ធនាគារ ហុង លីអុង រៀបចំកម្មវិធី «សម្រេចក្តីសុបិន» រដូវកាលទី ៣ ក្នុងឱកាសទិវាកុមារអន្តរជាតិ

No Comments Share:

ថ្ងៃទិវាកុមារអន្តរជាតិកាន់តែជិតមកដល់ហើយ! តើលោកអ្នកមានគម្រោងសម្រាប់កូនៗលោក អ្នកហើយ ឬនៅ? ធនាគារ ហុង លីអុង សូមអញ្ជើញលោកអ្នក និងបុត្រធីតារបស់លោកអ្នកមកចូលរួម ដោយសេរីក្នុងកម្មវិធី «សម្រេចក្តីសុបិន» រដូវកាលទី៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះនៅរោងភាពយន្ត Major Cineplex by Cellcard។

កូនៗលោកអ្នកអាចចូលរួមកម្មវិធីសប្បាយៗ ថែមទាំងទទួលបានកាដូជាច្រើនត្រលប់ទៅផ្ទះវិញ ផងដែរ ក្រៅពីនេះថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើន និងរង្វាន់ធំដែលមានទឹកប្រាក់ ៥០០ដុល្លារអាមេរិក។

ពិតជាអស្ចារ្យខ្លាំងណាស់កម្មវិធី «សម្រេចក្តីសុបិន» រដូវកាលទី៣ របស់ធនាគារ ហុង លីអុង បានត្រលប់មកវិញទៀតហើយដែលកម្មវិធីនេះ មានកម្មវិធីពិសេសៗជាច្រើនសម្រាប់កុមាររីករាយកម្សាន្ត ដែលមានដូចជា៖ ការសម្ដែងសៀក ការច្រៀង Beatbox ការច្រៀងជាមួយហ្គីតា ការសម្ដែងរបាំរបស់កុមារ ការគូររូបលើមុខ និងការសូន រូបធ្វើពីដីឥដ្ឋ។ ក្រៅពីនេះក៏មានការប្រកួតទេពកោសល្យរបស់កូនៗ លោកអ្នកដែលមានដូចជា៖ ការរត់ម៉ារ៉ាតុងរបស់កុមារ ការលេងល្បែងជាក្រុម ការប្រកួតផាត់គំនូរ 3D និងការប្រកួតកុមារអស្ចារ្យជាដើម៕

ដើម្បីចុះឲ្យកូនៗរបស់លោកអ្នកជាមុនដើម្បីទទួលបានកូដចូលលេង តាមគេហទំព័រ http://hlb.codedone.com/wonderland បន្ទាប់មកទាញយក QR Code ចូលទៅក្នុងទូរស័ព្ទដៃលោកអ្នក តម្រូវស្កេន QR Code ពេលលោកអ្នកចូលមកកម្មវិធី។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៧១១។

Previous Article

American Intercon Institute and School Systems expanding

Next Article

Speech by Paul Foskey at the signing ceremony for Fairfield at Marriott Phnom Penh on Monday, May 8