cellcard cellcard

កម្ពុជា​ត្រូវ​ការ​ ៥០០លានដុល្លារ េលីវិស័យស្រូវ

សុខ ចាន់ Share:

ភ្នំពេញ (ខ្មែរថាមស៍) -ទឹកប្រាក់ប្រមាណជាង៥០០លានដុល្លារគឺជាតម្រូវការដ៏ចាំបាច់សម្រាប់ពង្រឹងលើវិស័យស្រូវអង្ករនិងដើម្បីរួមចំណែកលើកកម្ពស់ការនាំចេញអង្ករឲ្យបានចំនួន១លានតោនខណៈពេលដែលកម្ពុជាបានបរាជ័យក្នុងគោលដៅនាំចេញអង្ករឲ្យបាន១លានតោននៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ។នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក ហ៊ុនឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាត្រូវការស្រូវយ៉ាងហោចណាស់២,៥លានតោនដើម្បីកិននិងកែច្នៃជាអង្ករឲ្យបាន១លានតោនដោយមិនរាប់បញ្ចូលនូវការខូចខាតឡើយ។ លោកបញ្ជាក់ថាស្រូវ២,៥លានតោនចែកចេញជាពីរប្រភេទ៖ ប្រភេទទី១ហៅថាស្រូវក្រអូប និងប្រភេទទី២ស្រូវធម្មតាហើយស្រូវទាំងពីប្រភេទនេះត្រូវការទុនយ៉ាងហោចណាស់ក៍ជាង៥០០លានដុល្លារដែរដើម្បីប្រមូលទិញស្រូវយកមកស្តុកទុកក្នុងឃ្លាំង។

«យន្តការរបស់យើងគឺស្វែងរកទុនលើការវិនិយោគនេះ។ យើងសម្លឹងឃើញថាភាគីចិនជាដៃគូសាកសមបំផុតពីព្រោះគេមានលុយដូច្នេះវា
ជាឱកាសល្អសម្រាប់ធ្វើការលើរឿងនេះ។លោកបន្តថាកាលពីមុនសហព័ន្ធបានលើកឡើងនូវទុនប្រមាណជា៣២០លានដុល្លារទៅកាន់រដ្ឋាភិ-បាលក្នុងការពិចារណាលើកិច្ចការស្រូវអង្ករនេះប៉ុន្តែទុនពិតប្រាកដគឺជាង៥០០លានដុល្លារដើម្បីឲ្យវិស័យស្រូវអង្ករនេះមានភាពរឹងមាំខ្លាំង»។

ស្រដៀងគ្នានេះផងដែរ លោក តាំង ឈុងងី តំណាងឲ្យក្រុមហ៊ុន LBN Angkar មានប្រសាសន៍ថាតាមរយៈនៃការប្រមើលមើលរវាងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាជាមួយវិស័យឯកជននិងម្ចាស់រោងម៉ាស៊ីនកិនស្រូវកម្ពុជាត្រូវការទុនប្រមាណជា៥០០លានដុល្លារដើម្បីសង្គ្រោះវិស័យស្រូវអង្ករនិងដើម្បីលើកកម្ពស់ការនាំចេញ។ 

លោកបន្តថា៖«ដើម្បីឲ្យវិស័យស្រូវអង្ករដំណើរការល្អយើងត្រូវការទំហំទុននោះដែលវានឹងប្រើប្រាស់សម្រាប់សាងសង់ឃ្លាំងស្តុកស្រូវទិញម៉ាស៊ីនសម្ងួតធនធានមនុស្សនិងឧបករណ៍បំពាក់ផ្សេងៗទៀតដើម្បីជាគ្រឹះរឹងមាំសម្រាប់ប្រមូលទិញស្រូវហើយតាមរយៈគម្រោងនេះយើងជឿជាក់យ៉ាងមុតមាំថាគោលនយោបាយនាំចេញ១លានតោនរបស់រដ្ឋាភិបាលនឹងទទួលបានជោគជ័យ»។

ដូចគ្នានេះលោក សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice Cambodiaបានប្រាប់កាសែត ខ្មែរថែមស៍ ថាវិស័យឯកជនបានចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយនាំចេញអង្ករឲ្យបាន១លានតោន។ លោកថាទឹកប្រាក់ប្រមាណជា២០០ លានដុល្លារ ទៅ ៣០០ លានដុល្លារ គឺបានមកពីការវិនិយោគរបស់ក្រុមហ៊ុនឯកជនហើយឥលូវវិស័យឯកជនហាក់បីដូចជាខើចទុនក្នុងការងារវិនិយោគលើវិស័យស្រូវអង្ករនេះតទៅទៀត។ 

លោកបន្តថា៖«ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដោយឮថារដ្ឋាភិបាលនិងសហ-ព័ន្ធស្រូវអង្ករនឹងវិនិយោគទុនប្រមាណជា៣០០លានដុល្លារទៅ៤០០លានដុល្លារលើវិស័យស្រូវអង្ករនេះវាគឺជាទឹកប្រាក់ដ៍ធំប៉ុន្តែខ្ញុំគិតថាទុនចំនួន១០០លានដុល្លារក៏គ្រប់គ្រាន់ដែរមិនចាំបាច់ដល់ទៅ៥០០លានដុល្លារទេឲ្យតែជាការវិនិយោគពិតមិននិយាយចោលដើម្បីធ្វើឲ្យវិស័យស្រូវអង្ករដំណើរការទៅមុខដោយមានភាពរលូន»។

លោកបន្ថែមថាបើសិនជាមានម៉ាស៊ីនសម្ងួតថ្លៃថាមពលអគ្គិសនីថោកថ្លៃដឹកជញ្ជូនទាបមានឃ្លាំងស្តុកនិងមានផ្លូវរថភ្លើងតភ្ជាប់ល្អវានឹងជួយកាត់បន្ថយថ្លៃដើមឲ្យកាន់តែទាបដូច្នេះយើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងហើយគោលនយោបាយនាំចេញឲ្យបាន១លានតោននឹងទទួលជោគជ័យក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ។
យោងតាមទិន្នន័យរបស់លេខា-ធិការដ្ឋានច្រកចេញចូលតែមួយកម្ពុជានាំចេញអង្ករបានប្រមាណជាង៥៣ម៉ឺនតោនក្នុងឆ្នាំ២០១៥ដោយកើនឡើងប្រមាណជា៤០ភាគរយពីជាង៣៨ម៉ឺនតោននៅឆ្នាំ២០១៤៕ 
 

Previous Article

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​

Next Article

សហគមន៍​េសដ្ឋ​កិច្ច​អា​ស៊ាន​នឹង​ ជំរុញ​ឲ្យមាន​កំ​ែណ​ទ​្រមង់​ថ្មី