ការដាក់ឲ្យមានកិច្ចសហការប្រកបដោយទំនួលខុសត្រូវនៅក្នុងស្ថាប័ន

No Comments Share:

អត្ថបទ​ ពាណិជ្ជកម្ម
 
ខណៈ​ដែល​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ច្រើន​បាន​ចាប់​ផ្តើម​សម្លឹង​មើល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នានា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​ពួក​គេ​ដើម្បី​ឲ្យ​ដឹង​ថា​ ការ​ចូល​ដំណើរការ​ក្នុង​ទីផ្សារ​អន្តរជាតិ​ទាំង​នោះ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ថា ​តើ​អាជីវកម្ម​របស់​ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​ ឬ​អត់។​

​ការ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ បរិស្ថាន សហគមន៍ និង​បុគ្គលិក​របស់​យើង​បាន​ក្លាយ​ជា​កត្តា​ដែល​មាន​សារៈសំខាន់​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន។ ជា​ឧទាហរណ៍ ការ​អនុវត្ត​តាម​ច្បាប់ បទដ្ឋាន​សង្គម ការ​ទទួល​ខុស​ត្រូវ​ ឬ​ការ​អនុវត្តន៍​ដែល​ត្រឹមត្រូវ (Codes of Conduct) គឺ​ជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​ធ្វើ​ប្រតិបត្តិការ​អន្តរជាតិ។ នេះ​គឺ​ជា​មូលហេតុ​ដែល​វា​គឺ​ជា​ពេលវេលា​ដ៏​សមស្រប​សម្រាប់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ពិចារណា​ឲ្យ​ល្អិតល្អន់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទៅ​លើ​សង្គម (CSR)។ ការ​អនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ គឺ​ជា​ការ​ចាំបាច់​សម្រាប់​ការ​ចូល​ដំណើរការ​ទៅ​កាន់​ទីផ្សារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​កម្រៃ​កាន់​តែ​ច្រើន។ ទាក់ទង​នឹង​ការ​អនុវត្ត CSR ទាំង​នេះ ​គឺ​ជា​ការ​អនុវត្តន៍​ដ៏​ល្អ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។​

​ទំនួល​ខុស​ត្រូវ​សង្គម​ជា​មូលដ្ឋាន​ចាប់​ផ្តើម​ពី​ការ​អនុលោម​ទៅ​តាម​ច្បាប់​ការងារ។ ក្នុង​ប្រទេស​កម្ពុជា ច្បាប់​ការងារ​របស់​ប្រទេស​នេះ ​គឺ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​ជា​ច្រើន​សម្រាប់​លក្ខខ័ណ្ឌ​ការងារ​សមរម្យ។ ជា​ការ​ពិត​ណាស់ ក្រុមហ៊ុន​នានា​ត្រូវ​តែ​ធ្វើការ​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ដឹង​ថា ​តើ​ពួកគេ​បាន​គោរព​តាម​ច្បាប់ ​ឬ​អត់។ រាល់​ការ​មិន​អនុលោម​ទៅ​តាម​ច្បាប់​ទាំង​ឡាយ​គួរ​តែ​មាន​ការ​គិត​គួរ​ឡើង​វិញ​ជា​អាទិភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ មន្ត្រី​ដែល​អនុលោម​តាម​ច្បាប់​ក្នុង​ផ្នែក​ធនធាន​មនុស្ស​មិន​មែន​ជា​មន្ត្រី​ដែល​គេ​មិន​ចង់​បាន​នោះ​ទេ​ដោយសារ​តែ​មាន​ច្បាប់ ​និង​បទប្បញ្ញត្តិ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ជា​ញឹកញាប់​មាន​ការ​ផ្លាស់ប្ដូរ។​

​គន្លឹះ​សំខាន់​ គឺ​ថា​ ក្រុម​អ្នក​គ្រប់គ្រង​ទាំង​អស់​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។ ក្រុមហ៊ុន​ជា​ច្រើន​បាន​តែងតាំង​អ្នក​ចាត់ការ​ទូទៅ​ខាង​ផ្នែក CSR និង​អនុញ្ញាត​ឲ្យ​ពួកគេ​ទាំង​នោះ​ស្វែង​យល់​ពី​របៀប​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។ វា​ជានិច្ចកាល​នាំ​ឲ្យ​មាន​គំនិត​ផ្ដួចផ្ដើម​ដែល​គ្មាន​ប្រសិទ្ធភាព​មួយ​ ឬ​ប្រធាន​គ្រប់គ្រង​ដែល​តែងតែ​ស្នើ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​តាម។ ការ​មាន​ភាគហ៊ុន​ដែល​មាន​សិទ្ធ​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ក្រុម​អ្នក​គ្រប់គ្រង​ទាំង​មូល ​គឺ​ជា​ការ​ចាំបាច់។ ជា​គោលការណ៍ រាល់​អ្នក​ចាត់ការ​ទូទៅ​ទាំង​អស់ ​ក៏​ជា​ប្រធាន​គ្រប់គ្រង​ខាង​ផ្នែក CSR ផង​ដែរ ហើយ​ពួក​គេ​គួរ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​អនុវត្ត។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​គ្រប់គ្រង​ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង​បាន​បង្កើត​ឲ្យ​មាន​ភាព​កាន់​តែ​ងាយស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​សម្រាប់​និយោជិត​ និង​បរិស្ថាន។ការ​ទំនាក់ទំនង​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​តម្រូវ​ឲ្យ​មាន​ផង​ដែរ។ រាល់​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​របស់​ក្រុមហ៊ុន​គួរតែ​ត្រូវ​បាន​ពន្យល់​ទៅ​កាន់​បុគ្គលិក ដើម្បី​ឲ្យ​ពួកគេ​យល់​ និង​ចូលរួម​សហការ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ការ​ផ្លាស់ប្ដូរ​កើត​ឡើង។ នេះ​ក៏​ជា​ករណី​សម្រាប់​គោល​នយោបាយ CSR ផង​ដែរ។ ការ​ទំនាក់ទំនង​គួរតែ​ចាប់​ផ្តើម​ពី​ក្រុម​អ្នក​គ្រប់គ្រង ដែល​មិន​ត្រូវ​មាន​ការ​កំណត់​នោះ​ទេ។ បុគ្គលិក​អាច​លើក​ឡើង​ជា​សំនួរ សំណូមពរ​ ឬ​ការ​មិន​ពេញ​ចិត្ត ដែល​បញ្ហា​ទាំង​នេះ​គួរតែ​ត្រូវ​បាន​ដឹង​ឮ​ និង​យក​មក​ពិចារណា។ ជា​ការ​ពិត​ណាស់ វា​មិន​មែន​មាន​ន័យ​ថា​ រាល់​ការ​ផ្ដល់​យោបល់​ពី​បុគ្គលិក​សុទ្ធតែ​មាន​គុណ​សម្បត្តិ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​បុគ្គលិក​ស្ថិត​នៅ​ក្នុង​ការងារ​ជា​ប្រចាំ ពួកគេ​ជានិច្ចកាល​មាន​ចំណេះដឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ដំណើរការ​ និង​អ្វី​ដែល​មាន​ការ​ខុស​ឆ្គង។​

​ការ​បណ្តុះបណ្តាល ​គឺ​ជា​ផ្នែក​ដ៏​ជាក់លាក់​មួយ​នៃ​ការ​ទំនាក់ទំនង​ដែល​សម​នឹង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន។ នៅ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ បុគ្គលិក​ដឹង​ថា ​អ្វី​ជា​សិទ្ធិ​របស់​ពួកគេ​ និង​អ្វី​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​​ពួកគេ​ និង​របស់​ក្រុមហ៊ុន។ កត្តា​នេះ​តម្រូវ​ឲ្យ​មាន​ការ​បណ្តុះបណ្តាល​ច្រើន ដែល​មិន​មែន​ត្រឹមតែ​ជា​បណ្តុះបណ្តាល​ធម្មតា​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​ដោយ​ការ​បិទ​អេក្រង់​កុំព្យូទ័រ​នៅ​ពេល​ដែល​ចប់​ម៉ោង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បណ្តុះបណ្តាល​ពួកគេ​ស្ដីពី​របៀប​សរសេរ​ពាក្យ​បណ្តឹង​ទៅ​កាន់​អ្នក​គ្រប់គ្រង របៀប​ដើម្បី​គណនា​ប្រាក់ខែ​ និង​អ្វី​ដែល​ទាក់ទង​នឹង​ការ​រើសអើង។​

​កត្តា​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ជា​ញឹកញាប់ ​គឺ​ការ​ចូលរួម​របស់​កម្មករ។ ដូច​អ្វី​ដែល​បាន​រៀបរាប់ បុគ្គលិក​ជា​ធម្មតា​ដឹង​ថា ​អ្វី​ខុស​ឆ្គង​នៅ​កន្លែង​ការងារ ហើយ​ពួកគេ​គួរតែ​ត្រូវ​បាន​ចូលរួម​ក្នុង​ការ​កែ​លម្អ​ដំណើរការ​ការងារ​ទាំង​នោះ​ក្នុង​ការ​អនុវត្ត CSR ផង​ដែរ។ ក្រុម​តំណាង​កម្មករ​អាច​អនុវត្ត​ជា​អ្នក​ទំនាក់ទំនង​រវាង​ការ​គ្រប់គ្រង​ និង​បុគ្គលិក​ និង​រាយការណ៍​ទៅ​កាន់​ផ្នែក​គ្រប់គ្រង​នៅ​ពេល​ដែល​បុគ្គលិក​មាន​អារម្មណ៍​ថា​ ការ​ទទួល​ខុស​ត្រូវ​គ្មាន​តុល្យភាព។​

​តាមរយៈ​ការ​លើក​ឡើង​ជា​ឧទាហរណ៍ វា​គឺ​ជា​ផ្នែក​មួយ​នៃ​អំណាច​ដើម្បី​បញ្ចុះបញ្ចូល​និយោជិត​ឲ្យ​អនុវត្ត​តាម CSR ។ អ្នក​ចាត់ការ​ទូទៅ​គួរតែ​ភាព​ប្រាកដ​ដើម្បី​អនុវត្ត​តាម​ច្បាប់​ដែល​បាន​កំណត់​ចេញ​ដោយ​គោល​នយោបាយ​ទំនួល​ខុស​ត្រូវ​សង្គម និង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​លើ​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក។ ជា​ឧទាហរណ៍​ដូច​ជា ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ម៉ោង​ការងារ និង​ទំនាក់ទំនង​ដែល​គោរព​ដល់​ក្រុម​ការងារ​របស់​ពួកគេ។​

​វា​មាន​វិធីសាស្ត្រ​សាមញ្ញ​ជា​ច្រើន​ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន​ជាមួយ​នឹង​រាល់​ការ​ផ្ដួចផ្ដើម​ធំៗ​ណា​មួយ។ វិធីសាស្ត្រ​ដែល​សាមញ្ញ​ និង​មាន​ប្រសិទ្ធភាព​មួយ​ គឺ​ការ​បង្កើត​ឲ្យ​មាន​ប្រអប់​ផ្តល់​យោបល់​មួយ​ដែល​ប្រមូល​គំនិត​យោបល់​ពី​កម្មករ។ នៅ​ពេល​ដែល​ប្រអប់​ផ្តល់​យោបល់​ទាំង​នោះ​ដាក់​នៅ​ក្នុង​ទីតាំង​ដែល​មិន​តម្រូវ​ឲ្យ​មាន​ឈ្មោះ ប្រអប់​នេះ​អាច​បង្កើត​ឲ្យ​មាន​ជា​សារ​ដ៏​សំខាន់​ពី​កម្មករ​ផ្សេងៗ។ ជា​ការ​ពិតណាស់ រាល់​ការ​ផ្ដល់​យោបល់​ទាំង​អស់​ចាំបាច់​ត្រូវតែ​មាន​ការ​ពិនិត្យ និង​ឆ្លើយ​តប​ត្រឡប់​ទៅ​វិញ។ ការ​បើក​ឲ្យ​មាន​ការ​លើក​ឡើង​ជា​គំនិត​ថ្មីៗ​មិន​ថា ​រាល់​ការ​លើក​ឡើង​ទាំង​នោះ​បាន​មក​ពី​ណា​នោះ​ទេ វា​មិន​មែន​ល្អ​សម្រាប់​តែ CSR ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ល្អ​សម្រាប់​អាជីវកម្ម​ផង​ដែរ៕ ​ 

 ឧបត្ថម្ភដោយ 
  

Previous Article

ការពិសោធន៍ក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីៗ នាំមកនូវអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម

Next Article

កំណើន​អភិវឌ្ឍ​បៃតង​កំពុង​ផ្ដល់​ឲ្យ​មាន​ឱកាស​ថ្មីៗ​សម្រាប់​ប្រទេសកម្ពុជា