Public screening of First They Killed My Father in Cambodian cinemas

Khmer Times No Comments Share:

[PHNOM PENH] The first public screening of the Khmer-language Netflix film First They Killed My Father was held on September 8th in Cambodia exclusively by Westec Media Limited who have arranged a one month theatrical run at Legend Toul Kork, Legend City Mall, and Legend Stung Meanchey as well as Major Cineplex, Prime Cineplex, and Baray Andet in advance of the worldwide release by Netflix on September 15th.

Directed by Angelina Jolie, First They Killed My Father is the adaptation of Cambodian author and human rights activist Loung Ung’s gripping memoir of surviving the deadly Khmer Rouge regime from 1975 to 1978. The story is told through her eyes, from the age of five, when the Khmer Rouge came to power, to nine years old. The film depicts the indomitable spirit and devotion of Loung and her family as they struggle to stay together during the Khmer Rouge years.

The film is dedicated to all those who died under the Khmer Rouge and all those who survived. It focuses on the love and dedication of a Cambodian family, and celebrates the beauty, spirit and resilience of the Cambodian people and culture.

The official Cambodian premiere of First They Killed My Father took place on February 18th at the Terrace of the Elephants at the Angkor Wat temple complex in Siem Reap with the gracious presence of King Norodom Sihamoni and Queen Mother Norodom Monineath. It was attended not only by important officials and dignitaries but also representatives from Cambodian society with priority given to survivors of the Khmer Rouge as well as local historical experts and educational organisations.

Shot on location in Cambodia, between November 2015 and February 2016, and filmed entirely in the Khmer language, it is the largest movie ever made in the country. Cambodian technicians, artisans and crafts people comprised the largest portion of the crew, along with more than 3,500 Cambodian background actors.

The cast is made up of Cambodian actors, many of which are appearing in a film for the first time. Sreymoch Sareum, who plays the central role of Loung from the ages of five to nine, and from whose point of view the story unfolds, was discovered in a local charity school.

Loung’s parents (Pa and Ma) are played by Phoeung Kompheak and Sveng Socheata. Loung’s siblings are portrayed by Nita and Nika Sarun (Geak), Chenda Run (Chou), Kimhak Mun (Kim), Sreyneang Oun (Keav), Sothea Khoun (Khouy) and Dara Heng (Meng).

First They Killed My Father is a Netflix film produced by Angelina Jolie and acclaimed Cambodian director and producer Rithy Panh, director of the Oscar-nominated The Missing Picture.  Michael Vieira (By the Sea) also serves as a producer. Loung Ung, Maddox Jolie-Pitt, Adam Somner (Bridge of Spies) and Charles Schissel (The Prestige) are executive producers, and Academy Award winner Anthony Dod Mantle (Slumdog Millionaire) serves as director of photography.

Tickets can be booked in person and online with show times available at the following websites:

http://cinema.org.kh 

http://legend.com.kh 

http://www.majorcineplex.com.kh/cinema/

http://primecineplex.com

https://barayandetcinema.com/

ការចាក់បញ្ចាំងខ្សែភាពយន្តរឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖  ខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (First They Killed My Father) ជាភាសាខ្មែរដែលបានផលិតឡើងដោយក្រុមហ៊ុន Netflix នឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Westec Media Limited មុននឹងចាក់បញ្ចាំងខ្សែភាពយន្តនេះទូទាំងពិភពលោកដោយក្រុមហ៊ុន Netflix នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ។

ក្រោមការដឹកនាំដោយ លោកស្រី Angelina Jolie ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

សាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្តូរផ្តាច់របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។

ខ្សែភាពយន្តរឿងនេះឧទ្ទិសដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុតពីការស្លាប់ក្រោមរបបខ្មែរក្រហម។ វាផ្តោតសំខាន់លើសេចក្ដីស្រឡាញ់និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរ និងវប្បធម៌ខ្មែរ

ខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ បានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៨ ខែកម្ភៈកន្លងមក នៅលានជល់ដំរីនៅបរិវេណប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាក្រោមវត្តមានព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ហើយនិងមានការអញ្ជើញចូលរួមពីមន្រ្តី និងឥស្សរជនសំខាន់  អ្នកតំណាងមកពីសង្គមកម្ពុជា ដោយផ្តល់អាទិភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក៏ដូចជាអ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនិងអង្គការអប់រំប្រវត្តិសាស្រ្តនៅក្នុងតំបន់។

ខ្សែភាពយន្តនេះត្រូវបានថតក្នុងទីតាំងប្រទេសកម្ពុជាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០១៦។ ខ្សែភាពយន្តនេះបានថតជាភាសាខ្មែរទាំងស្រុង ហើយជាខ្សែភាពយន្តខ្នាតធំជាងគេដែលមិនធ្លាប់បានផលិតឡើងក្នុងប្រទេសនេះ។ អ្នកបច្ចេកទេស សិប្បករ និងអ្នកជំនាញផ្នែកសិល្បៈជាជនជាតិខ្មែរបានចូលរួមយ៉ាងច្រើនបំផុតក្នុងក្រុមការងារថតខ្សែភាពយន្តនេះ រួមជាមួយតួអង្គសម្តែងតូចតាចចំនួនជាង 3500 នាក់។

តួសម្ដែងក្នុងខ្សែភាពយន្តនេះសុទ្ធសឹងតែជាតារាតួសម្តែងខ្មែរភាគច្រើនដែលបានលេចមុខក្នុងខ្សែភាពយន្តនេះជាលើកដំបូង។ ស្រីម៉ុច សារឿម ដែលបានដើរតួអង្គសំខាន់របស់អ្នកស្រី អ៊ឹង លួង ដែលមានអាយុពីប្រាំទៅប្រាំបួនឆ្នាំ ហើយនិងលាតត្រដាងពីទិដ្ឋភាពនៃរឿងនេះដែលស្ថិតនៅក្នុងសាលារៀនអង្គការមនុស្សធម៌មួយក្នុងតំបន់។ តួអង្គឪពុកម្តាយរបស់អ្នកស្រី អ៊ឹង លួង  ត្រូវបានសម្តែងដោយលោកភឿង កុម្ភៈ និងអ្នកនាង ស្វែង សុជាតា។ បងប្អូនរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយនីតា  និងនីកាសារុន (ហៅហ្គិច) រុន ចិន្តា (ជូ) មុន គឹមហាក់ (គឹម) អូន ស្រីនាង (គាវ) ឃួនសុធា (គួយ) និងហេង តារា (ម៉េង)

ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តដើមរបស់ក្រុមហ៊ុន Netflix Inc ដែលផលិតដោយអ្នកស្រី អែនជឺលីណា ជោលី លោកប៉ាន់រិទ្ធី ជាអ្នកដឹកនាំរឿង និងផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ដែលបានដឹកនាំរឿង «ការបាត់បង់រូបភាព» ដែលភាសាអង់គ្លេសហៅថា «the missing picture»បានជាប់ឈ្មោះជា​​បេក្ខជនក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ​​ដណ្តើម​​ពានរង្វាន់​​អូស្កា និងលោក Michael Vieira ផលិតករខ្សែភាពយន្តល្បីល្បាញនៃរឿង (By the Sea) លោក Xavier Box (រឿងUmrika) និងអ្នកស្រី Patricia Rommel (រឿង The Lives of Others) គឺជាអ្នកកាត់តនៃខ្សែភាពយន្តនេះ។

អ្នកស្រី អ៊ឹង លួង , Maddox Jolie-Pitt , Adam Somner (រឿង Bridge of Spies) និង Charles Schissel (រឿង The Prestige) គឺជាផលិតករប្រតិបត្តិនៃខ្សែភាពយន្តនេះ។ លោក Anthony Dod Mantle ជាអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់ Academy Award (រឿង Slumdog Millionaire) គឺជាអ្នកដឹកនាំផ្នែកថតរូប។

លោកអ្នកអាចកក់សំបុត្រដោយផ្ទាល់ ឬតាមអនឡាញ តាមម៉ោងបញ្ចាំងភាពយន្តនេះ ដែលអ្នកអាចជ្រើសរើសនៅលើគេហទំព័រដូចខាងក្រោម

http://cinema.org.kh 

http://legend.com.kh 

http://www.majorcineplex.com.kh/cinema/

http://primecineplex.com

https://barayandetcinema.com/

  Next Article

The Fred Hollows Foundation to celebrate 25 years restoring sight