cellcard cellcard

ចាប់​ខ្លួនអធិការ​ស្រុក​​​បន្ទាប់​ពី​បានបាញ់​​ មនុស្ស​ស្លាប់​ពេល​ប​្រង្កាបទីតាំងជល់មាន់

ប៉ាវ ស៊ុយ Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា អធិការ​ស្រុក​ស្វាយ​អន្ទរ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​ស្នងការ​ដ្ឋាននគរបាល​ខេត្ត​ព្រៃវែង​ បន្ទាប់​ពី ​ប្រតិបត្តិ​កា​រ​បង្ក្រាប​សង្វៀន​ជល់​មាន់​ខុស​ច្បាប់​ នៅ​​ក្នុ​ង​​ភូមិ​តង​ឡង​៣​ ឃុំ​ព្រៃខ្លា​ ខេត្ត​ព្រៃវែង​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។ 

ស្នងការ​នគរ​បាល​ខេត្ត​ព្រៃវែង​ លោក​ ស្រេង​ ជា​ បាន​ឲ្យ​ដឹង​ថា​​ជន​សង្ស័យ​មាន​ឈ្មោះ ​ពុំ​ កាន់​ ជា​អធិការ​ស្រុក​ស្វាយ​អន្ទរ​ដែល​បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​មិន​ពិត​ប្រាកដ​មួយ​ដែល​មាន​អ្នក​ចូល​រួមភ្នាល់ ​និង​អ្នក​ទស្សនា​រាប់​រយនាក់​នៅ​ថ្ងៃពុធ​ វេលា​ម៉ោង​ប្រហែល​៣សៀល​ ​ហើយក្នុង​ប្រតិបត្តិការ​នោះ​ លោក​ កាន់​ ត្រូវ​បាន​រាយការណ៍​ថា​បាន​បាញ់​ជា​ច្រើន​គ្រាប់​ឡើង​លើ ​បន្ទាប់​ពី​ហ្វូង​មនុស្ស​មាន​ការ​ឆោឡោ​។

លោក ថា​ ៖ ​«ការ​បង្ក្រាប​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​​ បន្ទាប់​ពី​អ្នក​ទស្សនា ​និង​អ្នក​ភ្នាល់​មាន់​បាន​ចាប់​ផ្តើម​ឆោឡោ​នៅ​ពេល​ដែល​កំលាំង​របស់​លោក​អធិការ​ចុះ​ទៅ​ដល់​សង្វៀន​ ហ្វូង​មនុស្ស​ចាប់​ផ្តើម​ឆោ​ឡោ​ចែក​ផ្លូវ​គ្នា ​មានអ្នក​ខ្លះ​បាន​រត់​សំដៅ​មក​រក​គាត់​ ពេល​នោះគាត់​ក៏​ចាប់​ផ្តើម​បាញ់ទៅ​លើ​ដើម្បី​បញ្ឈប់​ពួកគេ​។ជា​អកុសល​ គ្រាប់​កាំភ្លើង​បាន​បាញ់​ចំ​បុរស​ម្នាក់​កំពុងពរកូន​»។

ជន​រងគ្រោះ​មាន​ឈ្មោះថា ​កិត​ អីុម ​អាយុ៣៨​ឆ្នាំ ​ រស់​នៅ​ជិត​សង្វៀន​ជល់​មាន់ ហើយ​ពេល​មាន​ការ​ចុះ​បង្រាប​នោះ ​គាត់​កំពុង​ឈរ​ពរ​កូន​តូច​ នៅ​បរិវេណ​ដីផ្ទះ​របស់​គាត់​នៅ​ជិត​នោះ​ប្រ​ហែល​ ១០ម ពី​សង្វៀន​។នៅ​ក្នុងវី​ដេអូ​រអនឡាញ​មួយ​ ភរិយា​ជន​រងគ្រោះ​អ្នកស្រី​ ស៊ឹម ​ម៉េង​ បាន​និយាយ​ថា​ ៖ «អធិការ​ផ្ទាល់​គឺ​ជា​អ្នក​បាញ់​។ ​ខ្ញុំបាន​ឃើញ​ផ្ទាល់​នឹងភ្នែក​។ តាម​​ខ្ញុំ​ឃើញ​​គាត់​មាន​គ្នា​បី​នាក់​រត់​ឡើង​ឡាន​​ខ្ញុំ​បាន​ព្យាយាម​ទាញ​អធិការ​ចេញ​ពីឡាន​ តែទាញ​អត់ឈ្នះ​»។

អ្នកស្រី​ថា៖ «សូម​សម្តេច ​ហ៊ុន​ សែន​ ជួយ​រក​យុត្តិធម៌​ដល់ពួក​យើង​ខ្ញុំ​ផង​។ ប្តី​របស់​ខ្ញុំអត់​ដឹង​អី​ទេ»។អ្នកស្រី​បន្ត​ទៀត​ថា​នៅ​មុន​មាន​ការ​បាញ់​ប្រហារ​នោះ ​កម្លាំង​នគរ​បាល​បាន​ចោទ​ប្រកាន់​គ្រួសារ​​គាត់​ថា​បាន​បង្កើត​សង្វៀន​ជល់មាន់​នេះ​តែ​នាង​និង
​គ្រួសារ​បាន​បដិសេធ។

អ្នក​ស្រី ​អៀង​ គឹមលី​ ជាមន្ត្រី​សម្រប​សម្រួល​សមាគម អាដ​ហុក​ប្រ​ចាំ​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា សមា​គម​ អាដ​ហុក​ នឹង​ចុះ​ធ្វើការ​សើុប​អង្កេត​ ហើយ​នឹង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ចាំ​បាច់​ជូន​គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​ចូលទៅ​តុលាការ​ ៕​ 

Previous Article

អាជ្ញាធរ​អប្សរា​អំពាវ​នាវ​ទប់​ស្កាត់​េភ្លីង​ឆេះ​ព្រៃ​ក្នុង​តំបន់​ឧទ្យាន​អង្គរ

Next Article

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​