ស្រាបៀរ HEINEKEN ប្រគល់រង្វាន់ដំណើរកម្សាន្តតាមនាវា ជូនដល់ដៃគូអាជីវកម្ម

No Comments Share:

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោក បានរៀបចំកម្មវិធីជប់លៀងពិសេសមួយក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់រង្វាន់ជូនដល់ដៃគូអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេស ដោយបានអញ្ជើញពួកគេមកធ្វើទស្សនកិច្ចរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលទើបតែបានពង្រីកខ្សែចង្វាក់ផលិតកម្មនាពេលថ្មីៗនេះ។

“បទពិសោធន៍ល្អៗរបស់ស្រាបៀរ Heineken” ត្រូវបានផ្តល់ជូនរាល់ដៃគូអាជីវកម្មទាំងអស់ ដូចជាដំណើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរដែលមានការរៀបចំឡើងយ៉ាងពិសេស ដោយរាប់បញ្ចូលទាំងការចូលទស្សនាទីតាំងផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។ ជាចំណែកមួយនៃបទពិសោធន៍ដែលក្រុមនេះបានស្វែងយល់អំពីគុណភាពខ្ពស់នៃគ្រឿងផ្សំ ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា និងស្តង់ដារល្អឥតខ្ចោះក្នុងការគ្រប់គ្រងគុណភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលបានរួមបញ្ចូលគ្នាទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។

បន្ទាប់ពីទទួលភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបទបង្ហាញ “បទពិសោធន៍ដោយស្រាបៀរ Heineken” ក្រុមទស្សនកិច្ចរោងចក្រត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីជប់លៀងអាហារ ពេលល្ងាចដែលបានធ្វើឡើងនៅទីតាំង Heineken Tavern។ ម្នាក់ៗនៅក្នុងកម្មវិធីជប់លៀងអាហារ ពេលល្ងាចបានទទួលទានស្រាបៀរ Heineken ដែលចាក់មកស្រស់ៗ និងត្រជាក់ខណៈពួកគេអង្គុយទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាជាមួយនឹងមុខម្ហូបជាច្រើនមុខសម្រាប់ជ្រើសរើស។

កម្មវិធីជប់លៀងអាហារពេលល្ងាច គឺជាកម្មវិធីជប់លៀងប្រកាសអ្នកឈ្មោះរង្វាន់ដំណើរកម្សាន្តតាមនាវា Champion’s Voyage ដើម្បីអបអរសាទរចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដែលស្រាបៀរ Heineken គឺជាអ្នកឧបត្ថម្ភផ្លូវការទូទាំងពិភពលោក។

រង្វាន់ដែលបានប្រគល់ជូនសម្រាប់តែដៃគូអាជីវកម្មពិសេសរបស់ស្រាបៀរ Heineken រួមមានកញ្ចប់ដំណើរកម្សាន្តពិសេសតាមនាវារួមជាមួយនឹងការស្នាក់នៅសណ្ឋាគារចំនួនពីរយប់នៅលើនាវា អាហារទាំងអស់រួមទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ការចូលរួមដោយសេរីរាល់សកម្មភាពដំណើរកម្សាន្តតាមនាវា ហើយនិងសំបុត្រយន្តហោះ។

អ្នកឈ្នះរង្វាន់នឹងជិះយន្តហោះទៅកាន់ទ្វីបអឺរ៉ុប ដែលជាទីកន្លែងដែលពួកគេនឹងជិះនាវាកម្សាន្តដ៏ប្រណីតនៅក្នុងទីក្រុងអាតែន ប្រទេសក្រិក មុនពេលធ្វើដំណើរកម្សាន្តពិសេសតាមសមុទ្រនៅជុំវិញប្រជុំកោះបុរាណដែលមានទេសភាពស្រស់ស្អាត រួមមានកោះ Mykonos ដែលគេស្គាល់ថា ជាកោះសម្រាប់រៀបចំកម្មវិធីជប់លៀងរបស់ពិភពលោក។

កម្មវិធីជប់លៀងពិសេសរបស់ស្រាបៀរ Heineken ទទួលបានជោគជ័យគួរកត់សម្គាល់ ដោយអ្នកដែលបានចូលរួមជាមួយដៃអាជីវកម្ម មានភាពភ្ញាក់ផ្អើលនឹងទំហំ និងវិសាលភាពនៃរោងចក្រផលិតស្រាបៀរ ហើយក៏បានសរសើរថា អាហារក៏ឆ្ងាញ់ ស្រាបៀរក៏ឆ្ងាញ់។

កម្មវិធីរាត្រីនោះបានបញ្ចប់ដោយដៃគូអាជីវកម្ម ដែលបានលើកឡើងពីឱកាសរបស់ពួកគេឈ្នះរង្វាន់ដំណើរកម្សាន្តតាមនាវា Champion’s Voyage ដោយក្នុងនោះមានដៃគូអាជីវកម្មម្នាក់បានមានប្រសាសន៍ថា៖ “ក្នុងនាមដៃគូជាមួយស្រាបៀរ Heineken ខ្ញុំយល់ឃើញថា ក្រុមហ៊ុននេះឲ្យតម្លៃខ្លាំងដល់រូបខ្ញុំ ហើយខ្ញុំភ្ញាក់ផ្អើលជាខ្លាំងដែលបានឮអំពីការប្រកាសរង្វាន់ដ៏អស្ចារ្យនេះ។ ខ្ញុំជឿថា វាជាការពិតដែលក្រុមហ៊ុនស្រាបៀរ Heineken អាចបើកចក្ខុ វិស័យរបស់អ្នកអំពីពិភពលោក! “។

ដើម្បីតាមដាននូវព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងកម្មវិធីថ្មីៗដែលឧបត្ថម្ភដោយស្រាបៀរ Heineken សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ៖www.facebook.com/Heineken/

សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ

Share and Like this post

Related Posts

Previous Article

Axiata and edotco Upsizes 2016 Tower Sector Record Equity Private Placement Deal to USD700 million

Next Article

edotco, the First Towerco to Deploy Innovative Bamboo Telecom Tower