cellcard cellcard

រថ​េភ្លីង​ដឹក​អ្នក ដំ​េណីរចាប់​េផ្តីម ដំ​េណីរ​ការ​ជាថ្មី

សុខ ចាន់ Share:

ភ្នំពេញ (ខ្មែរថាមស៍) -ក្រុមហ៊ុន Royal Railway បានចាប់ផ្តើមសាកល្បងដឹកអ្នកដំណើរតាមរថភ្លើងឡើងវិញនៅដើមឆ្នាំ២០១៦នេះ ខណៈពេលដែលក្រុមហ៊ុន នេះផ្អាកដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកនោះ។នេះបើយោងតាមមន្រ្តីរបស់ក្រុមហ៊ុនប្រាប់ភ្នាក់ងារសារព័ត៌មានកម្ពុជាកំឡុងពេលការសាកល្បងដឹកអ្នកដំណើរក្នុងចំងាយផ្លូវ១២គីឡូមែត្រពីស្ថានីយទៅកាន់អូដឹមកាលពីចុងសប្តាហ៍មុន។
 

លោក Russel Tizon មន្រ្តីបម្រើសេវាអតិថិជននៃក្រុមហ៊ុន Royal Railway ត្រូវបានស្រង់សម្តីនៅក្នុងភ្នាក់ងារសារព័ត៌មានកម្ពុជាថាក្រុមហ៊ុនបានប្រើប្រាស់ទូររថភ្លើងចំនូនបីសម្រាប់ការសាកល្បងដោយផ្ទុកអ្នកដំណើរប្រមាណជា១៥០នាក់ក្នុងចំងាយផ្លូវ១២គីឡូមែ៉ត្រក្នុងរាជធានីភ្នំពេញ។​ លោកថាក្នុងនោះមានទូររថភ្លើងចំនួន៣សម្រាប់អ្នកដំណើរVIPនិង២ទូសម្រាប់អ្នកដំណើរធម្មតា។ លោកRusselTizonបាននិយាយថាការដាក់ដំណើរការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនេះគឺផ្តោតសំខាន់លើភ្ញៀវទេសចរ ហើយរថភ្លើងនេះប្រើថេរវេលាប្រមាណជា៨ម៉ោងស្ថិតលើចម្ងាយផ្លូវ២៦០គីឡូម៉ែត្រជាមួយល្បើន៣៥គីឡូមែត្រក្នុងមួយម៉ោង។
 

លោក Russel Tizon មានប្រសាសន៍ថា «អ្នកទេសចរនឹងបានទស្សនាទិដ្ឋភាពធម្មជាតិតាមដងផ្លូវពីរាជធានីភ្នំពេញដល់ខេត្តព្រះសីហនុជាមួយរថភ្លើងនេះវានឹងចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវជាតិ។លោកបន្ថែមថាសព្វថ្ងៃនេះមានក្រុមហ៊ុនទេសចរណ៍មួយចំនួនបានទាក់ទងមកក្រុមហ៊ុន RoyalRailway សម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរតាមរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ»។

លោកបន្តថាក្នុងទូររថភ្លើងទាំងបីនេះគឺរចនាយ៉ាងស្អាតជាមួយការបំពាក់ម៉ាស៊ីនត្រជាក់ និងអាហារដ្ឋាននៅខាងក្នុងផងដែរ។
 

លោកហូវណ្ឌីទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ World ExpressTours and Travel បានប្រាប់កាសែតខ្មែរថែមស៍ថាការដាក់ឲ្យដំណើរការសាកល្បងនូវការដឹកជញ្ជូនតាមរថភ្លើងនេះគឺជាពេលដែលត្រឹមត្រូវពីព្រោះវាបានបង្ហាញពីប្រព័ន្ធចម្រុះនៃការដឹកជញ្ជូនដែលមានដូចជាផ្លូវទឹកផ្លូវអាកាស ផ្លូវគោក (ផ្លូវឡាន ផ្លូវរថភ្លើង) នេះ ហើយផ្លូវរថភ្លើងគឺមានសុវត្ថិភាពបំផុតក្នុងចំណោមផ្លូវខាងលើ។ លោកវណ្ឌីមានប្រសាសន៍ថា៖«ខ្ញុំគិតថាវាល្អសម្រាប់ប្រទេសកម្ពុជាក៏ប៉ុន្តែវាអាចថាយឺតបន្តិចក្នុងចំណោមប្រទេសក្នុងអាស៊ាន»វាត្រូវតែមានការប្រកួតប្រជែងដើម្បីឲ្យមានគុណភាពខណៈពេលដែលប្រទេសជិតខាងគេមានរថភ្លើងល្បើនចាប់ពី៨០គីឡូម៉ែត្រទៅ៣០០គីឡូមែ៉ត្រក្នុងមួយម៉ោងខណៈពេលដែលកម្ពុជាមានត្រឹមតែ៣៥គីឡូមែ៉ត្រក្នុងមួយម៉ោងវាគឺយឺតសម្រាប់ដឹកអ្នកដំណើរ។លោកថាវាចំណោយពេលយូរក្នុងការកសាងនូវទំនុកចិត្តដល់អ្នកដំណើរឲ្យងាកមករកការធ្វើដំណើរតាមរថភ្លើងសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ។ 
 

យោងតាមទិន្នន័យពីមន្ទីរទេសច-រណ៍ខេត្តព្រះសីហនុក្នុងឆ្នាំ២០១៥មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង១,១លាននាក់កើនឡើងប្រមាណជា១៤,៣៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៤ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានប្រមាណជា១,១៥លាននាក់កើន១៩,៣៦ភាគរយដោយឡែកភ្ញៀវបរទេសមានប្រមាណជាង ៣៦,២៦១នាក់កើនបាន ០,៩៨ភាគរយ។

លោកបានថ្លែងឲ្យដឹងបន្តទៀតថាក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ភ្ញៀវទេសចរជនជាតិចិនឈរនៅលើលេខរៀងទីមួយបន្ទាប់មកគឺទេសចរជនជាតិរុស្ស៊ី អាមេរិកវៀតណាម អង់គ្លេស បារាំង អូស្រ្តាលី ថៃ អាឡឺម៉ង់ និងប្រទេសកាណាដា៕

Previous Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច

Next Article

ចំបក់់​់​​​ រមណីយដ្ឋានអេកូទេសចរណ៍សហគមន៍