cellcard cellcard

លោក ហ៊ុន សែន​៣១​ឆ្នាំ​ជា​​នាយក​រដ្ឋ​ម​្រ​ន្តី​មាន​ទាំង​ផ្អែម​ និងល្វីង​ជូរចត់​

ម៉ៃ​ ទិត្យថារ៉ា Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​ បាន​លើកឡើងនៅ​ក្នុងរយៈពេលនៃ​គ្រប់​គ្រង​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ ៣១ឆ្នាំ ថា មិន​ត្រូវ​ទុក​ឲ្យ​ប្រជា​ជន​ ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ ដោយ​លោក​​មិន​បាន​ដឹង​ និង​មិន​បាន​ដោះ​ស្រាយ​​នោះ​ឡើយ ហើយនៅ​ពេល​មាន​ឋានៈ​ខ្ពស់​ ត្រូវ​ដាក់​ខ្លួន​បម្រើ​ប្រជា​ជន​ កុំ​វាយ​ឫក​ខុស​របៀប​។

កាល​ពី​ថ្ងៃ​​ទី​​១៤​​ ខែ​​មករា​​ ឆ្នាំ​២​០​១៦​​ម្សិលមិញ​ គឺ​ជា​ការ​កាន់​កាប់​​អំណាច​​ជា​​នា​យក​រដ្ឋ​មន្ត្រី​​ ៣១​ឆ្នាំ​​ របស់​​នាយ​ក​​រដ្ឋ​​មន្ត្រី​​ហ៊ុន​ សែន​ គឺ​ការ​ចាប់​ផ្តើម​ដំបូង​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​១៩៨៥​ ដែល​ការ​​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​​នៅ​​ពេល​នោះ​ក្នុង​​វ័យ​​ ៣២​ឆ្នាំ​។ លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​​សរសេ​រនៅ​​លើ​គេហ​ទំព័​រហ្វេស​ប៊ុក​​របស់​​លោក​​ថា​​ ​៣១​ ឆ្នាំ​មុន​ គឺ​នៅ​ថ្ងៃ​១៤​ ខែ​មករា​ ឆ្នាំ​១៩៨៥​ ​ដែល​រដ្ឋ​សភា​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​រូប​លោក​ ជាប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី​ (នាយក​រដ្ឋ​មន្ត្រី​)​ នៃ​រដ្ឋា​ភិបាល​សា​ធារណ​ រដ្ឋ​ប្រជា​មានិត​កម្ពុជា​ បន្ទាប់​ពី​ការ​បំពេញ​ភារ​កិច្ច​ ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ ជា​ឧបនាយ​ក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ការទេស​។ លោក​នាយក​រដ្ឋ​​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ​៖«អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​បំផុត​ គឺ​ការ​បោះ​ឆ្នោ​ត​ជា​សម្ងាត់​ នៅ​ក្នុង​រដ្ឋ​សភា​គឺ​ខ្ញុំ​ទទួល​បាន​ នូវ​សម្លេង​ឆ្នោ​តគាំ​ទ្រ​១០០%​ គ្មាន​សន្លឹក​ឆ្នោត​ប្រឆាំង​ គ្មាន​សន្លឹក​ឆ្នោត​អនុប្បវាទ​ គ្មាន​សន្លឹក​ឆ្នោត​មោឃៈ​ នាយក​រ​ដ្ឋមន្ត្រី​ ២​រូប​មុន​ខ្ញុំ​ តែង​មាន​សន្លឹក​ឆ្នោត​ប្រឆាំង​ មិន​តិច​ជាង​ ៥​សម្លេង​ កម្លាំង​គាំ​ទ្រដ៏​ខ្លាំង​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចបាន​នូវ​របៀប​វារៈ​នយោ​បាយ​ ដែល​ប្រជា​ជន​កម្ពុជា​បាន​ និង​កំពុង​ទទួល​ផល​រហូត​ សព្វ​ថ្ងៃនេះ​»។​ 

លោក​បាន​បញ្ជាក់​ថា​៖ «អ្វី​ដែល​ខ្ញុំ​គួរ​រំលឹក​គឺ ​គ្រោះ​ទឹក​ជំនន់​ និង​រាំង​ស្ងួត​ក្នុង​ឆ្នាំ​១៩៨៤​ ដែល​ធ្វើ​ឲ្យ​ខ្វះ​ស្បៀង​ ក្នុង​ឆ្នាំ​១៩​៨៥​ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ រដ្ឋសភា​ថា​ មិន​ត្រូវ​ទុក​ឲ្យ​ប្រជា​ជន​ ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ ដោយ​យើង​មិន​បាន​ដឹង​ និង​មិន​បាន​ដោះ​ស្រាយ​ នោះ​ឡើ​យ​។ ទ្រឹស្តី​នេះ​បាន​បន្សល់​ ទុក​រហូត​បច្ចុប្បន្ន​ មិន​គ្រាន់​តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ​តែ​ជា​ សកម្មភាព​ជាក់​ស្ដែង​របស់​ គណ​បក្ស​ប្រជាជន​កម្ពុជា​ទាំង​មូល»។​ 

​លោក​នាយករដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា លោក​​ក្លាយ​​ខ្លួន​ជា​​ នាយក​​រដ្ឋ​មន្ត្រី​​ក្នុង​​វ័យ​​៣២​​ឆ្នាំ​ ​និង​ស្ថិ​​តក្នុង​​ស្ថាន​​ភាព​​ ប្រទេស​​ជាតិ​​មាន​​សន្តិភាព​​ផង​​ និង​​មាន​​សង្គ្រាម​​ផង​ កូនៗ​របស់​លោក​នៅ​តូ​​ចៗ​ ​ ហើយ​គ្រួសារ​លោក​មិន​មាន​អ្នក​បម្រើ​ ឬ​មេដោះ​ទេ​ ប្តី​ ប្រពន្ធ​ ថែ​ទាំកូនៗ​ដោយ​ខ្លួនឯង​។ លោក​​ថា ៖«នេះ​ជា​ជីវ​ភាព​ពិត​ប្រាកដ​ របស់​នាយ​ក​រដ្ឋ​មន្ត្រី​ ដែល​​បាន​ស្ថិត​ក្នុង​តំណែង​ រយៈ​ពេល​ ៣១​ឆ្នាំ ​នាថ្ងៃនេះ​បង​ប្អូន​ខ្លះ​អាច យល់​ខុស​ពីរ​បៀប​រស់​នៅ​រ​​បស់​ខ្ញុំ​ តែ​នេះ​ក៏​ជា​មេរៀន​មួយ​ ដែល​ខ្ញុំ​រក្សា​បាន​នូវ​ឥទ្ធិពល​ ដឹក​នាំរយៈពេ​លវែង។ សូម​ផ្ដាំ​កូ​​ន ក្មួយ​ បង​ប្អូន​ពេល​មាន​ឋានៈ​ខ្ពស់​ ត្រូវ​ដាក់​ខ្លួន​បំរើ​ប្រជា​ជន​ កុំ​វាយ​ឫក​ខុស​របៀប​»។

លោកនាយរដ្ឋ​មន្ត្រី​ ត្រូវបាន​កាសែត​អាមេរិក​វ៉ា​ស៊ីន​តោន​ប៉ុស្តិ៍ ចាត់​ចំណាត់ថ្នាក់​ជា​មេដឹកនាំ​កាន់អំណាច ដ៏​យូរ​ក្នុង​​ចំណោម​មេដឹកនាំ​២៣​រូប​ទៀត ដែល​មិន​ព្រម​ចាកចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬ ​ចាញ់​ឆ្នោត​ក៏​ដោយ។​ ​លោកនាយករដ្ឋ​មន្ត្រី​ ជា​មេដឹកនាំ​លំដាប់​ទី​៦​នៃ​មេដឹកនាំ​២៣​រូប ដែល​បាន​កាន់​អំណាច​រយៈ​​ពេល​​៣០​ឆ្នាំ។ ប៉ុន្តែការ​កាន់​តំណែង​​ដ៏​​យូរ​របស់​លោក ហ៊ុន សែន គឺ​មាន​ទាំង​ជោគជ័យ  រីកចម្រើន  ភ័យ​ខ្លាច និទណ្ឌភាព បក្្ខពួក គ្រួសារ​និយម និង​ពុករលួយ។​

ក្នុងការកាន់​កាប់​តំណែងជា​ នាយករដ្ឋម​ន្ត្រី​៣១ឆ្នាំ​ មាន​ព្រឹត្តិការណ៍​​ធំចំនួន​ពីរ​​ គឺនៅ​​ឆ្នាំ​១៩៩៨និង ឆ្នាំ​២០១៣។​ ​នៅ​ឆ្នាំ​១៩៩៨ ដែល​ជា​ការបោះឆ្នោត​មួយ​រៀបចំ​ដោយ​កម្ពុជា​ខ្លួនឯង គឺ​ពេល​នោះ​មាន​បាតុកម្ម​ដ៏​ធំ​មួយ ផ្ទុះឡើង គឺជា​ព្រឹត្តិការណ៍​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ ។​ ប្រជាជន​រាប់​ម៉ឺន​នាក់​បាន​ចុះ​ដើរ​តាម​ដងផ្លូវ​នានា នៅ​រាជធានី​ភ្នំពេញ ​ដោយ​ដាក់​សម្ពាធ​ឲ្យ​លោក ​ហ៊ុន​ សែន​ ចុះចេញ​ពី​តំណែង។ ​បាតុករ​មាន​ទាំង​អ្នក​នយោបាយ​ ព្រះសង្ឃ ​កម្មករ​ កសិករ​ ក្រុម​អាជីវករ​ ហើយ​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​លោក ​សម​ រង្សុី ​ សម្ដេច​ក្រុម​ព្រះ ​និង​លោក ​កឹម​ សុខា​។ បាតុករ​ប្រមូល​ផ្ដុំ​ និង​បោះតង់​នៅ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា ​ក្បែរ​ព្រះបរមរាជវាំង​ ដោយ​មាន​រយៈពេល​ជាច្រើន​ខែ។
​ទី​បំផុត​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ទាំង​នគរបាល​ កង​រាជ​អាវុធហត្ថ​  ​បាញ់​បង្ក្រាប ​ធ្វើ​ឲ្យ​​ស្លាប់ និង​របួស បាតុករ​រាប់សិប​នាក់។ ​ក្រោយមក​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ​កើតឡើង ​ដែល​ឲ្យ​លោកហ៊ុន​ សែន​ បន្ត​កាន់​តំណែង​នេះ​ទៀត​ ។​
ចំណែក​ឯព្រឹត្តិការណ៍​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ទី២៨​ ខែកក្កដា ​ឆ្នាំ២០១៣ គឺ​មាន​ភាព​ដូចគ្នា​នឹង​បាតុកម្ម​ ក្រោយ ថ្ងៃ​បោះឆ្នោត​ ២៨​ កក្កដា​ ១៩៩៨​ ដែរ​ គឺ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ ​តែ​ក្រោយមក​បាន​ក្លាយ ជា​ បាតុកម្ម​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ លាលែង​ពី​តំណែង​ ។​

បាតុករ​បោះជំរំ​ស្នាក់​អាស្រ័យ​នៅ ​ទីលាន​ប្រជា​ធិប​តេយ្យ ​រយៈពេល​ជា​ច្រើន​ខែ។ ​បាតុករ​មកពី​គ្រប់​ខេត្ត​ក្រុង ​ហើយ​មាន​ចំនួន​ជិត ១​លាន​នាក់ ។ ​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​លោក​ សម​​ រង្សុី ​និង​លោក ​កឹម​ សុខា។​​
លោក ឆាយ សុផល ដែល ជាអ្នក​សរសេរសៀវភៅ នាយករដ្ឋ​មន្ត្រី​៣៦​រូប​ជា​នរណា​បាន​ឲ្យ​ដឹង​ថា ជាធម្មតា​អ្នក​ដែល​​កាន់​អំណាច​យូរ​ឆ្នាំ​គឺ​តែង​តែ​មាន​អ្នក​ស្អប់​ ហើយ​អ្នក​ស្អប់​នោះ​គឺ​មក​ពី​គណបក្ស​ប្រ​ឆាំង​ ប៉ុន្តែ​នេះ​គឺជា​រឿង​ធម្មតា​រ​បស់​សង្គម​។ លោកបានថ្លែងថា៖«​ទោះ​បី​ជា​គាត់​កាន់​អំណាច​យូរ​ប៉ុន្តែ​ការ​អភិវឌ្ឍប្រទេស​របស់​គាត់​ពេញ​​លេញ​គឺ​ចាប់​ពីអាណតិ្ត​ទី​៤​មក​ ដោយ​សារ​ការកាន់​អំណាច​របស់​គាត់​ កសាង​ប្រទេស​ពី​បាត​ដៃ​ទទេក្រោយ​សង្គ្រាម ហើយ​នៅ​តែ​មាន​អ្នក​បន្ត​បំផ្លាញ​ រហូត​ដល់​ឆ្នាំ ២០០០ទើប​ចប់​សង្គ្រាម ប៉ុន្តែ​ត្រូវ​បាន​រំខាន​ដោយ​គណបក្ស​នយោបាយ​ ដែល​តែង​តែងឿក​នៅ​ពេល​ចាញ់ឆ្នោត ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុង​ការ​អភិវឌ្ឍ​ ប្រទេស​ វា​ខុស​ពីប្រទេសគេ​បើ​ពេលណា​បោះ​ឆ្នោត​ចប់​គឺ​គេ​ចាប់​ផ្តើម​អភិវឌ្ឍន៍​ប្រទេសតែម្តង»។​​

លោក​​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ គឺជាមនុស្ស​ដែលហ្មត់ចត់ ហើយ​បត់បែន​តាម​សភាព​ការណ៍​ គាត់​គឺ​ជា​កូន​កសិករ​ដូច្នេះ​គាត់​ដឹង​ពី​សុខទុក្ខ​ប្រ​ជា​ពលដ្ឋ​របស់​គាត់​ ដូចសព្វថ្ងៃគាត់​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រ​ជា​ពលរដ្ឋ​តាម​រយៈការ​ឆ្លើយ​ឆ្លង​តាម​ហ្វេស​ប៊ុក​។ លោក​ថា៖«​លោក​នាយក​រដ្ឋ​មន្ត្រីគឺ​ជាមនុស្ស​ស្មោះ​ត្រង់​ គាត់​ស្មោះ​ត្រង់​និង​មិនដែល​បោះ​បង់​មន្ត្រី​ចាស់​របស់​គាត់​ដែលផ្ទុយ​ពី​អ្នក​នយោបាយ​ខ្លួន​ចោល​​​អ្នក​ចាស់​ស្រវាអ្នកថ្មីធ្វើ​ឲ្យ​នយោបាយ​បរាជ័យ»។​

ចំណែក​ឯ​អ្នកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ​ឯក​រាជ្យ​បាន​លើក​ឡើង​ថា បើ​មើល ពីចំណុច​វិជ្ជមាន​ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី គឺ​បាន​សេចក្តីសុខ ប្រជាជន​លែង​រត់ចោល​ស្រុក​ ហើយ​បាន​ប្រែខ្លួន​ទៅ​ជាប្រទេស​មួយ​ដែល​ពិភព​លោក​ទទួល​ស្គាល់​ កាត់​បន្ថយ​បន្ទាត់​ក្រីក្រ​​បណ្តើរ​ៗ​។ អ្នកស្រី​ថា៖ «​បើ​យើង​ក្រ​ឡេក​មើល​ការ​ដឹក​នាំ​ជាលក្ខណៈបុគ្គល​ធ្វើ​ឲ្យ​ស្ថាប័នជាតិ​នៅ​មាន​កម្រិត​ មិន
​រឹង​មុំា​នៅឡើយ​ ពីព្រោះ​អ្វី​ៗពឹង​ផ្អែក​ទៅ​លើ​បុគ្គលជា​ជាង​ស្ថាប័នរដ្ឋ»៕ 
 

Previous Article

អាជ្ញាធរ​អប្សរា​អំពាវ​នាវ​ទប់​ស្កាត់​េភ្លីង​ឆេះ​ព្រៃ​ក្នុង​តំបន់​ឧទ្យាន​អង្គរ

Next Article

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​