ស្រាបៀរ Heineken® ប្រារព្ធការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ European Champions League នៅក្រិកសម្

No Comments Share:

ភ្នំពេញ:ស្រាបៀរHeineken®បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍ថ្មីជាច្រើនអំពីការប្រកួក្របខ័ណ្ឌUEFAChampionsLeagueដែលបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌUEFAChampionsLeagueចំនួនពីរសម័យកាលគឺលោកលោកJoseMourinhoសម្រាប់យុទ្ធនាការក្របខ័ណ្ឌនេះ។

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL)បានបញ្ជូនម្ចាស់ហាងចំនួន10នាក់មកពីរាជធានីភ្នំពេញខេត្តព្រះសីហនុនិងខេត្តសៀមរាបដើម្បីធ្វើដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ប្រទេសក្រិក។

ពួកគាត់មានមោទនភាពតំណាងប្រទេសកម្ពុជាក្នុងចំណោមអ្នកគាំទ្រHeinekenរាប់រយនាក់មកពីជុំវិញពិភពលោកដែលចូលរួមព្រឹត្តិការណ៍នេះ។

ពួកគាត់បានឡើងជិះនាវាកម្សាន្តរយៈពេលបីថ្ងៃដែលដឹកនាំដោយកំពូលតារាបាល់ទាត់ប្រេស៊ីលល្បីល្បាញទូទាំងពិភពលោកគឺ Ronaldinho!

កម្មវិធីនេះពោរពេញទៅដោយសកម្មភាពដែលមានការប្រកួតបាល់ទាត់នៅលើឆ្នេរខ្សាច់មានអ្នកសម្តែងជិះស្គីលើទឹកក្រុមឌីជេផ្តល់ការកម្សាន្តជូនទស្សនិកជននិងការសម្តែងជំនាញពិសេសមួយចំនួនពីលោក Ronaldinho ។

ទន្ទឹមនឹងនេះផងដែរអ្នកមានសំណាងមួយចំនួនមានឱកាសទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុងCardiff,UKព្រមទាំងតំណាងឱ្យប្រទេសកម្ពុជាផងដែរ។

ស្រាបៀរ  Heineken®

កំពុងពាំនាំជូនលោកអ្នកនូវព្រឹត្តិការណ៍ផ្សេងៗដែលគេប្រាថ្នាចង់ឃើញបំផុតនៅលើពិភពលោក។

សូមធ្វើឲ្យប្រាកដថា លោកអ្នកក៏ជាសមាជិកនៃគ្រួសារនេះផងដែរ ហើយសូមពិសាដោយការទទួលខុសត្រូវជានិច្ច។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken®: www.facebook.com/Heineken/

Previous Article

NIPTICT and Viettel (Cambodia) sign MOU for e-government development

Next Article

AirAsia World Champions for Ninth Time at Skytrax