ការពិសោធន៍ក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីៗ នាំមកនូវអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម

Khmer Times No Comments Share:

អត្ថបទ​ ពាណិជ្ជកម្ម
 
កម្មវិធី​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បាន​ជួយ​សហគ្រិន​វ័យ​ក្មេង​ឲ្យ​ចាប់​ផ្តើម​អាជីវកម្ម​ដែល​ដោះស្រាយ​បញ្ហា​សង្គម ​និង​បរិស្ថាន នឹង​ផ្ដល់​ជា​ការ​ជំរុញ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ប្រកប​ដោយ​រូបភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

 ​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​សែលកាត​ដែល​ហៅ​ថា Cellcard Lab បាន​បើក​ដំណើរការ​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ត្រឹម​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​កម្មវិធី​ពិសេស​តែ​មួយ​គត់​នៅ​ក្នុង​បេះដូង​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទៅ​លើ​សង្គម (CSR) របស់​ក្រុមហ៊ុន​នេះ​បាន​បំផុស​គំនិត​ឲ្យ​សហគ្រិន​ខ្មែរ​វ័យ​ក្មេង​រាប់​សិប​នាក់ ដើម្បី​នាំយក​គំនិត​អាជីវកម្ម​សង្គម​របស់​ពួក​គេ​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​អ្វី​ដែល​សំខាន់​នោះ ​គឺ​ផ្តល់​នូវ​ការ​ជំរុញ​ដើម្បី​ភាព​លូត​លាស់​នៃ​អាជីវកម្ម​ប្រកប​ដោយ​រូបភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​

 ​ការ​ផ្ដួចផ្ដើម​នេះ បាន​អនុវត្ត​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ មជ្ឈមណ្ឌល Impact hub ភ្នំពេញ ជា​កម្មវិធី​គំរូ​អាជីវកម្ម​ដែល​អាច​ទទួល​យក​បាន​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​សហគ្រិន​ចាប់​ពី​អាយុ ១៨ ទៅ ៣០​ឆ្នាំ។ ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​នេះ ក្នុង​ការ​ប្រកួត​ជុំ​ទីមួយ​របស់​ខ្លួន កម្មវិធី​នេះ​ជួយ​ឲ្យ​យុវជន​ខ្មែរ​យល់​ដឹង​ពី​គំនិត​អាជីវកម្ម​សង្គម​របស់​ពួកគេ ​និង​រួម​ចំណែក​ជាមួយ​ប្រទេស​ជាតិ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន។​

 ​ក្នុង​ចំណោម​សហគ្រិន​ជា​ច្រើន​របស់ Cellcard Lab និស្សិត​ដែល​មាន​វ័យ ២១ ឆ្នាំ ឯម ចាន់រិទ្ធីកុល ដែល​បាន​បង្កើត​ហ្គេម​អប់រំ​ប្រភេទ 3D ឈ្មោះ​ថា DoyDoy គឺ​ជា​អ្នក​ឈ្នះ​លើក​ដំបូង​របស់​កម្មវិធី​នេះ។ លោក ឯម ចាន់រិទ្ធីកុល​ បាន​បង្កើត​គំនិត​អាជីវកម្ម​របស់​ខ្លួន​បន្ទាប់​ពី​លោក​មាន​ការ​កត់​សម្គាល់​ឃើញ​ថា​ហ្គេម​បង្កើត​ឡើង​ដោយ​ប្រជាជន​កម្ពុជា​ប្រកប​ដោយ​គុណភាព​និង​ភាព​ច្នៃប្រឌិត​សម្រាប់​កុមារ​នៅ​មាន​កម្រិត។ និស្សិត​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​រូប​នេះ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​រីករាយ​ខ្លាំង​ណាស់​ក្នុង​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ Cellcard Lab របស់​ក្រុមហ៊ុន Cellcard ហើយ​ឱកាស​ដែល​ផ្តល់​ដោយ​កម្មវិធី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នា​ពេល​នេះ​ថា ខ្ញុំ​កំពុង​តែ​ខិត​ទៅ​ជិត​ការ​សម្រេច​បាន​នូវ​ព្រឹត្តិការណ៍​លើក​ដំបូង​របស់ខ្ញុំ​ហើយ»។ បើ​គ្មាន​ការ​គាំទ្រ​ពី Cellcard Lab ខ្ញុំ​នឹង​មិន​អាច​មើល​ឃើញ​ថា ​គំនិត​របស់​ខ្ញុំ​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ដូច្នេះ​នោះ​ទេ»។​

 ​អ្នក​ឈ្នះ​ក្នុង​ជុំ​ទី​​​ពីរ La Chhouk Recycled and Creative Fashion ក៏​បាន​​ចង្អុល​បង្ហាញ​ផង​ដែរ​ថា​ ពួកគេ​នឹង​មិន​អាច​យល់​ច្បាស់​ពី​គំនិត​របស់​ពួកគេ​នោះ​ទេ បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Cellcard និង មជ្ឈមណ្ឌល Impact hub។ សហគ្រាស​វ័យ​ក្មេង​ដែល​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ មាន​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​បរិស្ថាន​តាមរយៈ​ការ​ដាក់​ជា​ការ​បង្ហាញ​ម៉ូដ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ និង​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ​ធ្វើ​ពី​ផលិត​ចេញ​ដែល​ត្រូវ​បាន​កែច្នៃ​ផ្សេងៗ។ លោក អ៊ិត សុវណ្ណរាជ តំណាង​ឲ្យ La Chhouk បាន​ថ្លែង​ថា៖ «យើង​មាន​សេចក្ដី​រីករាយ​ខ្លាំង​ណាស់​ចំពោះ​ក្រុមហ៊ុន សែលកាត ​និង​មជ្ឈមណ្ឌល Impact hub សម្រាប់​ឱកាស​ដើម្បី​នាំ​យក​មក​នូវ​ការ​រចនា​ម៉ូដ​និង​គំនិត​របស់​យើង​មក​បង្ហាញ​ជា​សាធារណៈនិង​ការ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​គំនិត​នៃ​របៀប​សំលៀកបំពាក់​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ដូច​ម្ដេច។វា​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ផង​ដែរ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ និង​សម្រាប់​ប្រជាជន​កម្ពុជា ​បន្ថែម​ទៀត​ក្នុង​ការ​ចូលរួម​កែច្នៃ​វត្ថុ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ឡើង​វិញ»។

 ​នៅ​ដើម​ខែ​ឧសភា អាជីវកម្ម​មួយ​ដែល​ទើប​តែ​បង្កើត​ថ្មី​ហៅ​ថា Eco-Plastic បាន​ទទួល​រង្វាន់​កំពូល​ក្នុង​ជុំ​ទី​បី​ជាមួយ​នឹង​គំនិត​របស់​ពួក​គេ​ក្នុង​ការ​កែច្នៃ​កាក​សំណល់​ប្លាស្ទិក​ទៅ​ជា​អំណោយ​ផ្សេងៗ។ ក្រុម​នេះ​បាន​ប្រើ​ម៉ាស៊ីន​ឯកទេស ​និង​ឧបករណ៍​ដើម្បី​បង្កើត​ពែង ជើង​សម្រាប់​ដាក់​ទូរស័ព្ទ បន្តោង​សោ និង​ទំនិញ​ផ្សេងៗ​ទៀត។ លី សុខកញ្ញា ដែល​តំណាង​ឲ្យ Eco-Plastic បាន​ថ្លែង​ថា៖ «Cellcard Lab ពិត​ជា​អាច​ជួយ​បង្កើត​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ក៏​ដូច​ជា​បង្កើន ​និង​ជំរុញ​ស្មារតី​សហគ្រិន​ភាព​សង្គម​របស់​យុវជន​កម្ពុជា​ ជា​ច្រើន តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​ក្នុង​ការ​បង្ហាញ​គំនិត​អាជីវកម្ម​របស់​ខ្លួន​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។ ការ​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មីៗ​កាន់​តែ​ច្រើន Cellcard Lab នឹង​ជួយ​អភិវឌ្ឍ​ពួក​គេ​ឲ្យ​កាន់​តែ​ច្រើន​ដូច​គ្នា ដែល​កត្តា​នេះ​ជួយ​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​តាមរយៈ​ការ​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​បន្ថែម​ទៀត»។​

​អ្នក​ឈ្នះ​សរុប​ចំនួន​ប្រាំបួន​ក្រុម​ត្រូវ​បាន​គេ​ដាក់​ក្នុង​ការ​ប្រកួត​ជុំ​ទី​បី​លើក​ដំបូង។ក្រៅ​ពី​ការ​ផ្ដល់​ជា​គ្រូបង្វឹក​ជំនាញសិក្ខាសាលា​ផ្សេងៗ និង​ការ​គាំទ្រ​អាជីវកម្មក្រុម​ដែល​ឈ្នះ​កំពូលៗ​ចំនួន​បី​ក្រុម​ក្នុង​ជុំ​នីមួយៗ​នឹង​ទទួល​បាន​ជា​រង្វាន់​សាច់​ប្រាក់​ចំនួន៥០០០​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​ទី​មួយ ៣០០០​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​លេខ​ពីរ និង​ប្រាក់ ​២០០០​ដុល្លារ សម្រាប់​អ្នក​ឈ្នះ​ចុង​ក្រោយ​ទី​បី។​

​ក្រុម​ដែល​ឈ្នះ​ក៏​នឹង​ទទួល​បាន​ផង​ដែរ​នូវ​ដំណើរ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី ​ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ក្នុង​កម្មវិធី​ដ៏​ល្បីល្បាញ​ហៅ​ថា Malaysian Global Innovation and Creativity Centre Acceleration Program និង​ការ​ទស្សនា​ការិយាល័យ​ក្រុមហ៊ុន Microsoft នៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ។ នៅ​ទី​នោះ ពួក​គេ​អាច​ជួប​ជាមួយ​សហគ្រិន​ផ្សេងៗ​ទៀត ស្វែង​យល់​ពី​កម្មវិធី​ និង​បច្ចេកវិទ្យា​ថ្មីៗ​ និង​សិក្សា​ពី​គំនិត​ល្អៗ​មួយ​ចំនួន​នៅ​ក្នុង​តំបន់៕
 

 
 ឧបត្ថម្ភដោយ 
  

Previous Article

គ្រូបង្រៀន ​និង​សាលារៀន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​អ្នក​ដឹកនាំ​ប្រកប​ដោយ​ទំនួល

Next Article

ការដាក់ឲ្យមានកិច្ចសហការប្រកបដោយទំនួលខុសត្រូវនៅក្នុងស្ថាប័ន