“ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” ជាមួយ HEINEKEN®

Khmer Times No Comments Share:

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ៩ ខែមីនា យុទ្ធនាការទូទាំងប្រទេសមួយបានចាប់ផ្តើមបន្ទាប់ពីការប្រកាសថាកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងវីរបុរសបាល់ទាត់ Ruud van Nistelrooy ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។

យុទ្ធនាការ UEFA Champions League ឆ្នាំ 2018 របស់ស្រាបៀរ Heineken®  ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់” មានគោលបំណងចែករំលែកភាពរំភើប និងភាពសប្បាយរីករាយនៃការប្រកួតនេះជាមួយនឹងអ្នកគាំទ្រទូទាំងពិភពលោក។ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងជួយអ្នកគាំទ្របានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ និងមានឱកាសជួបផ្ទាល់ជាមួយវីរបុរសបាល់ទាត់ UEFA Champions League ។

ស៊េរីនៃស្ពតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍កំពុងបានចាក់ផ្សាយអមជាមួយយុទ្ធនាការការទាក់ទងតាមឌីជីថលដែលមានឈ្មោះពិសេសថា #ShareTheTrophy ដែលអ្នកគាំទ្រស្រាបៀរ Heineken® និងអ្នកគាំទ្រ UEFA Champions League អាចចែករំលែកតាមអនឡាញដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ។

. .

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ផ្តល់ឲ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធ​ស្នាលជាមួយវីរបុរសជើង​ឯកបាល់ទាត់​ និងពានរង្វាន់ UEFA Champions League ដ៏ល្បីល្បាញ។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំនៃកម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង និងអាមេរិកខាងជើង។

កម្មវិធីដំណើរទេសចរណ៍នេះនឹងមកដល់ប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ ដែលក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបជាមួយនឹងសកម្មភាពដែលគាំទ្រដល់កម្មវិធីដំណើរទេសចរណ៍នេះ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។

ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

 

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

. .

 

 

Share and Like this post

Related Posts

Previous Article

Cambodia Asia Travel Expands its Ticket Payment Service with Wing

Next Article

Havas Champagne, AIP Foundation, and Cambodian government to wipe out the road killer