cellcard cellcard

ក្រសួង​ដំ​េឡីង​ប្រាក់​​េប​ៀរវត្ស​​ស​ម្រាប់​គ្រូ​ប​េ​ង្រ​ៀន​ដល់៣០០​ដុល្លារ

រស់ ចាន់វាសនា Share:

ភ្នំពេញ(ខ្មែរថាមស៍)រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំរបស់ខ្លួននិងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រូបង្រៀនដោយធ្វើការដំឡើងប្រាក់បៀរវត្សប្រចាំខែយ៉ាងហោចណាស់ឲ្យបាន៣០០ដុល្លារអាមេរិកសម្រាប់គ្រូថ្នាក់ឧត្តមសិក្សានៅក្នុងនៅឆ្នាំ២០១៦នេះ។

លោក ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងឲ្យដឹងថាដើម្បីលើកម្ពស់គុណភាពអប់រំនិងប្រសិទ្ធិ-ភាពការងារក៏ដូចជាជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់គ្រូបង្រៀននៅកម្ពុជា ក្រសួងនឹងធ្វើការដំឡើងប្រាក់ខែដល់គ្រូបង្រៀននៅទូទាំងប្រទេសនៅក្នុងខែមេសាឆ្នាំ២០១៦នេះ។

លោកបានថ្លែងថា៖ «សម្រាប់គ្រូបង្រៀនកម្រិតបឋមសិក្សានឹងកើនឡើងប្រាក់បៀរវត្សប្រចាំខែយ៉ាងហោចណាស់២០០ដុល្លារអាមេរិកសម្រាប់គ្រូបង្រៀនកម្រិតមធ្យមសិក្សានឹងកើនឡើង២៥០ដុល្លារអាមេរិកនិងសម្រាប់គ្រូបង្រៀនកម្រិតឧត្តមសិក្សាកើនឡើងប្រហែល៣០០ដុល្លារសហរដ្ឋអាមេរិក»។
ឆ្លើយតបទៅនឹងការតំឡើងប្រាក់បៀរវត្សលោកស្រីអ៊ុកឆាយ៉ាវីប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបាននិយាយថាលោកស្រីពិតជាសាទរដែលក្រសួងអប់រំនឹងដំឡើងប្រាក់បៀរវត្សប្រចាំខែបន្ថែមទៀតដល់គ្រូបង្រៀនដើម្បីជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។តែក្រសួងអប់រំគួរតែពិចារណាឡើងវិញនូវសេចក្តីសម្រេចរបស់ខ្លួនថាគ្រូថ្មីថ្មោងមិនគួរតំឡើងប្រាក់បៀរវត្សប្រចាំខែ ឲ្យស្មើគ្នាទៅនឹងគ្រូបង្រៀនចាស់ៗនោះទេ»។

លោកស្រីបានថ្លែងបន្តទៀតថា៖ «គ្រូបង្រៀនចាស់ៗមានអតីតភាពការងារនិងពួកគាត់បានតស៊ូបង្រៀនដល់កូនសិស្សជាច្រើនឆ្នាំកន្លងមកហើយ។ដូច្នេះពូកគាត់គួរតែទទួលបានប្រាក់បៀរវត្សច្រើនជាងគ្រូបង្រៀនដែលទើបនឹងចេញមកបង្រៀនសិស្ស»។

អ្នកស្រីបានបន្តទៀតថាទោះបីជាប្រាក់បៀរវត្សនឹងត្រូវកើនឡើងបន្ថែមទៀតប៉ុន្តែវានៅតែមិនគ្រប់គ្រាន់នៅឡើយទេសម្រាប់ពួកគាត់។
លោកគ្រូបង្រៀនមួយរូបនៅស្រុកព្រៃឈរខេត្តកំពង់ចាមមានឈ្មោះ ចាន់ សុទ្ធី បាននិយាយថារូបលោកបានបំរើការងារជាគ្រូបង្រៀនសិស្សជាង៣០ឆ្នាំកន្លងមកហើយហើយគាត់ពិតជាសប្បាយរីករាយណាស់ប្រសិនបើរាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀរវត្សមូលដ្ឋានបន្ថែមទៀតដល់គ្រូបង្រៀនទូទាំងប្រទេស។គាត់ថ្លែងថា៖ «ខ្ញុំគិតថាការដំឡើងប្រាក់បៀរវត្សឲ្យបានយ៉ាងហោចណាស់២០០ដុល្លារសហរដ្ឋអាមេរិកសម្រាប់គ្រូបង្រៀនកម្រិតបឋមវាពិតជាសមរម្យសម្រាប់ពួកគាត់»។

លោក វិសុទ្ធី បានបន្តទៀតថា៖«ឆ្នាំមុនខ្ញុំបានកើនប្រាក់ខែពីរដងក្នុងមួយឆ្នាំនិងពេលថ្មីៗនេះខ្ញុំទទួលបានប្រាក់ខែជិតដល់២០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែពីរាជរដ្ឋាភិបាលហើយថ្មីៗនេះខ្ញុំឮថានៅក្នុងខែមេសានេះខ្ញុំនឹងឡើងប្រាក់ខែបន្ថែមទៀត។ដូចដែលសម្តេចនាយករដ្ឋមន្រ្តីបានប្រកាសថាការដំឡើងប្រាក់បៀរវត្សដល់គ្រូបង្រៀននឹងធ្វើឡើងជារៀងរាល់ឆ្នាំ។ដូចនេះគ្រូបង្រៀននឹងមានកម្លាំងចិត្តបន្ថែមទៀតក្នុងការបង្រៀនសិស្ស»។

គួរបញ្ជាក់ផងដែរថាគ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុប១១៥,០០០នាក់៕ 

Previous Article

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​

Next Article

សហគមន៍​េសដ្ឋ​កិច្ច​អា​ស៊ាន​នឹង​ ជំរុញ​ឲ្យមាន​កំ​ែណ​ទ​្រមង់​ថ្មី