Going strong in Koh Kong

Khmer Times No Comments Share:

ក្រុមហ៊ុន Havas Riverorchid Cambodia បាននាំបុគ្គលិកធ្វើដំណើរកម្សាន្តទៅកាន់ ខេត្តកោះកុង ព្រមជាមួយការបរិច្ចាគជាសំភារៈសិក្សាដល់សាលាបឋមសិក្សាតាតៃ

Going strong in Koh Kong – Havas Riverorchid Cambodia holds staff summit in Koh Kong Province and gives back to local school

ក្រុមហ៊ុន Havas Riverorchid Cambodia​ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយពាណិជ្ជកម្ម​ឈាន​មុខ​គេ​នៅកម្ពុជា បានចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ2018​ដោយការ​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ទៅកាន់ខេត្តកោះកុង។ ខេត្តកោះកុងត្រូវបានជ្រើសរើសជាទិសដៅដំណើរកំសាន្ត ក្នុងន័យប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន Havas Riverorchid ក្នុងការភ្ជាប់ទំនាក់ទំនង និងពង្រីកការយល់ដឹងបន្ថែមពីកម្ពុជាទាំងមូល រួមទាំងតំបន់ដាច់ស្រយាល។

Havas Riverorchid Cambodia, the country’s leading communications agency, kicked 2018 off by holding its annual company summit in Koh Kong province. The location was chosen as part of Havas Riverorchid’s ongoing commitment to connecting with and developing an understanding of the entirety of Cambodia, including “off the beaten track” locations.

Havas Riverorchid Cambodia បានប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងន័យផ្តល់នូវការឧបត្ថម្ភគាំទ្រដល់ប្រជាជនជួបការលំបាកក្នុងប្រទេសកម្ពុជា។

ក្នុងការចូលរួមចំណែកនៃសកម្មភាពនេះ ក្រុមហ៊ុន  Havas Riverorchid Cambodia  បាន បរិច្ចាគសម្ភារៈសិក្សា និងថវិការមួយចំនួនដល់សិស្សានុសិស្សចំនួន 188 នាក់ នៅបឋមសិក្សាតាតៃ។ ក្នុងនោះក្រុមហ៊ុន Unilever Cambodia ដែលជាអតិថិជនរបស់ Havas Riverorchid Cambodia ក៏រីករាយចូលរួមបរិច្ចាគផលិតផល​មួយ​ចំនួន​ដូចជា​ថ្នាំដុសធ្មេញស៊ីកណល អំបិល ម្លួរ និងសាប៊ូដុសខ្លួនកម្ចាត់មេរោគឡៃប៊យ ដល់សិស្សានុ សិស្ស និងគ្រូបង្រៀននៅទីនោះផងដែរ។

The agency is also committed to a corporate social responsibility program which provides support to disadvantaged people in Cambodia. As part of this programme, Havas Riverorchid Cambodia donated school supplies and gave a monetary donation to 188 students from “name of school” primary school. Long term client Unilever Cambodia were also happy to donate some of their products such as Signal toothpaste and Lifebuoy soap to all students and teachers.

លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា “យើងទទួលបានសមិទ្ធផលជាច្រើនពីការងារនៅកម្ពុជា។ ការអភិវឌ្ឍន៍ និង ភាពរស់រវើកនៃប្រទេស​បានធ្វើឲ្យការងាររបស់យើងកាន់តែមានភាព ភ្ញាក់ផ្អើល ហើយវាពិតជាមានតម្លៃណាស់ ក្នុងបង្ហាញដល់អតិថិជនរបស់យើង និងយុទ្ធនាការនានារបស់ពួកគេ ​។ ”​លោក Anthony Keck បានបន្ថែមថា “វាពិតជាត្រឹមត្រូវណាស់ដែលយើងអាចបរិច្ចាកបន្តិចបន្តួចពេលយើងមានឱកាស  ហើយយើងពិតជា​រីករាយណាស់​ដែលពេលនេះយើងមានឱកាស​ឧបត្ថម្ភ​ដល់​កុមារ​ដែល​ត្រូវការ​ជំនួយ​ពីយើង។”

យើងមានបុគ្គលិកខ្មែរ ឆ្នើមជាច្រើននាក់ ដែល កំពុងបម្រើការងារ​នៅគ្រប់​ផ្នែក និងគ្រប់កម្រិត ​នៅក្នុងក្រុមហ៊ុនរបស់យើង ហើយប្រហែលជាកុមារ ទាំងនេះ អាចនឹងមកបន្តដំណែងពួកគេនៅថ្ងៃអនាគត”។

“We gain so much from working in Cambodia. The vibrancy of the country feeds into our work and makes it more exciting, and we truly value the support Cambodians have shown for our clients and their campaigns,” said Anthony Keck, Havas Riverorchid Cambodia Managing Director. “It’s only right that we give a little back when we get the opportunity, and so we were delighted to get the chance to support kids who are in need of help. We have some amazingly talented Cambodians working at every level in the company, and maybe these kids will join their ranks in the future.”

ក្នុងកម្មវិធីដំណើរកម្សាន្តនេះ បុគ្គលិកសរុប 115 នាក់ បានចូលរួមលែងល្បែងកំសាន្តនានាដើម្បីពង្រឹងសាមគ្គីភាព និងរីករាយជាមួយការកម្សាន្តនៅតំបន់ទេសចរណ៍ពិសេសរយៈពេល 3 ថ្ងៃ នៅខេត្តកោះកុង។

At the summit, 115 staff gathered for a series of team-building events and entertainment over 3 days in Koh Kong.

Share and Like this post

Related Posts

Previous Article

Metfone, the only mobile operator that connects ARENG to the world

Next Article

Investment Immigration, a rising trend for Business Owners Seeking Opportunities Abroad