cellcard cellcard

ឯកអគ្គរាជទូត ​​កម្ពុជារក​ចាប់​ខ្លួនយុវជន​ដែល ​ដុត​រូប​េលាក នាយក​រដ្ឋម​្រន្តី

ម៉ៃ​ ទិត្យថារ៉ា Share:

ភ្នំពេញ (ខ្មែរថាមស៍) – ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងកំពុងស្នើសុំអន្តរាគមន៍ពីប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកចាប់ខ្លួនពលករចំនួនបួននាក់ ដែលបានដុតរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយដាក់បណ្តាសាឲ្យលោកធ្លាក់នរក។ 

លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍ថាលោកកំពុងស្នើសុំអាជ្ញាធរកូរ៉េអ្នកគ្រប់គ្រងរោងចក្រឬអ្នកដែលស្គាល់កន្លែងរស់នៅរបស់ជនទាំងនោះឲ្យសហការជាមួយអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។លោកមានប្រសាសន៍ទៀតថា៖«យើងនឹងបញ្ជូនជនទាំងនោះត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ រួចហើយចាត់វិធានការតាមផ្លូវច្បាប់»។
 
លោកលើកឡើងថា៖«យើងនឹងសហការជាមួយអាជ្ញាធរកូរ៉េដើម្បីបោសសម្អាតជនខិលខូចទាំងអស់នៅក្នុងប្រទេសកូរ៉េ។យើងបានស្នើសុំកុំឲ្យអាជ្ញាធរកូរ៉េចាត់វិធានការផ្លូវច្បាប់ចំពោះពូកគេ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះដោយសារយើងអាណិតពួកគេ»។

ផ្អែកតាមវីដេអូមួយដែលមានរយៈពេលជិត៨នាទីនៅពេលពួកគេបានដុតរូបថតរបស់លោកហ៊ុនសែនពួកគេនិយាយថានាយករដ្ឋមន្ត្រីនេះគិតតែពីផលប្រយោជន៍របស់ខ្លួនក្រុមគ្រួសាររបស់ខ្លួននិងមិត្តភក្តិរបស់ខ្លួនប៉ុណ្ណោះដូច្នេះពួកគេមិនចង់ឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាតទៅទៀតទេបន្ទាប់មកពួកគេជាន់រូបថតនោះហើយនិយាយថា«ស្លាប់ទៅ ហើយចុះនរកទៅ ដោយសារអ្នកបានបញ្ជាយោធាឲ្យសម្លាប់កម្មករ»។

បុរសម្នាក់ក្នុងចំណោមនោះនិយាយថា«ខ្ញុំដុតរូបថតរបស់នាយករដ្ឋមន្ត្រីហើយខ្ញុំចង់ជេរគាត់ដោយសារអ្វីដែលគាត់បានធ្វើចំពោះប្រជាពលរដ្ឋខ្មែរ។គាត់ធ្លាប់ធ្វើជាក្មេងវត្ត ប៉ុន្តែគាត់គ្មានគុណធម៌ទេ។យើងនឹងប្រឆាំងលោក ហ៊ុន សែន»។

បុរសម្នាក់ក្នុងចំណោមបួននាក់ឈ្មោះគីមហុងបាននិយាយថាលោកមានការសោកស្តាយដោយសារប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីដូចលោកហ៊ុនសែន។លោកនិយាយទៀតថា លោក ហ៊ុន សែនហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអំណាច។

លោកហុងបន្តថា៖«ខ្ញុំគឺជាយុវជនម្នាក់ដែលមិនខ្លាចស្លាប់។ប្រសិនបើអ្នកចង់សម្លាប់ខ្ញុំសូមសម្លាប់មកចុះ។ខ្ញុំបាត់បង់ប្រទេសរបស់ខ្ញុំហើយតើឲ្យខ្ញុំរស់យ៉ាងម៉េច?»។

ពួកគេហៅលោក ហ៊ុន សែន ថាជានាយករដ្ឋមន្ត្រីមិនស្របច្បាប់។ពួកគេនិយាយថាសូម្បីតែសត្វក៏ត្រូវការកន្លែងរស់នៅហើយពួកគេគឺជាមនុស្សតើហេតុអ្វីបានជាពួកគេរស់នៅដោយលំបាក?

បុរសម្នាក់ទៀតឈ្មោះសុភ័ន្តបាននិយាយថា«ខ្ញុំហ៊ានដុតរូបថតនាយករដ្ឋមន្ត្រីដែលពុករលួយ។ប្រសិនបើនរណាមិនចូលចិត្តទង្វើរបស់ខ្ញុំសូមបញ្ចេញយោបល់ជាពិសេសអ្នកដែលគាំទ្រគណបក្សប្រជាជន។ ខ្ញុំនឹងឲ្យលេខទូរស័ព្ទរបស់ខ្ញុំ»។

លោក​សម្បត្តិភារុណបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធតាមចាប់ខ្លួនជនទាំងបួននាក់នោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ព្រោះពួកគេបានប្រមាថមេដឹកនាំរបស់ប្រទេស។លោកស្នើសុំឲ្យអ្នកដែលស្គាល់កន្លែងធ្វើការនិងរស់នៅរបស់ជនទាំងនោះជូនដំណឹងមកលោក។លោកថា៖«ជនទាំងបួននាក់នេះកើតក្រោយថ្ងៃ៧ មករា»។

កាលពីថ្ងៃសៅរ៍បុរសម្នាក់នៅខេត្តកំពង់ធំត្រូវបានចាប់ខ្លួនបន្ទាប់ពីបានគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃ៧ខែមករា។ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់បុរសនោះពីបទគំរាមសម្លាប់និងជេរប្រមាថលោក ហ៊ុន សែន តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌមាត្រា២៣៣និងមាត្រា៥០២។

នៅពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមនិស្សិតបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីខែមុន លោក ហ៊ុន សែន បានអំពាវនាវឲ្យអ្នកប្រើហ្វេសប៊ុកមានសុជីវធម៌ នៅពេលដែលពួកគេបញ្ចេញមតិរបស់ខ្លួននៅលើទំព័រហ្វេសបុករបស់ លោក។ចំពោះអ្នកដែលប្រមាថរូបលោក លោកបានព្រមានថា លោកអាចរកឃើញពួកគេ មិនឲ្យលើសពី៧ម៉ោងឡើយ៕ 

Previous Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច

Next Article

ចំបក់់​់​​​ រមណីយដ្ឋានអេកូទេសចរណ៍សហគមន៍