ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា

No Comments Share:

ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹង​ទំនួល​ខុស​ត្រូវ​មាន​ឱកាស​ដើម្បី​ទទួល​បាន​ផលចំណេញ​និង​ការ​ទទួល​បាន​នូវ​ការ​ចូល​ដំណើរ​ការ​ទៅ​កាន់​ការ​វិនិយោគ​និង​ទីផ្សារ​អន្ដរជាតិ។
 
អវត្តមាន​នៃ​គោលការណ៍​ណែនាំ​ថ្នាក់​ជាតិ​ស្ដីពី​ទំនួល​ខុសត្រូវ​អាជីវកម្ម​ធ្វើ​ឲ្យ​វា​មាន​ការ​លំបាក​សម្រាប់​អាជីវកម្ម​ក្នុង​ស្រុក​ដើម្បី​កំណត់​គោលដៅ។
 
ទស្សនៈ​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ទៅ​លើ​សង្គម (Corporate Social Responsibility) មាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៦០ ដែល​ធ្វើ​ឲ្យ CSR ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អក្សរ​កាត់​ដ៏​ពេញ​និយម និង​មាន​អត្ថន័យ​ជាក់​ស្តែង​បាន​ក្លាយ​ជា​ការ​លំបាក​ដើម្បី​យល់​ពី​និយមន័យ​របស់​វា​និង​បង្កើត​ជា​ការ​យល់​ច្រឡំ​អំពី​អ្វី​ទៅ​ជា CSR និង​អ្វី​ដែល​ដែល​ត្រូវបាន​រំពឹង​ទុក​ក្នុង​ការ​សម្រេច​គោលដៅ។
 
លោកស្រី បណ្ឌិត Romina De Jong  ដែល​ដឹកនាំ​វេទិកា​សមាជិក CSR ៣៧ របស់​ប្រទេស​កម្ពុជា​ មាន​ដំណោះ​ស្រាយ​សាមញ្ញ​មួយ​គឺ «ការ​បំភ្លេច​អក្សរ​កាត់ វា​មាន​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង​ផល​ប៉ះពាល់» CSR គឺ​ជា​ដំណើរ​ការ​អាជីវកម្មរ​បស់​យើង​នៅ​ក្នុង​វិធី​សាស្ដ្រ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។ នោះ​មាន​ន័យ​ថា យើង​ព្យាយាម​ដើម្បី​បង្កើន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​របស់​យើង​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន។
 
លោកស្រី បណ្ឌិត Romina De Jong  បាន​ឲ្យ​ដឹង​ថា មាន​ការ​គ្រោង​ទុក​សម្រាប់​ថ្ងៃ​ដែល​បុគ្គលិក​មាន​ជំងឺ ការ​ផ្ដល់​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ និង​ការ​ផ្តល់​ឧបករណ៍​ការពារ​ត្រឹមត្រូវ​សម្រាប់​បុគ្គលិក​គឺជា​វិធី​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​អាច​មាន​ការ​ទទួល​ខុស​ត្រូវ។ គោលនយោបាយ​ការ​កេង​ប្រវ័ញ្ច​ថែម​ម៉ោង​រយៈ​ពេល​វែង​ដោយ​មាន​ការ​ឈប់​សម្រាក​តិច​តួច​និង​ការ​មិន​អើពើ​ឆ្ពោះ​ទៅ​រក ការ​គ្រប់គ្រង​មិន​បាន​ល្អ​និង​មាន​លទ្ធផល​ខុស​ពី​ការ​រំពឹង​ទុក​ទាំង​ស្រុង។
 
លោកស្រី បណ្ឌិត Romina De Jong  បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ចាត់​ទុក​ការ​អនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដូចជា​ការ​ចំណាយ​គឺ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​សម្រាប់​ធ្វើ​ឲ្យ​អាជីវកម្ម​រីក​លូតលាស់​បាន​នោះទេ។ «អាជីវកម្ម​អាច​ទទួល​បាន​ផល​ចំណេញ​ស្រប​ពេល​ដែល​វា​មាន​ការ​ទទួល​ខុស​ត្រូវ» ដោយ​លោកស្រី​បាន​លើក​ឡើង​ពី​ក្រុមហ៊ុន Pactics។ វា​ផ្ដល់​ឲ្យ​បុគ្គលិក​ជា​ម្តាយ​របស់​ខ្លួន​ដែល​ធ្វើ​ការងារ​ជាមួយ​នឹង​កន្លែង​មើល​ថែ​ក្មេង​ដោយ​ឥត​គិត​ថ្លៃ​នៅ​ឯ​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ខេត្តសៀមរាប​ដែល​កត្តា​នេះ​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ការងារ​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​កូន​របស់​ពួកគេ។ សេវាកម្ម​នេះ​ផង​ដែរ​ក៏​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ថវិកា​​របស់​ក្រុមហ៊ុន។ វា​ចំណេញ​ពេល​វេលា​និង​ថវិកា​​ដែល​នឹង​ត្រូវ​បាន​បាត់បង់​ដោយ​អវត្តមាន​ព្រម​ទាំង​ការ​ចំណាយ​ក្នុង​ការ​ជួល និង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ថ្មី។
 
លោកស្រី បណ្ឌិត Romina De Jong បាន​ពន្យល់​ថា បរិបទ​គឺ​ជា​គន្លឹះ​ដែល​ជា​របៀប​នៃ CSR ធ្វើការ។ ឧទាហរណ៍ ការ​អនុវត្តន៍ CSR នៅ​រោងចក្រ​ផលិត​រថយន្ត​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​នឹង​មាន​ភាព​ខុស​គ្នា​ពី​រោងចក្រ​កាត់ដេរ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ វិស័យ ទំហំ និង​ខ្នាត​គឺជា​កត្តា​ដែល​ការ​គ្រប់គ្រង​គួរ​ធ្វើការ​ពិចារណា​នៅ​ពេល​ដែល​កំណត់​ការ​គ្រប់គ្រង​យុទ្ធសាស្ត្រ CSR ។ ប៉ុន្តែ​កម្ពុជា​នៅ​មាន​កង្វះ​ខាត​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​ក្នុង​ស្រុក​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត។
 
លោកស្រី បណ្ឌិត Romina De Jong បាន​បន្ត​ឲ្យ​ដឹង​ថា អវត្តមាន​នៃ​គោលការណ៍​ណែនាំ​ថ្នាក់​ជាតិ​ស្ដីពី​ទំនួល​ខុស​ត្រូវ​អាជីវកម្ម​ធ្វើឲ្យ​វា​មាន​ការ​លំបាក​សម្រាប់​អាជីវកម្ម​ក្នុង​ស្រុក​ដើម្បី​កំណត់​គោលដៅ ដែល​វា​ជា​មូលហេតុ​មួយ​ដែល​យើង​បង្កើត​វេទិកា​នេះ​ឡើង។ 
 
ការ​យល់​ខុស​ជាទូទៅ​មួយ​គឺថា CSR ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​អំណោយ​សប្បុរស​ដូច​ម្ចាស់​រោងចក្រ​កាត់ដេរ​មួយ​ដែល​បាន​កសាង​សាលា​បឋម​សិក្សា។ ទោះជា​យ៉ាង​ណា ការ​ស្រឡាញ់​មនុស្ស​ជាតិ​តាមរយៈ​​ការ​ជួយ​ជនក្រីក្រ មិន​មែន​ជា CSR នោះទេ ដែល CSR  គួរ​តែ​ជា​សំណុំ​នៃ​ការ​អនុវត្ត​ដែល​បាន​បង្កប់​នៅក្នុង​វិធីសាស្ត្រ​ប្រតិបត្តិការ​អាជីវកម្ម។ 
 
លោកស្រី បណ្ឌិត បាន​បន្ថែម​ឲ្យ​ដឹង​ថា « ម្ចាស់​អាជីវកម្ម គិត​ថា ប្រសិន​បើ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​អ្វី​មួយល្អៗ​សម្រាប់​សហគមន៍​គ្រប់​ពេល នោះ​គឺ​ខ្ញុំ​បាន​ធ្វើ​ការងារ​ល្អ​ហើយ» ប៉ុន្តែ​នោះ​មិន​មែន​ជា​អ្វីដែល​ទាក់ទង​នឹង CSR និង​ទំនួល​ខុស​អាជីវកម្ម​នោះទេ។ វា​ជា​របៀប​ដែល​អ្នក​ពិតជា​អាច​បង្កើន​ផល​ប៉ះពាល់​របស់​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ» ។
 
ក្រុមហ៊ុន Amru Rice ដែល​ជា​សមាជិក​នៃ​វេទិកា CSR បាន​អនុវត្ត​គំរូ​ទំនួល​ខុសត្រូវ​របស់ខ្លួន​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​សហករណ៍​ក្នុង​ខេត្តព្រះវិហារ។ អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ប្រជាជន​កម្ពុជា​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ផ្តល់នូវ​ការ​បណ្តុះបណ្តាល​ការ​អនុវត្តន៍​ធ្វើ​កសិកម្ម​សរីរាង្គ​ទៅ​កាន់​សហករណ៍ ដែល​បន្ទាប់​មក​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ដល់​កសិករ​​ប្រមូល​ផល​ស្រូវ​ក្នុងស្រុក​ដែល​ស្ថិត​នៅ​ក្រោម​កិច្ចសន្យា។ ក្រុមហ៊ុន​នេះ​បាន​ទិញស្រូវ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​ហើយ​បន្ទាប់​មក​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​វា​ជា​ការ​លក់​ដែល​នឹងមិន​អាច​ធ្វើ​ទៅ​បាន​បើ​គ្មាន​ស្តង់ដារ CSR ត្រឹមត្រូវ។
 
លោកស្រី បណ្ឌិត Romina De Jong បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា «តាម​រយៈ​បទពិសោធន៍​​របស់​យើង​គឺ​ត្រូវ​បាន​បង្ហាញ​រួច​ទៅ​ហើយ​ថា​អាជីវកម្ម​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​និង​មាន​និរន្តរ​ភាព​កំពុង​តែ​ទទួល​បាន​ផល​ប្រយោជន៍​តាម​វិធីសាស្ត្រ​ជាច្រើន។ វា​បាន​កាត់​បន្ថយ​ការចំណាយ​រយៈពេល​វែង និង​មាន​រូបភាព​ល្អ​ប្រសើរ​ជាង​មុន​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន»៕ 

 ឧបត្ថម្ភដោយ 

Previous Article

កំណើន​អភិវឌ្ឍ​បៃតង​កំពុង​ផ្ដល់​ឲ្យ​មាន​ឱកាស​ថ្មីៗ​សម្រាប់​ប្រទេសកម្ពុជា

Next Article

កាត់​ទោស​លោក សម រង្សុី ២០ ខែ និង​ឲ្យ​សង​ជំងឺ​ចិត្ត​​លោក​នាយក​រដ្ឋមន្ត្រី​១០០រ