សកម្មភាពសម្អាតតាមដងវិថីនៅក្រុងព្រះសីហនុ

ដោយ Jack Laurenson No Comments Share:

ក្រុងព្រះសីហនុ ខ្មែរថាមស៍ – ខុសពីមេបញ្ជាការប៉ូលីសថ្មី ដែលបានសន្យាថានឹងធ្វើឲ្យដងវិថីក្នុងក្រុងព្រះសីហនុមានសោភ័ណភាព ប្រធានមន្ទីរបរិស្ថានថ្មីបានអនុវត្តដោយផ្ទាល់នូវវិធានការសម្អាតដងវិថីក្នុងទីក្រុងមួយនេះ។ 

បន្ទាប់ពីអភិបាល ក្រុងថ្មីលោក អីុ សុខឡេង បានចូលរួមជាមួយប្រធានមន្ទីរបរិស្ថានលោក សាមុត សុធារិទ្ធ ក្នុងការបោសសម្អាតដងវិថីក្នុងក្រុងជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស មានការភ្ញាក់ផ្អើល ដោយបានឃើញដងវិថីមានសភាពស្អាតជាងមុន ព្រមទាំងអាជ្ញាធរក្រុងដែលកាន់តែមានភាពសកម្មខ្លាំងឡើង ។

កាលពីពីរសប្តាហ៍មុន គឺនៅមុនពេលពិធីបុណ្យជាតិឈានចូលមកដល់ អាជ្ញាធរក្រុងបានលើកទឹកចិត្តអ្នកស្ម័គ្រចិត្ត ចំនួនប្រហែលបួនរយនាក់ឲ្យពាក់ស្រោមដៃប្លាស្ទីក និងដើររើសសំរាមនៅតាមដងវិថី ដែលជាបញ្ហាប្រឈមសម្រាប់រមណីយដ្ឋានឆ្នេរសមុទ្ររបស់កម្ពុជាមួយនេះ។ 

តាមការឲ្យដឹងពីមន្ត្រី បច្ចុប្បន្នមន្ទីរបរិស្ថានក្រុងមានលទ្ធភាពចំណាយកាន់តែច្រើនឡើងលើថវិកា ដែលទទួលបានពីរាជធានីភ្នំពេញ ហើយនាពេលថ្មីៗនេះបានទិញធុងសំរាម រទេះប្រមូលសំរាម និងឧបករណ៍កាត់ស្មៅថ្មីៗ ដើម្បីជួយកែប្រែសោភ័ណភាពទីក្រុងនេះឲ្យស្អាត។ 

បើតាមលោក Douglas McColl ប្រចាំសមាគមទេសចរណ៍ក្រុងព្រះសីហនុ បច្ចុប្បន្នអាជ្ញាធរ ក្រុងក៏បានរៀបចំឲ្យមានអ្នកបោសសម្អាតបន្ថែមទៀតនៅតាមដងវិថី ដូច្នេះចំនួនអ្នកបោស សម្អាតសរុបគឺមានច្រើនជាង៦០នាក់ ដោយមិនរាប់បញ្ចូលបុគ្គលិកបម្រើការរបស់ក្រុមហ៊ុន ស៊ីនទ្រីឡើយ។ 

លោកបាននិយាយថា “វាគឺជាដំណើរការវិវឌ្ឍមួយដ៏ប្រសើរ។ សកម្មភាពសម្អាតនៅតាមផ្លូវនាពេលថ្មីៗកន្លងមកនេះ បានប្រព្រឹត្តទៅយ៉ាងល្អ។ វាគឺជារឿងអស្ចារ្យមួយ ដោយបានឃើញអ្នកស្ម័គ្រចិត្តជាច្រើនចូលរួមក្នុងសកម្មភាពបែបនេះ។ ចំពោះការផ្លាស់ប្តូរដែលបានកើតឡើង នៅទីនេះ ហើយថាតើវាមានឥទ្ធិពលយ៉ាងណាចំពោះសោភ័ណភាពរបស់ទីក្រុងនេះក្នុង រយៈពេលវែង យើងមានតែរង់ចាំមើលមន្ទីរបរិស្ថានបន្តទៀតប៉ុណ្ណោះ។” 

Share and Like this post

Related Posts

Previous Article

ការជួយជ្រោមជ្រែងពីគ្រួសារ៖ រឿងរ៉ាវជីវិតរបស់អ្នកញៀនថ្នាំ

Next Article

ការបោសសម្អាតផ្លូវអយស្ម័យយាន