ana-air canadia-bank Silk-air nissan acleda cab-bank

គ្រូបង្រៀន ​និង​សាលារៀន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​អ្នក​ដឹកនាំ​ប្រកប​ដោយ​ទំនួល

No Comments Share:

អត្ថបទ​ ពាណិជ្ជកម្ម

ការ​ណែនាំ​សិស្សានុសិស្ស​ឆ្ពោះ​ទៅ​កាន់​ទំនាក់ទំនង​សង្គម​វិជ្ជមាន​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​អប់រំ​មាន​ភាព​ប្រសើរ​ឡើង ក៏​ដូច​ជា​ការ​ជំរុញ​ដល់​ជំនាន់​នៃ​អ្នកដឹកនាំ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​មក​លើ​សង្គម​ទាំង​មូល។

​អ្នក​ដែល​ផ្ដល់​នូវ​ការ​អប់រំ​និង​សាលា​រៀន​អាច​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទៅ​លើ​សង្គម (Corporate Social Responsibility) តាម​រយៈ​ការ​បង្កើត​ជា​ឧទាហរណ៍​សម្រាប់​សិស្សានុសិស្ស ​និង​ជាពិសេស​ការ​លើក​ទឹក​ចិត្ត​នៃ​ការ​ចូលរួម​របស់​ពួក​គេ​នៅ​ក្នុង​សកម្មភាព​ដែល​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ទំនួល​ខុស​ត្រូវ​ដែល​យើង​ទាំង​អស់​គ្នា​ចែក​រំលែក​ក្នុង​ការ​ធានា​បរិយាកាស​វិជ្ជមាន​នៅ​ក្នុង​ថ្នាក់​រៀន បរិវេណ​សាលារៀន និង​សហគមន៍​ដែល​យើង​រស់នៅ។​

​ ​​បទពិសោធន៍​របស់​យើង​នៅ​សាលា​អន្តរជាតិ​កាណាដា Canadian International School (CIS) នៅ​រាជធានី​ភ្នំពេញ ​បង្ហាញ​ឲ្យ​ឃើញ​ថា ​កុមារ​មាន​ឆន្ទៈ​ពី​ធម្មជាតិ​ក្នុង​ការ​ចូលរួម​សកម្មភាព​ដែល​បង្កើត​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​សហគមន៍​របស់​ពួក​គេ។យើង​បាន​សង្កេត​ឃើញ​ថា ​សិស្ស​របស់​យើង ​គឺ​មាន​ភាព​សកម្ម ងាយ​យល់ដឹង​ពី​បញ្ហា​ផ្សេងៗ​ និង​មាន​ការ​ពេញ​ចិត្ត​នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​នៅ​ក្នុង​សកម្មភាព​បង្ហាញ​ពី​លទ្ធផល​សង្គម​វិជ្ជមាន​ដែល​ពួកគេ​អាច​មើល​ឃើញ​កើត​ឡើង​ដោយសារ​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ។​អ្វី​ដែល​សំខាន់​សម្រាប់​សិស្សានុសិស្ស​ជាពិសេស​កុមារ​និង​យុវវ័យ​ក្មេងៗ​គឺ​ការ​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​លទ្ធផល​វិជ្ជមាន​នៃ​សកម្មភាព​ដែល​មាន​អត្ថប្រយោជន៍​សង្គម​ដែល​ពួកគេ​ចូលរួម។ វា​តម្រូវ​ឲ្យ​មាន​ទស្សន​វិស័យ​ក៏​ដូច​ជា​ការ​អនុវត្ត​ជាក់​ស្តែង ជាជាង​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ទ្រឹស្ដី។​ បទពិសោធន៍​របស់​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​លទ្ធផល ដែល​ល្អ​បំផុត​កើត​ចេញ​មក​ពី​សកម្មភាព។​

​ជា​ឧទាហរណ៍ សាលា​អន្តរជាតិ CIS បាន​ចាប់​ដៃគូ​ជាមួយ ភូមិ​កុមារ​សេអាមេត្រី ដែល​ជា​សាលារៀន​មួយ​ផ្តល់​ឱកាស​សិក្សា​ដល់​កុមារ​ដែល​មិន​សូវ​ទទួល​បាន​សេវា​ផ្សេងៗ​នៅ​ជាយ​ក្រុង​ភ្នំពេញ។យើង​រៃអង្គាស​មូលនិធិ​សម្រាប់ភូមិ​កុមារ​សេអាមេត្រីក្នុង​សាលារៀន​តាមរយៈ​កម្មវិធី ដែល​ត្រូវ​បាន​ហៅ​ថា Dress Down Days។ សិស្ស​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្លៀក​សំលៀកបំពាក់​តាម​ប្រធានបទ​នៃ​ខែ​នីមួយៗ​ និង​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ទឹក​ប្រាក់​ចំនួន​មួយ​ដុល្លារ។រហូត​មក​ដល់​ពេល​នេះ យើង​រៃអង្គាស​បាន​ប្រាក់​ជាង១៤០០​ដុល្លារ​សហរដ្ឋ​អាមេរិកសម្រាប់​ភូមិ​កុមារ​សេអាមេត្រីនៅ​ឆ្នាំ​នេះ។ថវិកា​នេះ​បាន​ជួយ ភូមិ​កុមារ​សេអាមេត្រី ក្នុង​ការ​ទិញ​សៀវភៅ​និង​សម្ភារៈ​សិក្សា​ផ្សេងៗខណៈ​ដែល​យើង​ភ្ជាប់​ទំនាក់ទំនង​សិស្ស​របស់​យើង​ទៅ​នឹង​អ្នក​ដែល​មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​កម្រិត​ទាប។​វា​ជួយ​ជំរុញ​ជា​ផ្នត់​គំនិត​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ចំណង​សង្គម​និង​សាមគ្គី​ភាព​សហគមន៍​ក្នុង​ចំណោម​សិស្ស​របស់​យើង។សម្រាប់​សកម្មភាព​បន្ត សាលា​អន្តរជាតិCISនឹង​បន្ត​គាំទ្រ​ដល់​អង្គការ​ដ៏​អស្ចារ្យ​នេះ​នៅ​ក្នុង​ឆ្នាំ​សិក្សា២០១៧-​២០១៨ក៏​ដូច​ជា​ពង្រឹង​នូវ​ចំណេះ​ដឹង«យើង​ម្នាក់ៗ​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា» ក្នុង​ចំណោម​សិស្ស​របស់​យើង​ទាំង​អស់។​

​បញ្ហា​បរិស្ថាន​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ពី​ធម្មជាតិ​មួយ​ទៀត​សម្រាប់​ជួយ​អភិវឌ្ឍ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ទៅ​កាន់​សង្គម។ជា​ឧទាហរណ៍ សម្រាប់​ថ្នាក់​ទី​៥ របស់​យើង​បាន​រៀបចំ​ជា​កម្មវិធី​ការ​សម្ដែង Animal Rescue Cambodia Dance-A-Thon នៅ​ខែ​មីនា។​
សិស្សានុសិស្ស​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ជា​ការ​សន្យា​ក្នុង​ការ​រាំ​ដែល​មាន​រយៈពេល​មួយ​នាទី​សម្រាប់​រាល់​ការ​រៃអង្គាស​ប្រាក់​ដុល្លារ។
សាលារៀន​ទាំង​មូល​បាន​ប្រមូល​ប្រាក់​ជាង ២៨៥៦​ដុល្លារ​សហរដ្ឋ​អាមេរិក​ សម្រាប់​អង្គការ Animal Rescue Cambodia។ អង្គការ​ក្រៅរដ្ឋាភិបាល​ជួយ​កាត់​បន្ថយ​ចំនួន​នៃ​សត្វ​ឆ្មា​និង​ឆ្កែ​អនាថា​នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​ការ​ផ្តល់​ជា​ការ​ថែទាំ​សុខភាពនិង​ការ​អប់រំ​សហគមន៍​មូលដ្ឋាន​ស្ដីពី​សុខុមាលភាព​សត្វ។​

​កាល​ពី​ដើម​ឆ្នាំ​នេះ​ផង​ដែរ សិស្ស​ថ្នាក់​ទី​៤ បាន​ចាប់​ផ្ដើម គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​កែច្នៃ​ឡើង​វិញ ហើយ​បន្ទាប់​មក​បាន​ណែនាំ​ពី​ការ​អនុវត្ត​ការ​កែច្នៃ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​មិត្តភក្ដិ​របស់​ពួកគេ។​ចាប់​តាំង​ពី​ពេល​នោះ​មក ថ្នាក់រៀន​បាន​ប្រើប្រាស់​កម្មវិធី​កែច្នៃ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សិស្ស​ថ្នាក់​ទី​៤ បាន​ប្រមូល​កាក​សំណល់​កែច្នៃ​មក​តម្រៀប​ជា​ក្រុម​ដោយ​បំបែក​ប្លាស្ទិក​ចេញ​ពី​ក្រដាស​ និង​ក្រដាស​កាតុង។ ថ្មីៗ​នេះ សិស្ស​ថ្នាក់​ទី​៤ ទី​៥ និង​ទី​៦ បាន​ចាប់​ផ្តើម​ការ​ប្រកួត​ប្រជែង​កម្មវិធី Plastic-Free Cambodia។ សិស្សានុសិស្ស​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ដល់​សាលារៀន​ទាំង​មូល​អំពី​ផល​ប៉ះពាល់​នៃ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​តាមរយៈ​ការ​ធ្វើ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង​ពី​ផលិតផល​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ តាមរយៈ​កម្មវិធី​នេះ​ដែរ សិស្ស​ និង​បុគ្គលិក​បាន​កាត់​បន្ថយ​បរិមាណ កាក​សំណល់​ប្រើប្រាស់​ក្នុង​សាលារៀន។​

​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​យើង។ ​គ្រូបង្រៀន​ផ្តល់​សិទ្ធ​ និង​ឱកាស​ដល់​សិស្ស​ឲ្យ​មាន​ភាព​សកម្ម​ និង​ចូលរួម​ក្នុង​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ប្រកប​ដោយ​ជំនឿ​ចិត្តនិង​មាន​គំនិត​ច្នៃប្រឌិត​ដែល​គិត​ពី​ពិភពលោក​និង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ដោយ​សុចរិត៕

ឧបត្ថម្ភដោយCellcard Logo

Related Posts

Previous Article

អត្ថបទ​វិភាគ: វិបត្តិន​យោបាយ​នៅ​ Venezuela ​ប៉ះពាល់ដ​ល់ Nepal

Next Article

ការពិសោធន៍ក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីៗ នាំមកនូវអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម