សន្និសីទសារព័ត៌មាន ស្តីពីពិធីសម្ពោធផលិតផល HomePro របស់ធនាគារ ស៊ីអាយអិមប៊ី

Khmer Times No Comments Share:

ភ្នំពេញ​ – ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧៖ កាលពីថ្ងៃពុធ ទី០៨ ខែសីហាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ដោយមានកិច្ចសហការជាមួយនឹងក្រុមហ៊ុន មេនូ ឡាយហ្វ៍ ខេមបូឌា បានប្រារព្ធធ្វើសន្និសីទកាសែតសារព័ត៌មាន​មួយ ដើម្បីសម្ពោធផលិតផល HomePro ដែលជាផលិតផលឥណទានគេហដ្ឋានមួយ បន្ថែមមកជាមួយនឹងសេវាធានារ៉ាប់រងអាយុជីវិត មានតម្លៃ​រហូត​ដល់ 50,000ដុល្លារអាមេរិក ក្នុងរយៈពេល10ឆ្នាំ។ HomePro គឺជាកម្មវិធី​ពិសេស របស់ធនាគារ ស៊ីអាយអិមប៊ី ដែលផ្តល់​ជូន​ដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។

 

HomePro ត្រូវបានបង្កើតឡើង ស្របតាមតម្រូវការចាំបាច់របស់ក្រុមគ្រួសារទាន់សម័យ។ កម្មវិធី​ពិសេស​នេះ មាន​ផ្តល់ជូនការការពារអនាគត ទៅដល់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ​របស់​អ្នក​ទទួល​ឥណទាន ទោះ​ជា​មានអ្វីមួយកើតឡើងជាយថាហេតុក៏ដោយ។

 

ថ្លែងក្នុងព្រឹត្តិការណ៍ លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស៊ីអាយអិមប៊ី បានប្រកាសបើកសម្ពោធផលិតផលថ្មី HomePro របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាសាធារណៈ។ លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ ស៊ីអាយអិមប៊ី មានប្រសាសន៍ថា៖ «តាមរយៈ HomePro អតិថិជនផ្នែកឥណទានគេហដ្ឋានរបស់យើង អាចទទួលបានផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ រួមទាំងសេវាធានា​រ៉ាប់រង​អាយុជីវិត។ គ្រួសាររបស់អ្នកទទួលឥណទាន នឹងទទួលបានកញ្ចប់ធានារ៉ាប់រង រហូតដល់ 50,000​ដុល្លារ​អាមេរិក សម្រាប់ជួយកាត់បន្ថយប្រាក់កម្ចីរបស់ពួកគេ ក្នុងករណីមានគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ»។

 

ជាមួយគ្នានេះ លោកស្រី ធីតា បានបញ្ជាក់ផងដែរថា៖ «ផ្អែកតាមការសិក្សានៅលើទីផ្សារបច្ចុប្បន្ន កញ្ចប់​ធានា​រ៉ាប់រង​អាយុជីវិត 50,000ដុល្លារអាមេរិក មានតម្លៃ 500ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬស្មើនឹង 5,000​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​10ឆ្នាំ សម្រាប់អ្នកស្នើសុំ ដែលស្ថិតក្នុងវ័យកណ្តាល។ ហើយធនាគារ ស៊ីអាយអិមប៊ី ផ្តល់នូវសេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត ដោយឥតគិតថ្លៃ ដល់អតិថិជន HomePro ក្នុងរយៈ​ពេល​10ឆ្នាំ ។ធនាគារ ស៊ីអាយអិមប៊ី ជឿជាក់ថា HomePro នឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អតិថិជន នៅលើទីផ្សារប្រទេស​កម្ពុជា ដោយ​សារវាមិនមែនត្រឹមតែជាផលិតផលឥណទានគេហដ្ឋានធម្មតាប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់នូវ​គុណតម្លៃ​កាន់តែ​អស្ចារ្យ ទៅដល់អ្នកទទួលឥណទាន និងមនុស្សជាទីស្រឡាញ់របស់ពួកគេផងដែរ។»

ជាផ្នែកមួយនៃភាពជាដៃ​គូ​ចែក​ចាយ​ផលិត​ផល​ធានារ៉ាប់​រង​អាយុ ធនាគារ ស៊ីអាយអិមប៊ី ធ្វើការសហការជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីផ្តល់ជូននូវផលិតផល​ធានារ៉ាប់រង​នេះ ទៅដល់អតិថិជន HomePro ទាំងអស់របស់ធនាគារ ស៊ីអាយអិមប៊ី។  បន្ថែមពីលើការផ្តល់សេវាធានារ៉ាប់អាយុជីវិត កម្មវិធី​ពិសេស HomePro មានអត្រាការប្រាក់ល្អ 7,99% ក្នុងមួយឆ្នាំ ទំហំ​ឥណទាន​រហូតដល់ 80% និងរយៈពេលឥណទានរហូតដល់ ២០ឆ្នាំផងដែរ។

 

ក្នុងខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស៊ីអាយអិមប៊ី បានចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ផលិត​ផល​ធានារ៉ាប់​រង​អាយុ​ជីវិត ដើម្បីនាំយកផលិតផល និងសេវាកម្មថ្មីៗ ទៅដល់អតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី នៅទូទាំងប្រទេស។ កិច្ចសហការរវាងស្ថាប័នទាំងពីរ ទៅលើផលិតផល HomePro ថ្មីនេះ បានធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ​ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh​ ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។

 

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

 

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។

 

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសចំនួន ៩ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និងឡាវ)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

 

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ១.០០០​ ក្រុមហ៊ុន នៅក្នុងតំបន់ ​។​

 

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

 

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។

 

អំពី​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ (ខេមបូឌា)​ ភីអិលស៊ី​

 

ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌាបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និង​ ជាទីផ្សារថ្មី

ចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈាន​មុខគេ​មួយ

ក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង

អាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅ​ ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវ​ ផលិតផល និងសេវាកម្ម​ផ្នែកការពារហិរញ្ញវត្ថុដែលជា តម្រូវការ​ចាំបាច់របស់ពួកគាត់។

 

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយ​នែន​សល​ គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេលំដាប់​ថ្នាក់​អន្តរជាតិ​ដែល​ផ្ដល់​ដំណោះ​ស្រាយ​សម្រាប់​អនាគត​ដើម្បី​ជួយ​អតិថិ​ជន​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ផែន​ការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។ យើងបានដំណើរការជាក្រុមហ៊ុន​ John Hancock នៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុន​ មេនូឡាយហ្វ៍ នៅបណ្តាប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ យើង​ផ្ដល់​ការ​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ ដំណោះ​ស្រាយ​ធានារ៉ាប់​រង​ ព្រម​ទាំង​ផលិត​ផល​ និង​សេវាកម្ម​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ជូន​ដល់​អតិថិជន​ជាលក្ខណៈ​បុគ្គល​ ជាក្រុម​ និង​ជា​ស្ថាប័ន​។​ គិត​ត្រឹម​ថ្ងៃ​ទី ៣១​ ខែ​​ធ្នូ​ ឆ្នាំ​ ២០១៥​ យើ​ងមាន​បុគ្គលិក​បម្រើ​ការ​ងារ​ប្រមាណ​​​ ៣៤ ០០០ នាក់​ ភ្នាក់ងារ​ធានា​រ៉ាប់​រង​ប្រមាណ​ ៦៣ ០០០ នាក់​ និង​ដៃគូ​ចែក​ចាយ​ផលិត​ផល​ធានារ៉ាប់​រង​អាយុ​ជីវិត​រាប់​ពាន់​ដៃគូ​ផ្សេងទៀត​ ដែល​កំពុង​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ប្រមាណ​ ២០​ លាន​នាក់​។​ គិត​ត្រឹម​ចុង​ខែ​មិថុនា​​ ឆ្នាំ​ ២០១៦​​ យើង​មាន​​សាច់​ប្រាក់​ប្រតិបត្តិ​ការ​​ចំនួន​ ៩៣៤​ ពាន់​លាន​ដុល្លារ​កាណាដា​ ឬ​ ៧១៨​​​ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ទ្រព្យ​សកម្ម​។​ គិត​ត្រឹម​រយៈ​ពេល​​ ១២​​ ខែ​ចុង​ក្រោយ​ យើង​បាន​បង់​ជូន​ជា​អត្ថ​ប្រយោជន៍​ ការ​ប្រាក់​ និង​ការ​ចំណាយ​ផ្សេងៗ​ជូន​ដល់​អតិថិជន​របស់​យើង​ដែល​មាន​តម្លៃ​ជាសាច់​ប្រាក់​ចំនួន​ ២៥,៤​​ ពាន់​លាន​ដុល្លារ​កាណាដា​។​ យើង​មាន​ប្រតិបត្តិ​ការ​ធំៗ​នៅ​អាស៊ី​ កាណា​ដា​ និង​សហរដ្ឋ​អាមេរិក ហើយ​យើង​បាន​បម្រើ​អតិថិជន​របស់​យើង​អស់​រយៈ​ពេល​ច្រើន​ជាង​ ១០០​ ឆ្នាំ​មក​ហើយ។​

 

យើងមាន​ប្រតិបត្តិ​ការ​ធំៗ​របស់​យើ​នៅ​តំបន់​អាស៊ី​ ប្រទេស​កាណាដា​ សហរដ្ឋអាមេរិក​ ដោយ​យើង​បាន​បម្រើ​អតិថិជន​របស់​យើង​ជាង​ ១០០​ ឆ្នាំ​មក​ហើយ​។​ យើង​មាន​​ទីស្នាក់​ការ​កណ្ដាល​ជា​សកល​របស់​យើង​នៅ​​ទីក្រុង​ Toronto ប្រទេស​​ កាណាដា​ ហើយ​ក្រុមហ៊ុន​ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅលើទីផ្សារមូលប័ត្រ តូរ៉ុនតូ (TSX) ទីផ្សារមូលប័ត្រញូវយ៉ក (NYSE) និងទីផ្សារមូលប័ត្រហ្វីលីពីន (PSE) ហើយនៅលើ​ទីផ្សារមូលប័ត្រហុងកុង (SEHK) ក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមអំពី មេនូឡាយហ្វ៍ សូមចូលទៅកាន់ទំព័រ​ Facebook: facebook.com/Manulife, Twitter: @Manulife, Linkedin: linkedin.com/company/manulife-financial, Instagram: @Manulife ឬចូល​ទៅ​កាន់​គេហទំព័រ​  www.manulife.com  ឬ  www.johnhancock.com។

 

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

 

លោក ស្រេង ភារុណ

ផ្នែកទីផ្សារ​ និងទំនាក់ទំនង

ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភី​អិល​ស៊ី

ទូរសព្ទ៖ (+៨៥៥)៩២ ៩៥៧ ៤៥៥

អ៊ីមែល៖ [email protected]

 

លោក​ តារា​ សៅយុទ្ធនា​
ប្រធាន​ផ្នែក​ទំនាក់​​ទំនង

ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ (ខេមបូឌា) ភីអិលស៊ី​​

ទូរសព្ទ៖ (+៨៥៥)១១​ ៧៥៩ ៩៦៤
អ៊ីមែល៖ [email protected]

Previous Article

Urgent Announcement from HGB Group

Next Article

New Nokia 105 on sale in Cambodia at $17.50