Map app takes you to every corner of the Kingdom

Um Chanraksa / Khmer Times No Comments Share:

រីករាយ​ដំណើរ​កំសាន្ត​របស់​អ្នក​ក្នុងប្រទេស​កម្ពុជា​ជាមួយ​កម្មវិធី​ក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច រ​បស់​អ្នក​ដែលមាន​ឈ្មោះថា ផែនទី​ទូទាំង២៥ ខេត្ត​ក្រុង។ ក្នុង​កម្មវិធី​នេះ​ផងដែរ​ផ្តល់​ឲ្យ​អ្នក​នូវ​ទីតាំង​ដែល​នៅ​គ្រប់​ជ្រុង​នៃ​ប្រទេស​កម្ពុជា។   
អ្នក​មិនចាំបាច់​ចំណាយពេល​ច្រើន​ក្នុងការ ​ ស្វែងរក​ទីតាំង​ដែល​អ្នក​ចង់ទៅ​ដល់។ កម្ម​វិធី​នេះ​ត្រូវបាន​ផលិតឡើង​ដើម្បី​សម្រួល​ដល់​ការស្វែងរក​ទីតាំង​នៅតាម​តំបន់​ក្នុង​ខេត្ត​និង​
ទីក្រុង​ទាំង២៥ របស់​ព្រះរាជាណាចក្រកម្ពុជា។ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ មាន​កន្លែង​កំសាន្ត​ជាច្រើន​នៅក្នុង​ ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នក​ប្រហែលជា​ស្ទាក់ស្ទើរ​ក្នុងការ​ទៅ​កំសាន្ត​ព្រោះតែ​ពិបាក​ក្នុង​ការរក
ប៉ុន្តែ​ឥឡូវនេះ​អ្នក​កុំ​មាន​ភាពស្ទាក់ស្ទើរ​អី​ក្នុង​ការដើរ​កំសាន្ត​ក្នុងប្រទេស​កម្ពុជា ព្រោះ​កម្មវិធី​នេះ​ផ្តល់ឱ្យ​អ្នក​នូវ​ទីកន្លែង​ដែល​អ្នក​ចង់ទៅ​យ៉ាង​ជាក់លាក់​សម្រាប់​ដំណើរ​កំសាន្ត​របស់​អ្នក។ នៅក្នុង​កម្មវិធី​នេះ​បានផ្តល់​ទីតាំង​គ្រប់​ជ្រុងជ្រោយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​ផ្ទៃដី​សរុប​ចំនួន ១៨១ ០៣៥ គីឡូម៉ែត្រ​ការេ​ដែល​ជាប់​ព្រំដែន​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ កម្មវិធី​នេះ​ផ្តល់ឱ្យ​អ្នក​យ៉ាង​លម្អិត ហើយ​ជាក់លាក់​សម្រាប់​កន្លែង​ដែល​អ្នក​ចង់ទៅ​ក្នុងអំឡុង​ពេល​អ្នកធ្វើដំណើរ​កំសាន្ត​ក្នុងប្រទេស​កម្ពុជា។ ដោយសារតែ​កម្មវិធី​មួយ​នេះ​ទើបតែ​ត្រូវបាន​បង្កើតឡើង ដូច្នេះហើយ​អ្នក​អាច​ទាញយក​កម្មវិធី​នេះ​បានតែ​នៅលើ Google Play តែប៉ុណ្ណោះ ហើយ​សម្រាប់ App Store លោកអ្នក​នឹង​អាច​ទាញ​យកបាន​ក្នុងពេលឆាប់ៗនេះ។

Explore Cambodia with the help of the Khmer map application “25 City & Provinces Map.” Use this app to find locations in every corner of Cambodia and get wherever you need to go without getting lost or wasting time. The application is designed to facilitate the search for geographical locations throughout Cambodia’s 25 provinces (including Phnom Penh). The app contains maps of many of the recommended destinations for travellers in Cambodia. It covers a total area of 181,035 km sq , from the border with Thailand in the west to North Vietnam in the east, and down to the Gulf of Thailand coast in the southwest. The app can provide you with specific details about the places you visit during your exploration of Cambodia. It is currently available on Google Play only, but a version to be released on App Store is in development.

ជ្រើសរើសទីក្រុងឬខេត្តដែលអ្នកចង់ស្វែងរក

បន្ទាប់ពីអ្នកបានទាញយកកម្មវិធីនេះ ហើយ​អ្នកអាចចាប់ផ្តើមប្រើវាបាន ដោយកម្មវិធីនេះ​បាន​ផ្តល់មុខងារ​ដែល​បាន​បង្ហាញពីផែនទីរបស់ខេត្ត និងក្រុងជាច្រើនទូទាំងប្រទេស​កម្ពុជាដែលត្រូវបាន​ផ្តល់នៅលើអេក្រង់ដើម។ ចុចលើមុខងារទី២នៅលើអេក្រង់នៃឧបករណ៍អេឡិចត្រូនិក​របស់អ្នក។ អ្នកនឹងឃើញខេត្តនិងទីក្រុងទាំង២៥ ដូច្នេះ​ឥឡូវនេះអ្នកអាចជ្រើសរើសខេត្តដែលមានកន្លែងដែល​អ្នកចង់ទៅបានហើយ។ ឧទាហរណ៍អ្នកចង់ទៅលេង​ប្រាសាទអង្គរវត្ត អ្នកអាចជ្រើសរើសទីក្រុងសៀមរាប​ដើម្បីស្វែងរកទីតាំងមួយនេះ។

 

 

Choose the city or province you plan to visit

After downloading the application, you can start using the many functions listed on the home screen. Clicking on the second of these will take you to a list of Cambodia’s 25 provinces (plus Phnom Penh). Choose the province that is home to your preferred destination. For instance, if you want to visit Angkor Wat, select Siem Reap City to find it.

ស្វែងរកលម្អិតពីទីកន្លែងដែលអ្នកជ្រើសរើស

ក្រៅការមើលផែនទីបន្ទាប់ពីអ្នកបានជ្រើសរើស​ខេត្ត​​​​ឬទីក្រុង អ្នកក៏អាចស្វែងរកតំបន់ជាក់លាក់ណាមួយ​ដោយ​ឈ្មោះរបស់វាបានផងដែរក្នុងវាយឈ្មោះរបស់ទីតាំងនោះចូល។ លើសពីនេះទៀតអ្នកអាចពង្រីកដើម្បី​មើល​កន្លែង​ដែលអ្នកស្ថិតនៅនិងមើលទីតាំងដែល​​អ្នក ចង់រកក៏បាននៅពេលដែលអ្នកមិនចាំពីឈ្មោះរបស់វា។ ដោយ​កម្មវិធីនេះប្រើនូវបច្ចេកទេសរូបភាពទីតាំងផ្ទាល់ អ្នកអាចមើលឃើញទីតាំងនោះបានលើផែនទី ដូច្នេះអ្នកអាច​ស្វែងរកបានយ៉ាងងាយស្រួលនិងដឹងនៅពេលអ្នកទៅដល់ទីតាំងនោះ។

Get details on specific locations

Once you have found a detailed map of your chosen province or city, you can search for a specific location by name to see more details about it. Zoom in to see actual images of a given place, then zoom out to get a better idea of where you are. Use the images of actual locations to confirm that you’ve arrived at the proper spot.

Previous Article

Fate works in mysterious ways in classic Khmer love story ‘Sophat’

Next Article

Events