ២៨ ខែមេសា ឆ្នាំ ២០១៨  បុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានចុះជួយកែលម្អសោភ័ណ្ឌភាពនៃអគារសិក្សាទ្រុឌទ្រោមមួយខ្នងទៀត ជូនសាលា​វិទ្យាល័យព្រែកដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកឯក ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សកម្មភាពនេះបាន​​ដឹកនាំដោយ​​លោក Roland Bala  នាយកគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន CBL  និងមាន​ការ​ចូល​រួមគាំទ្រ​ពី លោកអ៊ុំ សារី ប្រធានការិយាល័យអប់រំខ័ណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយក​​វិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូ​​អ្នកគ្រូ​ សិស្សានុសិស្សនៃ​វិទ្យា​ល័យព្រែកឯកជា​ច្រើន​​។

ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយក​សាលា​វិទ្យាល័យព្រែកឯក  ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គនាយក​ក្រុមហ៊ុន ព្រមទាំងសហការីទាំងអស់ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការរីកចំរើន ជាពិសេសបានប្រែក្លាយបន្ទប់ថ្នាក់រៀននីមួយទៅជាទីកន្លែងមានបរិយាកាសល្អ​គួរចង់សិក្សា ដោយឆ្នាំនេះបានធ្វើការលាបថ្នាំថ្មីនៃអគារសិក្សាមួយខ្នងទៀតដែលមាន ៥ បន្ទប់ ព្រមទាំងសាងសង់ផ្លូវប៉េតុងប្រវែង៤៥ម៉ែត្រ សាងសង់ផ្លូវជុំវិញអគារ និងជួសជុលបន្ទប់ទឹកផងដែរ។

ជាមួយគ្នានោះដែរ​ លោក Roland Bala នាយកគ្រប់គ្រង​នៃក្រុមហ៊ុន CBL   បាន​មាន​ប្រសាស​ន៍ថា នេះជាឆ្នាំទី៥ ដែលបុគ្គលិកក្រុមហ៊ុនរបស់យើងបានចំណាយពេលចុងសប្តាហ៏ចូលរួម កម្មវិធីកែលម្អសោភ័ណ្ឌភាពនៃអគារសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។ យុវជនថ្ងៃនេះ ជា អនាគតអ្នកដឹកនាំនាពេលខាងមុខ ដូច្នេះពូកគាត់ត្រូវត្រៀមខ្លួនឲ្យល្អសម្រាប់ការសិក្សារៀនសូត្រ។

ប្អូនស្រី សំរេច មេត្តា តំណាងសិស្សនុសិស្សនៃសាលា​វិទ្យាល័យព្រែកឯក  ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន  ហើយប្តេជ្ញាចិត្តចូលរួមថែទាំអគារសិក្សានិងសមិទ្ធិផលនានា ព្រមទាំងប្តេជ្ញាចិត្តខិតខំរៀនសូត្រដើម្បីប្រឡងឲ្យជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតយភូមិនាពេលខាងមុន។

គួររម្លឹកផងដែរថា គម្រោងកែលម្អសាលា​​វិទ្យាល័យព្រែកឯងរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានរយៈពេលពីរឆ្នាំ ដែលផ្តល់អត្ថប្រយោជន៏ដល់សិស្សានុសិស្សប្រមាណ ១៩០០នាក់ ដោយផ្តោតជាចម្បងលើការជួលជុលកែលម្អអគារសិក្សាចំនួនពីរខ្នង ជួលជុលកែលម្អបន្ទប់សិក្សាកុំព្យូទ័រមួយបន្ទប់ព្រមទាំងបំពាក់កុំព្យូទ័រនិងម៉ាស៊ីនព្រីន ដាក់​ប្រព័ន្ធបណ្តាញ​លូទឹកដើម្បីបញ្ជៀសទឹកជន់នៅពេល​ភ្លៀងធ្លាក់​ កសាងផ្លូវដើរពីអគារមួយទៅអគារមួយទៀត និងជួលជុលបន្ទប់ទឹកផងដែរ។

ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់​សកម្មភាពនានាក្នុងការអភិវឌ្ឍ​សហគមន៍ និងផ្ដោត​ការ​យកចិត្ដ​ទុកដាក់ជា​ពិ​សេស​​លើ​​ការប្រព្រឹត្ដខ្លួនជា​សហគ្រាស​​​មួយដែលមាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ចំពោះសង្គម​​​ជាតិ។

Previous Article

Tiger Beer Gives away 1st prizes to its Winning Couples in Tiger Beer Wedding Prom 2018

Next Article

Wing Offers Cashless Payment via Taxi Phumi App