កំណើន​អភិវឌ្ឍ​បៃតង​កំពុង​ផ្ដល់​ឲ្យ​មាន​ឱកាស​ថ្មីៗ​សម្រាប់​ប្រទេសកម្ពុជា

No Comments Share:

និរន្តរភាព​គឺជា​សមាសភាគ​ដ៏​សំខាន់​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ ហើយ​ទាំង​អាជីវកម្ម​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​អនាគត​មួយ​ដែលមាន​ការ​គិត​គូរ​ពី​បរិស្ថាន​ឲ្យ​កាន់​តែ​ច្រើន។
 
«អត្ថប្រយោជន៍​សក្តានុពល​នៃ​ការ​ចាប់ផ្ដើម​អនុវត្តការ​ផ្តួចផ្តើម​អាជីវកម្ម​បៃតង​របស់​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​គឺអស្ចារ្យ​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​។»
 
អាជីវកម្ម​បៃតង​គឺជា​ការអនុវត្តន៍​សម្រាប់​ប្រាក់​ចំណេញ​និង​ជា​ការ​វិនិយោគ​មួយ​ដែល​ផ្តល់ប្រយោជន៍ដល់​សង្គម ​និង​បរិស្ថាន​​ដែល​ទាមទារ​ឱ្យ​មាន​ការ​យល់​ដឹង​យ៉ាង​ស៊ី​ជម្រៅ​ពី​ផល​ប៉ះ​ពាល់​។ ក្រុមហ៊ុន​ត្រូវ​តែ​ពិនិត្យ ​និង​យកចិត្ត​ទុកដាក់​លើស​កម្ម​ភាព​ជាក់​ស្ដែង​របស់​ក្រុមហ៊ុន​ ដើម្បី​យក​មក​ប្រើប្រាស់​ពី​របៀប​ថា​ តើ​ការ​ប្រព្រឹត្ដ ​និង​គោល​នយោបាយ​របស់​ខ្លួន​មាន​សក្តានុពល​អាច​ផ្លាស់​ប្តូរ​សង្គម​និង​បរិស្ថាន​របស់​ពួក​គេ​ល្អ​ប្រសើរ​ជាង​មុន ​ឬ​អាក្រក់​យ៉ាង​ដូច​ម្ដេច។
 
នៅ​ពេល​ដែល​មាន​ប្រសិទ្ធិភាព​ ក្រុមហ៊ុន​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ឧស្សាហកម្ម​លើ​បរិស្ថាន​ សហគមន៍ ​និង​សង្គម​ ពី​ការ​គ្រប់គ្រង​និង​កាត់​បន្ថយ​បំភាយ​ឧស្ម័ន​កាក​សំណល់​ក្នុង​ការអនុវត្ត​កាត់​បន្ថយ​ចំណាយ​ និង​ការ​អនុវត្តន៍​ប្រសិទ្ធិភាព​ថាមពល។​ ពួក​គេ​ក៏​បាន​ធ្វើ​ការ​បង្ហាញ​បណ្តុំ​បញ្ហា​ប្រឈម​សម្រាប់​ឧស្សាហកម្ម​អន្តរជាតិ​នៅ​កម្ពុជា​ផង​ដែរ។
 
«នៅ​ពេល​ដែល​អាជីវកម្ម​អឺរ៉ុប​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ ពួកគេ​ជាធម្មតា​នាំ​មក​នូវ​គោលការណ៍​ណែនាំ​ដែល​ពួកគេ​ត្រូវតែ​អនុវត្តតាម ប៉ុន្តែ​វា​មិន​មែន​តែង​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ប្រទេស​ដូចជា​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​គោលការណ៍​ទាំង​នោះ​ស្ថិត​ស្ថេរ​នោះទេ។»
 
នេះ​បើយោងតាម​ លោកស្រី បណ្ឌិត Romina De Jong ប្រធានអ្នកផ្តួចផ្តើមតស៊ូមតិបង្កើតឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុប។
 
លោកស្រីបាន បាន​ថ្លែង​ទាក់​ទង​នឹង​សកម្មភាពនេះថា ដើម្បីបង្កើតការពិភាក្សា​បើក​ចំហរ​វាង​ក្រុម​ប្រឹក្សា​ម្ចាស់​អាជីវកម្ម​ប្រកប​ដោយ​និរន្តរ​ភាព​របស់​ខ្លួន​និង​អ្នក​បង្កើត​គោល​នយោបាយ​របស់​ប្រទេស។
 
«ជាឧទាហរណ៍​ យើង​មាន​គោល​ការណ៍​ណែនាំ​ពី​តំបន់​អឺរ៉ុប​លើការ​ដោះ​ស្រាយ​បញ្ហា​កាក​សំណល់​របស់​យើង​ ប៉ុន្តែ​ជា​ការ​ពិត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ឧបករណ៍​ណាមួយ​សម្រាប់​បំផ្លាញ​កាក់​សំណល់​នោះទេ។​ ហេតុ​ដូច្នេះ​ហើយ​ ក្រុមហ៊ុន​ទាំងនេះ ​មាន​កាក​សំណល់​ដែល​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ហើយ​ពួក​គេ​គ្មាន​កន្លែង​ដើម្បី​ដាក់​កាក​សំណល់​ទាំងអស់​នោះទេ»។​ 
 
ខណះ​ដែល​កាក​សំណល់​របស់​ពួកគេ​មាន​ការ​កើន​ឡើង​ ម្ចាស់​អាជីវកម្ម​ត្រូវ​បាន​ជាប់គាំង​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏លំបាក។ ​ទី​បំផុត​ ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​នាំ​ចេញ​កាក​សំណល់របស់​ពួកគេ​ទៅ​ក្រៅ​ប្រទេស​ដែល​នេះ​ជា​ភារកិច្ច​មួយ​តម្រូវ​ឲ្យ​មាន​ការ​ចំនាយ​ច្រើន​ខណះ​ដែល​វា​ត្រូវ​បាន​គេ​មើល​ឃើញថា​ជាការ​កត្តា​ដែល​មិន​អំណោយ​ផល​ដល់​វិនិយោគិន​បរទេស​នោះទេ។​
 
លោកស្រី​បាន​ថ្លែង​ឲ្យ​ដឹងថា​ «នេះ​មិន​មែន​ជា​វិធី​ងាយស្រួល​ក្នុង​ការ​បើ​ក​អាជីវកម្ម​នោះ​ទេ។​ ការ​នាំ​យក​បញ្ហា​ដូចនេះ​ទៅ​កាន់​រាជ​រដ្ឋាភិបាល​កម្ពុជា​គឺជា​ផ្នែកមួយ​នៃ​អ្វី​ដែល​អាជីវកម្ម​បៃតង​ព្យាយាម​ធ្វើ ។​»
 
ក្នុងនាម​ជា​វេទិកា​មួយ​ សមាជិក​គណៈកម្មាការ​ពិភាក្សា​អំពី​បញ្ហា​ទូទៅ​និង​បញ្ហា​ប្រឈម​ដែល​រាំង​ស្ទះ​ដល់​កំណើន​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​របស់​ពួកគេ។ ​បន្ទាប់​មក​ បញ្ហា​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ដល់​សមាជិក​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ជា​យោបល់​គោលនយោបាយ។​ កាល​ពី​ខែមីនា​ឆ្នាំមុន​ គណៈកម្មាការ​បាន​បង្ហាញ​សៀវភៅ ​“White ​Book”​ លើក​ដំបូង​របស់​ខ្លួន​ដល់សមាជិក​រាជរដ្ឋាភិបាល​ជាមួយ​នឹង​គោល​បំណង​នៃ​ការ​បង្កើន​ការយល់ដឹង​នៃ​ការ​អនុវត្ត​អាជីវកម្ម​បៃតង​និង​ការយក​ចិត្តទុក​ដាក់ទៅ​នឹង​បញ្ហា​ដែល​ទាមទារ​ឱ្យ​មាន​នូវ​ការ​ពិនិត្យ​ឡើងវិញ។
 
ក្នុង​ការ​អនុវត្តន៍​ថាមពល​កកើត​ឡើង​​វិញ​​និង​​ការបង្កើត​ក្រុមប្រឹក្សា​អគារ​បៃតង​ថ្នាក់ជាតិ​មួយ​ដែល​អាច​ផ្តល់​ជា​គោលការណ៍​ណែនាំ​លើ​ការ​សាងសង់​ប្រកប​ដោយ​និរន្តរភាព​និង​សុវត្ថិភាព​ការងារ​។ យោងតាម​ ការ​លើក​ឡើង​នេះ​របស់​លោក​ស្រ ីបណ្ឌិត​ De Jong​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។​ ក្រុម​ប្រឹក្សា​អគារ​បៃតង​កំពុង​ត្រូវបាន​ពិចារណា​ហើយ​សកម្មភាព​មួយ​នេះ​ជួយដល់ការអនុវត្តន៍​ថាមពល​កកើតឡើង​វិញ​ជា​លើកដំបូង​ដែល​បាន​រៀបរាប់​យ៉ាង​ជាក់លាក់​ក្នុង​គោល​នយោបាយ។ ​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​ស្នើ​សុំការ​ដេញថ្លៃ​សម្រាប់​វិស័យ​ឯកជន​លើ​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​១០​មេហ្គាវ៉ាត់​នៅក្រុង​បាវិត។​
 
លោកស្រី​បាន​​ឲ្យ​ដឹង​ទៀត​ថា ៖​«អត្ថ​ប្រយោជន៍​សក្តានុពល​នៃ​ការចាប់ផ្ដើម​អនុវត្ត​ការ​ផ្តួចផ្តើម​អាជីវកម្ម​បៃតង​របស់​អឺរ៉ុប​និង​ប្រទេសកម្ពុជា​គឺ​អស្ចារ្យ​សម្រាប់​ប្រទេសជាតិ​ទាំងមូល។​ប្រសិន​បើ​ការងារ​របស់​គណៈកម្មាការ​នេះ​ទទួល​បាន​ជោគជ័យ ​នោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​រីក​លូតលាស់​ ហើយ​នឹង​ផ្ដល់​ជា​ឱកាស​ការងារ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ វា​ក៏​ចាប់ផ្ដើម​ធ្វើ​ឲ្យ​អាជីវកម្ម​បរទេស​ក្នុង​ប្រទេស​លែងមាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ទៅកាន់​ប្រជាជន​និង​បរិស្ថាន​នៃ​ប្រទេសកម្ពុជា»។​

 ឧបត្ថម្ភដោយ 

Previous Article

ការដាក់ឲ្យមានកិច្ចសហការប្រកបដោយទំនួលខុសត្រូវនៅក្នុងស្ថាប័ន

Next Article

ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា