បើកលក់ភ្លាម លក់បាន ១០គ្រឿងភ្លែត…

No Comments Share:

ភ្នំពេញ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ រថយន្តជំនាន់ថ្មី Mazda CX-5 ឆ្នាំ២០១៨ ត្រូវបាននាំចូលផ្តាច់មុខ និងដាក់សម្ពោធជាផ្លូវការដោយក្រុមហ៊ុន HGB Group Co., Ltd. នៅកន្លែងដាក់តាំងបង្ហាញរថយន្តរបស់ Mazda សាខាពោធិ៍ចិនតុង នៅលើមហាវិថីសហព័ន្ធរុស្សី ដែលមានការចូលរួមពីគណៈគ្រប់គ្រងកិត្តិយសរបស់ HGB Group ក្នុង និងក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមទាំងអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើន។ ហើយបន្ទាប់ពីពិធីសម្ពោធរថយន្តជំនាន់ថ្មី Mazda CX-5 ឆ្នាំ២០១៨ នេះភ្លាម អតិថិជនបានបញ្ជាទិញអស់ ១០គ្រឿងភ្លែតតែម្តង។
 
នៅក្នុងពិធីសម្ពោធដ៏អស្ចារ្យនេះ លោក Graeme Newport អគ្គនាយករង នៃ HGB Group បានមានប្រសាសន៍ថា៖ «លោកពិតជារីករាយ ដែល HBG Group មានឱកាសបាននាំមកនូវរថយន្តប្រណិត ដែលជាផលិតផលរបស់ប្រទេសជប៉ុន ជាប្រភេទរថយន្តមានគុណភាពខ្ពស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោកជាយូរមកហើយ និងបំពាក់ដោយបច្ចេកវិទ្យា Sky Activ ផ្តល់នូវថាមពលខ្លាំង សន្សំសំចៃប្រេង និងបន្ថយការបញ្ចេញផ្សែងពុលជូនដល់លោកអ្នកជាអតិថិជនកម្ពុជា ងាយស្រួលប្រើប្រាស់ប្រកបដោយផាសុកភាព និងសុវត្ថិភាព»។
 
ជាមួយគ្នានេះ លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto Co., Ltd. ក៏បានមានប្រសាសន៍ថា៖ «Mazda CX-5 ស៊េរីថ្មី ឆ្នាំ២០១៨ ដែលទើបនឹងផ្លាស់ប្ដូររូបរាងកាន់តែទាន់សម័យ រួមជាមួយការបំពាក់នូវបច្ចេកវិទ្យាថ្មីជាច្រើនដូចជា G-Victoring Control ដែលផ្តល់នូវលំនឹងក្នុងការបើកបរ និងកាត់បន្ថយពុលឡាន និងលក្ខណៈពិសេសផ្សេងៗទៀត ដែលរចនាឡើងដោយភាពឥតខ្ចោះផ្តល់នូវភាពសប្បាយរីករាយ ទាន់សម័យ និងកាន់តែមានសុវត្ថិភាពក្នុងការបើកបរ»។
 
ពិធីសម្ពោធនេះ ត្រូវបានបញ្ចប់ដោយការគាំទ្រយ៉ាងមុតមាំពីអតិថិជន ដែលធ្លាប់មានបទពិសោធន៍ប្រើប្រាស់រថយន្ត Mazda ពីមុនមក និងភ្ញៀវកិត្តិយសជាច្រើនដែលបានចូលរួមកម្មវិធីនេះ ហើយក៏នៅតែបន្តទទួលយកបទពិសោធន៍ថ្មីរបស់រថយន្តស៊េរីថ្មី Mazda CX-5 ឆ្នាំ២០១៨ ដែលផ្តល់ជូននូវសេវាកម្មលក់យ៉ាងល្អប្រសើរអស់រយៈពេល ៤ឆ្នាំមកហើយនៅប្រទេសកម្ពុជា។
 

Share and Like this post

Related Posts

Previous Article

Speech by Paul Foskey at the signing ceremony for Fairfield at Marriott Phnom Penh on Monday, May 8

Next Article

Axiata and edotco Upsizes 2016 Tower Sector Record Equity Private Placement Deal to USD700 million